ខ្ញុំគួរឡើងទំងន់ប៉ុន្មានក្នុងអំឡុងពេលមានផ្ទៃពោះ ?

Weight and nutritionវាអាស្រ័យទៅលើទំងន់របស់អ្នកមុនពេលមានផ្ទៃពោះ ហើយទំងន់នេះ សមាមាត្រ ជាមួយកំពស់ដែរឬទេ? ទំនាក់ទំនងរវាងទំងន់ និងកំពស់ ត្រូវបានបញ្ជាក់ដោយតម្លៃលេខមួយដែលគេហៅថា “body mass index” ឬក៏ BMI អ្នកអាចគណនាតម្លៃ BMI នៅទីនេះ ៖

http://www.cdc.gov/healthyweight/assessing/bmi/adut_bmi/english_bmi_calculate or/bmi_calculator.html

  • បើសិនជាមុនពេលមានផ្ទៃពោះ ទំងន់របស់អ្នកគឺស្ថិតនៅក្នុងជួរដែលមានសុខភាពល្អ (គឺ BMI ស្ថិតនៅចន្លោះ ១៨,៥-២៤,៩) អ្នកគួរបន្ថែមទំងន់ពី ២៥ ទៅ ៣៥ ផោន ដែល ១ ទៅ ៥ ផោន ក្នុងត្រីមាសទី១ ហើយនឹងត្រូវបន្ថែម ១ផោន ជារៀងរាល់សប្តាហ៍សំរាប់ខែក្រោយៗ និងសំរាប់ការលូតលាស់របស់កូន ។
  • បើសិនជាទំងន់របស់អ្នកខ្វះដែលមិនសមាមាត្រជាមួយកំពស់ ឬក៏ BMI ទាបជាង ១៨,៥ នោះអ្នកគួរតែបន្ថែមទំងន់ពី ២៨ ទៅ ៤០ ផោន ។
  • បើសិនជាទំងន់របស់អ្នកលើស ដែលមិនសមាមាត្រជាមួយកំពស់ ​(BMI ចន្លោះ ២៥-២៩,៩) អ្នកគួរតែបន្ថែមទំងន់ពី ១៥-២៥ ផោន ។ ប៉ុន្តែបើសិនជាអ្នកមានជំងឺធាត់ (BMI ៣០ ឬក៏លើសពីនេះទៀត) អ្នកគួរតែបន្ថែមទំងន់ចន្លោះពី ១១ ទៅ ២០ ផោន ។
  • បើសិនជាអ្នកមានកូនភ្លោះ អ្នកគួរបន្ថែមទំងន់ពី ៣៧ ទៅ ៥៤ ផោន ក្នុងករណីអ្នកស្ថិតក្នុងជួរសុខភាពល្អ ហើយទំងន់ពី ៣១ ទៅ ៥០ ផោន ក្នុងករណីអ្នកស្ថិតក្នុងជួរលើសទំងន់ នឹងត្រូវបន្ថែមទំងន់ពី ២៥ ទៅ ៤២ ផោន ក្នុងករណីអ្នកមានជំងឺធាត់ ។

អ្នកអាចប្រើតារាងប៉ាន់ស្មានពីទំងន់ក្នុងពេលមានផ្ទៃពោះ ដើម្បីអោយដឹងថាអ្នកគួរឡើងទំងន់ប៉ុន្មាន (តែវាអាស្រ័យលើកំពស់និងទំងន់របស់អ្នកមុនពេលមានផ្ទៃពោះ) ហើយនឹងមើលពីទំងន់ដែលបានចែកចាយ។

តើខ្ញុំត្រូវធ្វើដូចម្តេចដើម្បីអោយទំងន់របស់ខ្ញុំ អាចស្ថិតក្នុងចំនួនដែលគេកំណត់ទុក?

