Family travel-​ សុវត្ដិភាពក្នុងការហោះហើរ

ជាទូទៅ កូ​នអ្នកយ៉ាងហោចណាស់គួរតែមានអាយុ២ ទៅ៣​ខែ មុននឹងគេអាចជិះយន្ដហោះបាន ព្រោះវានឹងធ្វើអោយប្រព័ន្ឋភាពសុំា របស់កូនអ្នកកាន់តែខ្លាំងគ្រប់គ្រាន់ ក្នុងការទប់ទល់ជាមួយមេរោគ​​​​ដែលតែងវិលជុំវិញប្រព័ន្ឋខ្យល់ចេញចូលរបស់យន្ដហោះ។ ហើយវាក៏ធ្វើអោយអ្នកទាំងពីរមានពេលវេលាគ្រប់គ្រាន់ ក្នុងការធ្វើអោយទៅជាទំលាប់និងជំនាញក្នុងការបំបៅ រឺ បៅទឹកដោះក្នុងដប។

បើសិនជាអ្នកមិនអាចចាំយូរ នោះកូនអ្នកនិងអាចជិះយន្ដហោះបាន បើសិនជាគេបានធ្វើការត្រួតពិនិត្យសុខភាពក្រោយរយះពេលពីរសបា្ដហ៍ ដែលបញ្ជាក់ថាគេមានសុខភាពល្អ និងគេជាក្មេង ដែលមានអាយុគ្រប់ខែហើយសំរាល មកគ្មានផលវិបាកអ្វីទាំងអស់។ ទារកដែលកើតមកមិនគ្រប់ខែងាយនិងឆ្លងមេរោគ ដូចេ្នះវាត្រូវចំណាចពេលយូរដើម្បីអោយគេអាចធ្វើដំណើរតាមយន្ដហោះបាន។

បើសិនជាអ្នកមានចំងល់ថាតើកូនអ្នកមានសុខភាពល្អគ្រប់គ្រាន់ហើយឬនៅ​ក្នុងការជិះ យន្ដហោះ នោះអ្នកគួរសួរយោបល់ពីគ្រួពេទ្យប្រចាំរបស់ពួកគេ។ ​ចំណាំ ​អ្នកធ្វើការនៅព្រលានយន្ដហោះមិនអនុញ្ញាតិអោយក្មេងដែលមានអាយុតិចជាងមួយអាទិត្យអោយជិះយន្ដហោះដោយគ្មានសេចក្ដីបញ្ជាក់ពីគ្រូពេទ្យនោះទេ។

មាតាបិតាជាច្រើនគាត់បារម្ភថាការផ្លាស់ប្ដូរសំពាធខ្យល់ដែលអាចកើតមានឡើង ពេលអ្នកជិះយន្តហោះអាចមានការប៉ះពាល់ដល់ត្រចៀករបស់ក្មេងៗ។ ជាការពិតណាស់ការហ៊ឹងត្រចៀក ក្នុងអំឡុងពេលយន្ដហោះចុះចត និងយន្ដហោះឡើង វាអាចមានការឈឺចាប់បន្ដិច   បន្ដូចសំរាប់ក្មេង បន្ដែវាមិនអាចបង្កអោយមានការខូចខាតធ្ងន់ធ្ងរនោះទេ។ (ការផ្លាស់ប្ដូរ     សំពាធ​ អាចមានបញ្ហាបើសិនជាកូនអ្នកមានបញ្ហារលាកក្នុងត្រចៀក ដូច្នេះអ្នកប្រហែលជាត្រូវ ពន្យាពេលហោះហើរហើយ)។

កូនរបស់អ្នកនិងមានអារម្មណ៍ស្រួលខ្លួនបើសិនជាគេមានអ្វីបឺតក្នុងមាត់ក្នុង ពេលយន្ដ

ហោះចុះចតនិងយន្ដហោះឡើង ដូច្នេះអ្នកអាចបំបៅគេរឺ អោយគេញុំាំទឹកដោះដប រឺក៏ក្បាលដោះសប្បនិម្មិត។

