ពេលណាអ្នកគួរតែរួមភេទបើសិនអ្នកចង់មានផៃ្ទពោះ បើសិនជាអ្នកចង់មានផៃ្ទពោះ តើពេលណាជាវេលាល្អបំផុតដើម្បីរួមភេទ?
ពេលវេលាពិតជាសំខាន់ណាស់ព្រោះ មេជិវិតឈ្មោល(sperm)អាចរស់នៅក្នុងស្បូនមនុស្សស្រីបានពី ពីរថៃ្ងទៅបីថៃ្ង ប៉ុន្តែមេជិវិតញី(ovule)អាចរស់នៅបានតែរយៈពេលពី 12h ទៅ 24hប៉ុណ្ណោះ។ ដើម្បីបង្កើនឱកាសក្នុងការមានកូន សំខាន់គឺយើងត្រូវរួមភេទអោយបានច្រើនជាងមួយដងក្នុងអំឡុងពេលដែលមេជិវិតញីពេញវ័យ។ វិធីដែលល្អគឺត្រូវរួមភេទមុនមួយថ្ងៃឬពីរថ្ងៃ មុនថ្ងៃដែលមេជិវិតញីពេញវ័យ និងនៅថ្ងៃដែលអូវែរបញ្ចេញមេជិវិតញី។ ការធ្វើបែបនេះទើបមេជិវិតឈ្មោលដែលពេញវ័យអាចចាំជួបមេជិវិតញីដែលត្រូវបញ្ចេញដោយអូវែរ។
គ្មានអ្វីអាចបញ្ជាក់ច្បាស់ថាតើថ្ងៃណាដែលមេជីវិតញីពេញវ័យនោះទេ វាអាស្រ័យលើរយៈពេលនៃវដ្តរដូវរបស់អ្នក។ ស្រ្តីភាគច្រើនគឺមេជីវិតញីពេញវ័យនៅថ្ងៃទី 14 មុនថ្ងៃមករដូវម្តងទៀត បើសិនជាគាត់មានវដ្តរដូវ28ថ្ងៃក្នុងមួយខែ ប៉ុន្តែបើសិនជាអ្នកមានវដ្តរដូវ35ថ្ងៃក្នុងមួយខែ នោះមេជីវិតញីរបស់អ្នកអាចពេញវ័យនៅថ្ងៃ21មិនមែនថ្ងៃ17ទេ។
តើខ្ញុំត្រូវធ្វើដូចម្តេចទើបដឹងថាមេជីវិតញីពេញវ័យ?
ស្រ្តីខ្លះដឹងពេលដែលមេជីវិតញី របស់ពួកគេពេញវ័យ តែអ្នកខ្លះទៀត មិនដឹង ឬ មិនបានចាប់អារម្មណ៍អ្វីទាំងអស់ ។ រោគសញ្ញាដែលបញ្ជាក់ថា មេជីវិតញី ពេញវ័យមានដូចជាៈ
- សុដន់ឡើងតឹង
- មានអារម្មណ៍មិនស្រណុកក្នុងពោះ
- ធ្លាក់ស ច្រើនខុសធម្មតា សណ្ឋានដូចស៊ុតពណ៌ស
- មានអារម្មណ៍ថាឡើងកំដៅ
បើសិនជាអ្នកមានបញ្ហាក្នុងការគិតរកថ្ងៃដែលមេជីវិតញីពេញវ័យ អ្នកអាចសាកល្បង ធ្វើតេស្តទសទាយថ្ងៃដែលមេជីវិតញីពេញវ័យ ។
បើសិនជារដូវរបស់ខ្ញុំមិនទៀង តើវាមានផលវិបាកសំរាប់ខ្ញុំ ក្នុងការមានផ្ទៃពោះដែរ ឬទេ?
ភាពតានតឹង ការធ្វើលំហាត់ប្រាណហួសហេតុ ការសំរកទំងន់ ឬ ការឡើងទំងន់ ហួសកំរិត វាក៏អាចជាផលរំខានក្នុងការមករដូវផងដែរ ។ បើសិនជាការមករដូវរបស់អ្នកមិនទៀងទាត់ នោះការវាយតម្លៃពីថ្ងៃដែលមេជីវិតញី ត្រូវពេញវ័យក៏មានការពិបាកដែរ ។ អ្នកអាចកំណត់ថ្ងៃដែលអ្នកចង់បានបុត្រ ដោយធ្វើការតាមដានថ្ងៃដែលមេជីវិតញីពេញវ័យជារៀងរាល់ខែ ។
ចាត់ទុកថា វដ្តរដូវរបស់អ្នកមានរយៈពេល ២៨ ថ្ងៃ ខែក្រោយមានរយៈពេល ២១ ថ្ងៃ រី ឯ ខែបន្ទាប់មាន រយៈពេល ៣២ ថ្ងៃ ។ ដូចនេះចូរកត់ចំណាំវដ្តរដូវរបស់អ្នកជារៀងរាល់ខែ បន្ទាប់មកដក ១៧ ពីខែ ដែលវដ្តរដូវរបស់អ្នកខ្លីជាងគេ និងដក ១១ ចំពោះខែដែលវដ្តរដូវរបស់អ្នកវែងជាងគេ ។ ថ្ងៃដែលនៅចន្លោះនៃចំនួនលេខទាំង ២ គឺជាថ្ងៃដែលអ្នកអាចមានផ្ទៃពោះបាន។ បើសិនជាវដ្តរដូវរបស់អ្នកមិនទៀង ហើយមានរយៈពេល ៣៥ ថ្ងៃ ឬលើសពីនេះទៅទៀត អ្នកគួរទៅធ្វើការពិភាក្សាជាមួយគ្រូពេទ្យជំនាញខាងរោគស្រ្តី ដើម្បីរកមូលហេតុដែលធ្វើឲ្យការមករដូវមិនទៀងទាត់ មានដូចជាជំងឺដុះគីស នៅក្រពេញអូវែរ (Polycystic ovarian syndrome) ក្រពេញអូវែរមានមុខងារមិនគ្រប់លក្ខណៈ (Ovarian Dysfunction) ជំងឺទាក់ទងជាមួយក្រពេញទីរ៉ូអ៊ីត (Thyroid Disorder) ការបាត់បង់ទំងន់ហួសកំរិត ឬការកើនឡើងកំរិតអ័រម៉ូនប្រូឡាក់ទីន។
យោងទៅតាមការគណនា ថ្ងៃដែលមេជីវិតញីពេញវ័យ