Adoption and Surrogacyតើអ្វីទៅជា Gestational Carries?

Gestational Carries គឺជាស្រ្តីដែលពពោះហើយនឹងសំរាលកូនជូនអ្នក។ ទោះបីជាអ្នក ធ្វើការណាត់ជួបជាមួយពួកគាត់តាមរយៈភ្នាក់ងារ ឬក៏ធ្វើដោយ ស្ងាត់ៗក៏ដោយ ប៉ុន្តែការប្រើប្រាស់សេវាកម្មស៊ីឈ្នួលសំរាលកូន   អោយគេវាអាចមានបញ្ហាស្មុគស្មាញទាក់ទងជាមួយនឹងមនោសញ្ចេតនានិងផ្លូវច្បាប់ផង ដែរ។

ដើម្បីអោយដំណើរការនេះទទួលបានជោគជ័យ គឺវាត្រូវការពេលវេលា ទឹកប្រាក់និងការអត់ធ្មត់។

ការប្រើប្រាស់សេវាកម្មស៊ីឈ្នួលសំរាលកូនអោយ អាចជាជំរើសដ៏ល្អសំរាប់អ្នក បើសិនជាអ្នកមិនអាចមានផ្ទៃពោះបានដោយសារស្បូនដំណើរការមិនល្អ ឬ ការព្យាបាលអោយមានបុត្រវាបរាជ័យ។

ការព្យាបាល ៖ អ្វីដែលអ្នកសង្ឃឹមទុកៈ

ជាទូទៅ ដៃគូអ្នកនិងអ្នកត្រូវឆ្លងកាត់ដំណើរការមួយដែលគេហៅថា ART មានដូចជា ការចាក់បញ្ចូលមេជីវិតឈ្មោលចូលក្នុងស្បូនរបស់ស្រី្ត (IVF) ដើម្បីបង្កើតអំប្រ៊ីយ៉ុង១ដែលជារបស់អ្នក។ បើសិនជាការធ្វើបែបនេះវាមិនអាចធ្វើបានដោយសារបញ្ហានៃភាពគ្មានកូនរបស់អ្នកនោះអ្នកអាចសុំការបរិច្ចាកជាស៊ុត ជាមេជីវិតឈ្មោល ឬ ជាអំប្រ៊ីយ៉ុង តែម្តងក៏បាន។

ទារករបស់អ្នកត្រូវបានគេដាក់បញ្ចូលក្នុងស្បូន របស់អ្នកស៊ីឈ្នួលសំរាលកូនតាំងពីខែដំបូងរហូតដល់គ្រប់ខែ។ នៅពេលដែលទារកកើតមកគាត់នឹងប្រគល់ទារកអោយ​អ្នក ហើយចុះហត្ថលេខាប្រគល់សិទិ្ធមាតាបិតារបស់គាត់ អោយទៅអោយវិញ ។ គ្រូពេទ្យខ្លះ ដែលគាត់មានជំនាញធ្វើការជាមួយអ្នកដែលស៊ីឈ្នួលសំរាលកូនអោយគេ គាត់នឹងអាចជួយអ្នកក្នុងការរៀបចំការងារនេះ បាន ។

ពិសេសជាងនេះទៀត អ្នកនឹងត្រូវមានទំនាក់ទំនងជាមួយនឹងគាត់រហូត ឬ អ្នកក៏ប្រហែលជាត្រូវចំណាយលុយកាក់អោយគាត់លើការរស់នៅប្រចាំថ្ងៃ ថ្លៃព្យាបាលនឹងពិគ្រោះយោបល់ជាមួយគ្រូពេទ្យបូកបញ្ចូល និងច្បាប់ផ្សេងទៀត និងតម្លៃសេវាកម្មបើសិនជាក្នុងកុងត្រាគេបានិយាយ ។

រយៈពេលព្យាបាលៈ

ស្វែងរកអ្នកដែលមានសុខភាពល្អ អ្នកដែលយល់ព្រមសំរាលកូនអោយអាចប្រើរយៈពេលពី ១ខែ ទៅ ១ឆ្នាំ បើទោះជាអ្នករកបានតាមរយៈភ្នាក់ងារ សាកសួរពីមិត្តភ័កិ្ត ឬបងប្អូន ឬក៏ស្រាវជ្រាវតាមប្រព័ន្ធអ៊ិនធឺណែតក៏ដោយ ។

បន្ទាប់ពីអ្នកបានបញ្ចប់កិច្ចព្រមព្រៀង អ្នកដែលជួយសំរាលកូនគាត់នឹងត្រូវឆ្លងកាត់ IVF និងការព្យាបាលដោយបាញ់កូនចូលទៅក្នុងស្បូន រហូតដល់គាត់មានផ្ទៃពោះ ។ វាអាច ត្រូវការការព្យាបាលពី ៣ ទៅ ៤ ដង ដើម្បីអោយគាត់មានផ្ទៃពោះដោយជោគជ័យ ។ អ្នកជំនាញខ្លះ គាត់មិនផ្តល់យោបល់អោយសាកល្បង ធ្វើការព្យាបាលច្រើនជាងនេះទេ ព្រោះវា ប្រហែលជាមិនជោគជ័យទេ ។

ភាគរយនៃការជោគជ័យៈ

វាមានកត្តាជាច្រើនដែលជំរុញអោយមានភាពជោគជ័យ ក្នុងដំណើរការសំរាលកូនអោយគេ។ បើសិនជាអ្នករកបានអ្នកស្ម័គ្រចិត្តពពោះអោយអ្នក ហើយគាត់អាចមានកូនបានវាអាស្រ័យលើចំនួនមេជីវិតឈ្មោល គុណភាពរបស់មេជីវិតញី ភាពជោគជ័យក្នុងយន្តការមួយចំនួនដូចជា IVFជាដើម ។

Comments

Recommend to friends
  • gplus
  • pinterest