ត្រូវញ៉ាំចំណីអាហារដែលផ្តល់គុណប្រយោជន៍ដល់សុខភាព ក្នុងអំឡុងពេលមាន     ផ្ទៃពោះ និងធ្វើការស្នើសុំពីគ្រូពេទ្យ ឬ ឆ្មប ដើម្បីអោយគាត់រៀបចំកម្មវិធីលំហាត់ប្រាណមួយ ដែលត្រឹមត្រូវសំរាប់អ្នក ។ ការបរិភោគអាហារ សំរាប់មនុស្ស ២នាក់ មិនមែនមានន័យថាត្រូវញ៉ាំ ២ដង ដូចដែលអ្នកធ្លាប់ញ៉ាំនោះទេ ។ ជាការពិតណាស់ ក្នុងអំឡុងពេលត្រីមាសទី១ អ្នកមិនចាំបាច់ត្រូវការថាមពលបន្ថែមនោះទេ ។ យោងតាម IOM អ្នកត្រូវការថាមពលបន្ថែមត្រឹមតែ ៣៤០កាឡូរីប៉ុណ្ណោះ ក្នុងអំឡុងពេលត្រីមាសទី២ ហើយនឹង ៤៥០កាឡូរី ពេលអ្នកចូលដល់ត្រីមាស ទី៣ ។​

តើវាមានបញ្ហាអ្វីកើតឡើង នៅពេលទំងន់របស់ខ្ញុំ វាមិនត្រូវតាមចំនួនដែលគេកំណត់ ទុក (អាចខ្វះ ឬលើស)

ទារកណាដែលម្តាយរបស់គេ មានទំងន់ហួសនិងការកំណត់ទុកអំឡុងពេលដែលគាត់ពពោះ អាចនឹងជួបផលវិបាកក្នុងពេលសំរាលទាំង មាតា និង ទារក ព្រោះកូនក៍អាចលើសទំងន់ដែរ ។ ឧទាហរណ៍ៈ​ តាមការសិក្សាមួយបានបញ្ជាក់ថាស្រ្តីដែលមានទំងន់ លើសធម្មតា ក្នុងពេលមានផ្ទៃពោះ គាត់អាចប្រឈមមុខខ្ពស់ នឹងការសំរាលកូនដោយការវះកាត់ឬកូនកើតមិនគ្រប់ខែ ។ កត្តាខាងលើនេះក៏វាជាបច្ច័យអាក្រក់ ដែលនាំអោយគាត់មាន បញ្ហាលើសទំងន់ ក្រោយពេលសំរាលកូនផងដែរ ។

សំរាប់ស្រ្តីដែលគាត់លើសទំងន់ខ្លាំង ក្នុងអំឡុងពេលគាត់មានផ្ទៃពោះអាចមានហានិភ័យ តិចជាងស្រ្តីដែលគាត់លើសទំងន់ខ្លាំងមុនពេលមានផ្ទៃពោះ ។ ស្រ្តីដែលមានបញ្ហាលើសទំងន់ ពេលមានផ្ទៃពោះគាត់អាចប្រឈមមុខខ្ពស់ចំពោះផលវិបាកដែលអាចកើតមានដូចជា ជំងឺ ទឹកនោមផ្អែមពេលមានគភ៌ និងជំងឺម្យ៉ាងដែលខ្មែរយើងតែងតែហៅថាព្រាយក្រឡាភ្លើង (Preeclampsia) ។

ម្យ៉ាងវិញទៀត ស្រ្តីដែលគាត់មានបញ្ហាលើសទំងន់ ឬជំងឺធាត់មុនពេល មានផ្ទៃពោះ គាត់អាចមានបញ្ហាជាមួយនឹងការបំបៅដោះកូន ។ អ្នកជំនាញ ជឿថានេះក៏អាចជាមូលហេតុ ដែលនាំអោយការផលិតទឹកដោះថយចុះ និងមានការពិបាកក្នុងការបំបៅដោះកូន ។ បញ្ហា ទាំងអស់នេះកាន់តែពិបាកពេលដែលគាត់លើសទំងន់កាន់តែ   ខ្លាំង។