អ្នកអាចអោយកូនញុំាំថ្នាំបន្ថយការឈឺចាប់ (ដូចជាacetaminophen)​ ក្នុងករណីត្រចៀក របស់គេរំខានគេពេក។ កំណត់ចំណាំរបស់អ្នកនិពន្ឋៈ ដើម្បីកាត់បន្ថយការរំខាននៃតារាងម៉ោងពេលរបស់កូនអ្នក នៅពេលឆ្លងកាត់តំបន់ពេលវេលាអ្នកអាចប្រើនាឡិកាមួយដែរដើរត្រូវជា មួយម៉ោងនៅផ្ទះ ធ្វើដូចនេះទើបអ្នកអាចដឹងកូនអ្នកចង់បានអ្វីបន្ទាប់។ ការមើលថែកូនក្មេងពេញមួយថ្ងៃជារឿងមួយដ៏ធុញធប់បំផុតទោះបីជានៅផ្ទះក៍ដោយ។

បើសិនជាអាច អ្នកគួរធ្វើដំណើរជាមួយដៃគូរអ្នក សាច់ញ្ញាតិ រឺក៏អ្នកមើលថែក្មេង។

ធ្វើដំណើរជាមួយក្មេងរញុំាំរញូវៈ

ការធើ្វចលនារបស់់យានយន្ដ (រថយន្ដ រថភ្លើង ឡានក្រុង រឺក៏យន្ដហោះ) អាចធ្វើកូនក្មេងមានអារម្មណ៍ស្ងប់ ដួច្នេះការធ្វើដំណើរជាមួយក្មេងដែលរញុំាំរញូវ ក៏មានលក្ខណៈដួចក្មេងដទៃទៀតដែរ។

ជាការពិតណាស់អ្នកប្រហែលជាចង់ធ្វើអ្វីគ្រប់យ៉ាងអោយតែអាចជួយកូនមានអារម្មណ៍ សុវត្ដិភាព ហើយនឹងអោយដំណើរកំសាន្ដរបស់អ្នកមានភាពងាយស្រួល។ ខាងក្រោមនេះគឺជា មតិយោបល់ខ្លះៗ៖

+ អ្នកអាចជ្រើសទីតាំងដើរកំសាន្ដដែលមានលក្ខណះជាគ្រួសារ៖ សណ្ឋាគាររឺ ភោគជនីយដ្ឋានដែលទទួលជាលក្ខណះជាគ្រួសារ អាចមានភាពងាយស្រួលនៅពេលដែលមានក្មេង យំ ជាជាងកន្លែងដែលសំរាប់តែមនុស្សធំ។

+ ទៅបរិភោគអាហារនៅលើសួន រឺក៏កុំម្មង់Pizza​ទៅញុំាំ ក្នុងបន្ទប់សណ្ដាគាររបស់អ្នកជាពិសេសនៅពេលដែលកូនអ្នករញុំាំរញូវ ព្រោះបើសិនជាកូនអ្នកចាប់ផ្ដើមយំអ្នកក៏មិនសូវភ័យដូចការដែលអ្នកនៅក្នុងភោជនីយដ្ឋាននោះទេ។

+ អ្នកអាចប្រើប្រដាប់ស្ពាយកូនដាក់ពីមុខនៅពេលអ្នកគយគន់ទេសភាព។ ទេសភាពធម្មជាតិរួមជាមួយក្លិនរបស់អ្នក និងសំលេងនៃចង្វាក់បេះដូងអាចធ្វើអោយគេមានអារម្មណ៍ស្ងប់បាន។

+ អ្នកអាចយកមកជាមួយនូវកៅអីកង្គុយដាក់ក្នុងឡាន រទេះរុញ ហើយបើអាចអ្នកគួរយកកំរាលពួក ស្រោមខ្នើយ និងខោកន្ទបមកជាមួយផង ព្រោះគេអាចចូលចិត្ដប្រើរបស់ដែលគេធ្លាប់ប្រើបា្រស់រាល់ថ្ងៃ។

+ បើសិនជាធ្វើដំណើរតាមយន្ដហោះ អ្នកអាចអោយកូនអ្នកបៅ រឺ បៀមក្បាលដោះសប្បនិម្មិតក្នុងពេលដែលយន្ដហោះចុះចត ​រឺ ហោះឡើង ព្រោះការបឺតវាអាចធ្វើអោយមាន តុល្យភាពនៃសំពាធក្នុងត្រចៀករបស់កូនអ្នក។

+ អ្នកគួរខ្ជប់អាហារសំរន់ណាដែលល្អសំរាប់សុខភាពមកតាមខ្លួន ព្រោះនៅពេលដែលអ្នកឆ្អែត នោះការមើលថែរកូនក៏បានល្អដែរ។ បើសិនជាអ្នកបំបៅដោះកូន នោះអ្នកគួរញុំាំអាហារណាដែលអ្នកធ្លាប់ញុំាំដើម្បីកុំអោយពោះកូនអ្នកធ្វើទុកដោយសារអាហារថ្មី។

