health problem

- បញ្ហានៃលទ្ធភាពមានគភ៌

+ អង់ដូមេទ្រីយ៉ូស៊ីស

អង់ដូមេទ្រីយ៉ូស៊ីស គឺជាស្ថានភាពជំងឺនៃស្រទាប់ជាលិកាស្បូន ដែលវាដុះនៅ ខាងក្រៅនៃស្បូនរបស់ស្រ្តី, ជាទូទៅ វាបែរជាទៅដុះនៅផ្នែកណាមួយនៃពោះទៅវិញ ។

– រោគសញ្ញា ៖ ស្រ្តីមួយចំនួន គឺមិនមានស្តែងចេញជារោគសញ្ញាអ្វីនោះទេ ស្របពេល ជាមួយគ្នានោះដែរ ក៏មានស្រ្តីមួយចំនួន បានលេចឡើងជាអការៈ ឈឺពោះ, អការៈឈឺចុកចាប់ ពេលរួមដំណេក, មានធ្លាក់ឈាមខ្លាំងហើយមានកំណកឈាម និងការចុករោយចង្កេះផង ដែរ ។

-ការព្យាបាល ៖ ការព្យាបាលដោយការវះកាត់យកចេញនូវពពួកជាលិកាមិនធម្មតា គឺ ជាលិកាអង់ដូមេទ្រីយ៉ូសស៊ីស, ការប្រើប្រាស់ថ្នាំ អមជាមួយនឹងការបង្កកំណើតបែប សប្បនិម្មិត ដោយការចាក់បញ្ចូលនូវមេជីវិតឈ្មោលទៅក្នុងស្បូន ។ ការប្រើប្រាស់ថ្នាំជាមួយនឹង ការបង្កកំណើតបែបសិប្បនិម្មិត, ការវះកាត់យកចេញនូវជាលិកាមិនធម្មតា (អង់ដូមេទ្រីយ៉ូស៊ីស) ឬ ការធ្វើអោយបំពង់បន្តពូជមានដំណើរការល្អ ដែលធ្វើទៅតាមបច្ចេកទេស ART (Assisted Reproductive technologies) ។

– អត្រានៃភាពជោគជ័យ ៖ ការជោគជ័យចាប់ពី ៤០% នៃស្រ្តីដែលមានផ្ទៃពោះ (រួមទាំងស្រី្តមានផ្ទៃពោះតាមធម្មជាតិ ឬ បានទទួលការព្យាបាល) បន្ទាប់ពីបានទទួលនូវការវះកាត់ នៅពេលដែលថ្នាំមានប្រសិទ្ធភាព ទៅជួយជំរុញស៊ុតបង្កកំណើត អោយទៅជួបនឹងមេជីវិតឈ្មោលដែលគេបានចាក់បញ្ចូលទៅក្នុងស្បូនស្រ្តី ។ អត្រាជោគជ័យបានពីការព្យាបាលតាម បច្ចេកទេស ART ដែលហៅថា In vitro Fernilization (ការចាក់បញ្ចូលមេជីវិតឈ្មោលចូលទៅ ក្នុងស្បូនស្រ្តី) ដែលជាមធ្យម គឺលទ្ធផលដែលទទួលបានប្រហែល ៣៥% ។

+ បញ្ហាការវិវត្តន៍នៃអូវ៉ុល

បញ្ហាការវិវត្តន៍នៃអូវ៉ុល គឺជាបញ្ហាដែលទាក់ទងនឹងបំរែបំរួលនៃអរម៉ូន ដែលបង្ក អោយមានការរាំងស្ទះនៃការទុំ និង ការលូតលាស់របស់ស៊ុតបង្កកំណើតនៅក្នុងអូវែ ដែលជា ក្រពេញបន្តពូជនៃស្បូនស្រ្តី ។

– រោគសញ្ញា ៖ អវត្តមានរដូវ, រដូវមានរយៈពេលវែងជាងធម្មតា និង​មានបរិមាណច្រើន ជាងធម្មតា ។