បន្ថែមពីនេះទៅទៀត ក្មេងៗដែលមានម្តាយរបស់ពួកគេលើសទំងន់ ពួកគេនឹងអាច ប្រឈមមុខ និងបញ្ហាលើសទំងន់ ឬជំងឺធាត់ នៅពេលអនាគតដែរ ។

ចំពោះស្រ្តីដែលមានបញ្ហាខ្វះទំងន់ ឬទំងន់មិនគ្រប់ចំនួន ដែលគេកំណត់ អាចប្រឈម មុខខ្ពស់ក្នុងការសំរាលកូនមិនគ្រប់ខែ ឬ កូនមិនគ្រប់គីឡូ (ទាបជាង ៥,៥ ផោន) ហើយកូនដែលកើតមិនគ្រប់ខែអាចមានបញ្ហាដល់សុខភាព ឬ អាចបាត់បង់ជីវិត ប្រសិនជាខែនៅតិចពេក ។

តើស្រ្តីភាគច្រើនសុទ្ធតែឡើងទំងន់ ត្រឹមត្រូវតាមការកំណត់ដែរឬទេ?

យោងតាម Kathleen Basmussen ដែលគាត់បានធ្វើឯកសាររបស់ IOM ឆ្នាំ ២០០៩ គាត់បាននិយាយថា តាមទិន្នន័យដែលស្រង់ថ្មីៗ បានបញ្ជាក់ថា យ៉ាងហោចណាស់មានស្រ្តី ពាក់កណ្តាលដែលឡើងទំងន់តិច ឬច្រើនជាង គោលការណ៍ថ្មី ។ ស្រ្តីភាគច្រើនដែលខ្វះទំងន់គាត់នឹងអាចឡើងទំងន់បានតាមការណែនាំ ប៉ុន្តែសំរាប់ស្រ្តីដែលមានសុខភាពល្អអាចនឹងកើនលើសចំនួនដែលគេបានណែនាំ ហើយចំពោះស្រ្តីដែលធាត់គាត់អាចនឹងលើសទំងន់ខ្លាំង ។

តាមរយៈគោលការណ៍ណែនាំថ្មី គេចង់អោយអ្នកប្រឹក្សាយោបល់ស្រ្តីមានផ្ទៃពោះផ្តល់ដំបូន្មានចំពោះអាហារ និងលំហាត់ប្រាណដល់ពួកគាត់ ដើម្បីអោយស្រ្តីជាម្តាយគាត់អាចស្ថិតនៅក្នុងជួរដែលមួយគ្មានហានិភ័យសំរាប់គាត់ និងបុត្រ ។

តើខ្ញុំត្រូវដោះស្រាយយ៉ាងដូចម្តេចចំពោះការបារម្ភអំពីការផ្លាស់ប្តូររូបរាងរបស់ខ្ញុំ ?

បើសិនជាអ្នកមានការពិបាកក្នុងការត្រួតពិនិត្យទំងន់របស់អ្នកពេលអតីតកាលឬក៏អ្នកមិនដែលសោះដែលត្រូវញ៉ាំអាហារតម ក្នុងមួយជីវិតអ្នក នោះអ្នកប្រហែលជាមានការពិបាកក្នុង ការទទួលស្គាល់ថា វាពិតជាមិនអីទេក្នុងការឡើងទំងន់ ។ ចូរចាំទុកក្នុងចិត្តថា ការឡើងទំងន់ ខ្លះវាជារឿងល្អ សំរាប់ស្រ្តីមានផ្ទៃពោះ ហើយទំងន់ដែលើសនោះ វានឹងបាត់ទៅវិញ ក្រោយ ពេលអ្នកសំរាល     កូន។ បើសិនជាការឡើងទំងន់ធ្វើអោយអ្នកពិបាកចិត្ត នោះមិនមែននៅតែម្នាក់ឯងទេ។

តើខ្ញុំអាចយកទំងន់ដែលហួសចេញដោយរបៀបណា?

