តើអាយុអាចជះឥទ្ធិពល ទៅលើអត្រានៃការមានបុត្រដោយរបៀបណា?
អាយុរបស់អ្នកកាន់តែច្រើន ភាគរយនៃការមានបុត្រ របស់អ្នកកាន់តែទាប ។ ក្រោយពីធ្វើការសាកល្បង រយៈពេល១ឆ្នាំ ប្រហែល ៨៦ ភាគរយ នៃស្រ្តីដែលមានសុខភាពល្អ ហើយស្ថិតក្នុងវ័យបន្តពូជ ដែលមានអាយុក្រោម ២៥ ឆ្នាំ គាត់អាចមានផ្ទៃពោះបានដោយងាយ ស្រួល ។ អត្រាភាគរយនេះវានឹងថយចុះ ប្រហែល ៣៦ ភាគរយក្នុងចំណោមស្រ្តីដែលមានសុខភាពល្អ ហើយគាត់មានអាយុក្រោម ៤៥ ឆ្នាំ ។ ជាមធ្យម អត្រានៃការមានកូនរបស់មនុស្សស្រី កើនឡើងខ្ពស់ពេលដែលគាត់មានអាយុ ២៤ ឆ្នាំ ហើយវាចាប់ផ្តើមចុះបន្តិចម្តងៗ ពេលដែលគាត់មានអាយុ ៣៥ ឆ្នាំ ។ ទោះបីជាវាមានការពិបាក ក្នុង ការមានបុត្រពេលដែលគាត់អាយុច្រើនក៏ដោយ ក៏ប៉ុន្តែស្រ្តីមួយចំនួនដែលមានអាយុ ៤០ ឆ្នាំ អាចមានបុត្របានដោយជោគជ័យដែរ ។