– ការព្យាបាល ៖ ការប្រើប្រាស់ថ្នាំ, ការព្យាបាលតាមបច្ចេកទេស In Vitro Fernilization Citrate ដើម្បីទៅជួយជំរុញអោយមានផ្ទៃពោះ ច្រើនជាងការព្យាបាល (៣ ទៅ ៦ វគ្គ) ។ នៅពេលដែលថ្នាំ ទៅជួយជំរុញអសមត្ថភាំពស៊ុតបង្កកំណើត អោយទៅជួបនឹងមេជីវិតឈ្មោល ភាពជោគជ័យដែលទទួលបាន គឺពី ៩ ទៅ ១៥% ក្នុង ១វគ្គ ។

អត្រានៃភាពជោគជ័យ ក្នុង ១វគ្គ ឬ វដ្តនៃរដូវ ជាមួយនឹងបច្ចេកទេស In Vitro Fernilization គឺទទួលបាន ៣៥% ជាមធ្យម ។

+ ភាពអសមត្ថភាពនៃស៊ុតបង្កកំណើត

ភាពអសមត្ថភាព និងចំនួននៃស៊ុតបង្កកំណើតនៃអូវែ ធម្មជាតិ ឬ ការព្យាបាលមានការចុះ ខ្សោយតាមអាយុរបស់ស្រ្តី ។

– រោគសញ្ញា ៖ មិនមានស្តែងចេញជារោគសញ្ញា

– ការព្យាបាល ៖ តាមបច្ចេកទេស In Vitro Fernilization ដែលបានផ្តល់ និងជួយជំរុញ ស៊ុតបង្កកំណើត ឬ អ៊ុំប្រ៊ីយ៉ុង ។

– អត្រានៃភាពជោគជ័យ ៖ ស្រ្តីដែលបានទទួលនូវស៊ុតបង្កកំណើត តាមរយៈបច្ចេកទេស In Vitro Fernilization គឺទទួលបាន ៥០% នៃលទ្ធភាពដែលអាចមានបុត្រ ។

+ ប៉ូលីគីស្ទីកនៃក្រពេញអូវែ (ជំងឺគីសក្រពេញអូវែ)

ប៉ូលីគីស្ទីកក្រពេញអូវែ គឺជាបញ្ហានៃថង់តូចៗដែលមាននៅក្នុងក្រពេញអូវែនៃស្បូនស្រ្តី ហើយវាមិនមានការលូតលាស់និងបង្កអោយមិនមានការបញ្ចេញនូវស៊ុតបង្កកំណើតដែលកើតឡើងមកពីអតុល្យភាពនៃអរម៉ូន ។

– រោគសញ្ញា ៖ រដូវមានរយៈពេលមិនទៀងទាត់ ដុះរោមខុសធម្មតា ឡើងមុន និង ឡើងទំងន់។

– ការព្យាបាល ៖ ផ្លាស់ប្តូររបៀបរបបរស់នៅ (របបអាហារ និងលំហាត់ប្រាណ) ការប្រើប្រាស់ថ្នាំបង្កកំណើត និងបច្ចេកទេស In Vitro Fernilization ថ្នាំជំងឺទឹកនោមផ្អែម ដែលមានឈ្មោះថាMetformin(Glucophage)អាចជួយមានដំណើរការនៃអូវុល (Ovulation) មកសភាព ធម្មតាវិញ សំរាប់ស្រ្តីមួយចំនួនខ្លះ ។

– អត្រានៃភាពជោគជ័យ ៖ ភាគច្រើននៃស្រ្តីដែលធាត់(លើសទំងន់)ដែលគាត់បានធ្វើការបញ្ចុះទំងន់ពី៥%ទៅ១០%ឃើញថាដំណើរការអូវុល (Ovulation) របស់គាត់បានវិលមករកសភាពប្រក្រតីវិញ។ ប្រហែលជា៤០% នៃស្រ្តីដែលបានប្រើប្រាស់ថ្នាំ Clomiphene Citrateដើម្បីជំរុញអោយមានដំណើរអូវុល អាចមានផ្ទៃពោះលើសពីរយៈពេលនៃការព្យាបាល(ជាទូទៅវាមានពី៣ទៅ៦វគ្គ)។