ទំងន់ដែលអ្នកកំពុងតែផ្ទុកនេះវានឹងបាត់បង់ទាំងស្រុង នៅក្រោយពេលដែលអ្នកសំរាលកូនរួច ។

មាតាដែលមានសុខភាពល្អ ហើយគាត់ឡើងទំងន់ពេលមានផ្ទៃពោះ តែងតែស្រកទៅវិញប្រហែលជាពាក់កណ្តាលនៃទំងន់ដែលគាត់មានពេលមានផ្ទៃពោះក្នុងអំឡុងពេល៦សប្តាហ៍ក្រោយសំរាល។

ទំងន់របស់កូនប្រហែល៧,៥ផោន(ច្រើនឬតិចជាង) និងទឹកភ្លោះ សុកកូន ហើយនឹងទឹកផ្សេងៗទៀតដែលក្នុងខ្លួនរបស់អ្នកបូកសរុបប្រហែលពី៨-១២ ផោន។

ផ្សេងពីនេះទៀត អ្នកគួរយល់ថាដើម្បីបានទំងន់ប៉ុណ្ណឹង វាត្រូវការពេលវេលា៩ខែ ដូចនេះវាក៏អាចត្រូវការរយៈពេលស្មើហ្នឹង ឬក៏វែងជាហ្នឹងដែរដើម្បី អោយវាវិលរកសភាពដើមវិញ។

ការញ៉ាំចំណីដែលល្អសំរាប់សុខភាព និងការធ្វើលំហាត់ប្រាណទៀងទាត់ ជាវិធីល្អបំផុតក្នុងការធ្វើអោយទំងន់អ្នកវិលមករកធម្មតាវិញ។

កុំចាប់ផ្តើមកាត់បន្ថយចំនួនកាឡូរីភ្លាមៗ ព្រោះមាតាដែលទើបតែសំរាលបុត្ររួចត្រូវការថាមពលច្រើន ហើយវាក៏មានន័យថាត្រូវផ្តល់នូវចំណីអាហារណាដែលរាងកាយអ្នកត្រូវការ។​ បើសិនអ្នកជាអ្នកជំងឺអ្នកគួរតែទុក   ឱកាសអោយរាងកាយរបស់អ្នកធ្វើការងាររបស់វាសិននោះអ្នកនឹងមានការភ្ញាក់ផ្អើលនៅពេលដែលឃើញទំងន់របស់អ្នកស្រកវិញទៅតាមធម្មតាជាពិសេសបើសិនជាអ្នកបំបៅកូនដោយទឹកដោះ។

បើសិនជាអ្នកនៅតែមានបញ្ហាជាមួយនឹងការសំរកទំងន់ អ្នកគួរតែទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញខាងចំណីអាហារនិងអ្នកបង្វឹកបង្ហាត់ផ្នែកកាយសម្បទា ដើម្បីអោយពួកគាត់ ជួយអោយទំងន់របស់អ្នកស្រកនិងស្ថិតក្នុងជួរសុខភាពល្អ ។

កំណត់ចំណាំរបស់អ្នកនិពន្ធ ៖ អត្ថបទនេះត្រូវបានពិនិត្យឡើងវិញដោយ Kathleen M.Rasmeessen, Scd, Bd Rasmussen ដែលគាត់ជាសាស្រ្តាចារ្យវិទ្យាសាស្រ្តផ្នែកចំណីអាហារនៅសាកលវិទ្យាល័យ Cornell ហើយគាត់ក៏ជានាយកនៃកម្មាធិកា IOM ដែលគាត់បាននិពន្ធ អត្ថបទមួយស្តីអំពី ការឡើងទំងន់ ក្នុងអំឡុងពេលមានផ្ទៃពោះនៅខែឧសភា ឆ្នាំ២០០៩។

Comments

Recommend to friends
  • gplus
  • pinterest