ហេតុអ្វីបានជាគភ៌របស់ខ្ញុំត្រូវរាប់ចាប់ពីថ្ងៃបាត់រដូវចុងក្រោយ ?
គ្រូពេទ្យចាប់ផ្តើមរាប់អាយុរបស់គភ៌ចាប់តាំងពីថ្ងៃដំបូងនៃរដូវចុងក្រោយ (LME) ទោះបីជាពេលនោះអ្នកមិនទាន់មានផ្ទៃពោះក៏ដោយ ។ ២ អាទិត្យបន្ទាប់ពីថ្ងៃដែលអ្នកមករដូវចុងក្រោយ គឺជាថ្ងៃដែល មេជីវិតញីពេញវ័យ ហើយអាចមានកូនបាន ។ ពួកយើងចាប់រាប់ពីថ្ងៃ នោះ ដោយសារស្រ្តីខ្លះមិនដឹងពីថ្ងៃដែល មេជីវិតញីពេញវ័យនោះទេ តែគេអាចចាំថ្ងៃណាដែលរដូវចុងក្រោយគេចាប់ផ្តើម ។
តើគេត្រូវគណនាយ៉ាងដូចម្តេចដើម្បីដឹងពីថ្ងៃសំរាល ?
ដើម្បីឲ្យដឹងពីថ្ងៃដែលត្រូវសំរាល គ្រូពេទ្យរាប់ចាប់ពីថ្ងៃដំបូងនៃរដូវចុងក្រោយ បូកបន្ថែម ២៨០ ថ្ងៃទៀត សរុបគឺ ៤០ អាទិត្យ ។ ថ្ងៃដែលអ្នកត្រូវសំរាលគ្រាន់តែជាការប៉ាន់ស្មាន តែប៉ុណ្ណោះ ហើយមានតែ ៥ ភាគរយនៃទារកទេ ដែលកើតចំថ្ងៃដែលគេបានគណនានោះ ។
ចូរសាកល្បងធ្វើការគណនាពីថ្ងៃដែលទារកត្រូវសំរាលតាមវិធីរបស់ពួកយើង ដើម្បីឲ្យដឹងថាពេលណាទើបកូនរបស់អ្នកកើត ។
ពីត្រីមាសមួយទៅត្រីមាសមួយមានរយៈពេលប៉ុន្មាន ?
វាគ្មាននិយមន័យច្បាស់ណាមួយទេតែពាក្យថាត្រីមាសជាទូទៅវាមានរយៈពេល៣ខែ។ បើនៅ BabyCenter គេនិយាយថា អ្នកចូលត្រីមាស ២ នៅពេលដែលគភ៌របស់អ្នកមានអាយុ ១៤ សប្តាហ៍ និងអ្នកចូលត្រីមាសទីបីពេល ដែលគភ៌របស់អ្នកមានអាយុចាប់ពី ២៨ សប្តាហ៍ឡើងទៅ ។
តើរយៈពេល៩ខែជាអាយុជាក់លាក់របស់គភ៌ដែរឬទេ?
ជាការពិតណាស់ គភ៌គឺមានរយៈពេល៩ខែមែនទេ? អឹម!!! វាមិនមែនជាទូទៅនោះទេ។ ឧទាហរណ៍ថា បើសិនជាថ្ងៃដំបូងនៃរដូវចុងក្រោយរបស់អ្នកត្រូវនឹងថ្ងៃទី១ខែមករា នោះថ្ងៃដែលអ្នកត្រូវសំរាលគឺថ្ងៃទី ៨ ខែ តុលា ឬ ៧ ខែ តុលា បើសិនជានៅឆ្នាំណាដែលខែកុម្ភៈ មាន ២៩ ថ្ងៃ ។ ដូច្នេះ វាអាច ៩ ខែ ១០ អាទិត្យ ។
ធ្វើយ៉ាងដូចម៉េ្តចទើប ខ្ញុំដឹងថាតើគភ៌របស់ខ្ញុំមានអាយុប៉ុន្មានខែហើយ?
ចូរមើលតារាងខាងក្រោមដើម្បីឲ្យដឹងថា អ្នកមានផ្ទៃពោះប៉ុន្មានសប្តាហ៍ហើយ បន្ទាប់មកត្រលប់ក្រោយវិញ ដើម្បីឲ្យដឹងពីអាយុពិតប្រាកដរបស់គភ៌ ។ (ចំណាំ អ្នកមិនមែនមានផ្ទៃពោះ ១ខែទេ លុះត្រាតែពីថ្ងៃដែលអ្នកបាត់ រដូវចុងក្រោយមកដល់ឥឡូវមានរយៈពេល ១ខែ) ។