+ កត្តានៃបំពង់បង្កកំណើត

ការរាំងខ្ទប់ ឬ ការបំផ្លាញបំពង់ដៃស្បូន គឺបានធ្វើអោយមិនមានការជួបគ្នារវាងមេជីវិតញីនិងមេជីវិតឈ្មោល។ ហើយមូលហេតុដែលសំខាន់រួមមាន៖ ជំងឺរលាកអាងត្រគាក ជំងឺឆ្លងតាមការរួមភេទ(ពពួកClamydia) និងការវះកាត់កុំអោយមានកូនពីមុនមក ។

– រោគសញ្ញា ៖ មិនមានស្តែងចេញជារោគសញ្ញាទេ

– ការព្យាបាល៖ ការវះកាត់បើកពង្រីកបំពង់បង្កកំណើត IVFក្នុងករណី​ដែលការវះកាត់បរាជ័យ ឬក៏បំពង់បង្កកំណើតទទួលរងនូវការបំផ្លាញធ្ងន់ធ្ងរ។

– អត្រានៃភាពជោគជ័យ ៖ ជំនឿលើភាពជោគជ័យ មានចាប់ពី ៥%-៦០% ដោយពឹង ផ្អែកលើទីកន្លែង និងស្ថានភាពនៃការរាំងស្ទះនៃបំពង់បង្កកំណើត ។ ដៃគូដែលបានព្យាយាម ធ្វើតាមបច្ចេកទេស In Vitro Fernilization អាចទទួលឱកាសក្នុងការមានបុត្រ ចាប់ពី ១០% ទៅ ៤០% ដែលអាស្រ័យទៅលើអាយុរបស់ដៃគូទាំងពីរផងដែរ ។

+ បញ្ហាអសមត្ថភាពក្នុងការមានគភ៌ ដែលមិនអាចពន្យល់បាន

បើសិនជាគ្មានការបកស្រាយច្បាស់លាស់ពីបញ្ហានៃការអសមត្ថភាពក្នុងការមានគភ៌ទេ(មានន័យថាគ្រប់ការធ្វើតេស្តទាំងអស់សុទ្ធតែធម្មតា) នោះគ្រូពេទ្យអ្នកនិងចេញជារោគវិនិច្ឆ័យមួយថាអ្នកមានបញ្ហាក្នុងការមានគភ៌ដែលមិនអាចពន្យល់បាន។ អ្នកឯកទេសផ្នែកសម្ភព និងរោគស្រ្តីមួយចំនួន បានគិតទៅលើបញ្ហាលើសទំងន់ លំហាត់ប្រាណច្រើនពេក បញ្ហាបរិស្ថានជាតិពុលជុំវិញដែលអាចជាកត្តាមិនល្អក្នុងការបង្កអោយមានបញ្ហានេះផងដែរ។

– រោគសញ្ញា ៖ មិនមានស្តែងចេញជារោគសញ្ញា

– ការព្យាបាល ៖ ការប្រើប្រាស់ថ្នាំជំនួយក្នុងការបង្កកំណើតរួមផ្សំជាមួយនឹងការបង្កកំណើតតាមបែបសិប្បនិម្មិត ឬក៏តាមវិធីវះកាត់បែបART និងការសុំទទួលកូនមកចិញ្ចឹមដែលជាវិធីចុងក្រោយ។

-អត្រានៃភាពជោគជ័យ ៖ នៅពេលដែលថ្នាំបង្កកំណើតទៅជួយជំរុញស៊ុតបង្កកំណើត អោយមានលទ្ធភាពទៅជួបនឹងមេជីវិតឈ្មោលដែលបានចាក់បញ្ចូលមកក្នុងស្បូនស្រ្តី។ ភាពជោគជ័យដែលទទួលបានគឺពី៨% ទៅ១៧% ក្នុង ១វដ្ត ហើយប្រហែលជា១០% ទៅ៤០% នៃដៃគូដែលមានឱកាសអាចមានផ្ទៃពោះគ្រប់វដ្តនៃ In Vitro Fernilization ដោយអាស្រ័យលើកត្តាអាយុដូច្នោះដែរ។

Comments

Recommend to friends
  • gplus
  • pinterest