+ អ្នកត្រូវរៀបចំខោអាវអោយគ្រប់តាមលំដាប់ ដើម្បីអោយកូនបានស្លៀកពាក់ត្រឹមត្រូវ បើទោះជាជួបអាកាសធាតុយ៉ាងណាក៏ដោយ។ ហើយត្រូវចាំថាត្រូវស្លៀកអោយកូនអ្នក អោយដូចអ្នកស្លៀកពាក់ដែរ បើសិនជាអ្នកជាក្ដៅខ្លាំង រឺ ត្រជាក់ខ្លាំងនោះកូនអ្នកក៏អញ្ជឹងដែរ។

+ អ្នកអាចសាកល្បង ធ្វើដំណើរកំសាន្ដជិតៗជាមុនសិន ដូចជាទៅគេងផ្ទះយាយមួយយប់វាអាចអោយជាគំនិតអ្នកថាតើអ្នកគួរយកអ្វីទៅខ្លះ និងគួរត្រៀមអ្វីទៅខ្លះ។

+ អ្នកត្រូវធ្វើការរៀបចំអោយបានគ្រប់គ្រាន់ ដូចជាការកំណត់ពេលវេលារវាងជើងហោះហើរនិងការធ្វើដំណើរ ហើយត្រូវមានកន្លែងឈប់សំរាកអោយបានញឹកញាប់ផងដែរ។ រឿងចុងក្រោយដែលត្រូវធ្វើនោះគឺពិនិត្យមើលម្ដងទៀងមុននឹងធ្វើដំណើរចេញទៅ។

+ ធ្វើអោយខ្លួនអ្នកមានអារម្មណ៍សប្បាយៈ ដំណើរកំសាន្ដគឺជាពេលវេលាមួយសំរាប់លំហែកាយ និងមើលទេសភាព។ អ្នកគួរយកជាមួយនូវប្រដាប់លេងតុក្ដតា ភួយសំរាប់កូនអ្នកដើម្បីអោយគេកាន់តែមានអារម្មណ៍ស្រណុកស្រួល។

បង្រៀនកូនអ្នកអំពីអាកប្បកិរិយាសមរម្យនៅពេលដែលនៅក្នុងភោគជនីដ្ឋាន រឺ នៅទីកន្លែងសាធារណៈ​

វាមានរបៀបរបបពីរប្រភេទ មួយគឺស្ថិតលើការបារម្ភទៅលើអ្នកដទៃ រីង មួយប្រភេទ ទៀតស្ថិតនៅក្នុងជំពូក “ជាផ្លូវការ” ​។ កូនអ្នកនិងវិវត្ដិរបៀបរបបទាំងពីរប្រភេទនេះនៅពេល ដែលគេមានការវិវត្ដិផ្នែកទំនាក់ទំនងសង្គម និង ញាណនៃភាពយល់យោគគ្នារបស់គេ។ ខាងក្រោមនេះជាវិធីខ្លះដើម្បីជួយពន្លឿននៃដំណើរការនេះ ៖

+ ធ្វើអោយមានលក្ខណៈប្រាកដនិយមៈ ការរៀបចំអាកប្បកិរិយានៅទីសាធារណះមាន ន័យថាអង្គុយអោយស្ងៀមស្ងាត់ គឺជាជំនាញមួយដែលមិនងាយស្រួលចំពោះក្មេងភាគច្រើន ជាពិសេសចំពោះកេ្មងដែលមានអាម្មណ៍ពុះកញ្រ្ចោល និងយល់តែអារម្មណ៍ខ្លួនឯង។ បើសិនជាអ្នកគេមិនអាចធ្វើតាមច្បាប់នេះទេ នោះអ្នកគួរយល់ថាការប្រព្រិត្តមិនល្អនៅទីសាធារណៈគឺភាគច្រើនវាមានការទាក់ទងជាមួយនិងដំណាក់កាលនៃការវិវត្តផ្នែកផ្លូវចិត្តជាជាងការមានបំណងធ្វើអំពើអាក្រក់ដោយចេតនា។

+ អ្នកត្រូវពន្យល់អោយច្បាស់ពីការរំពឹងទុករបស់អ្នកទៅកូនអ្នកមុនពេលទៅដល់​​​ទីតាំងៈ ដូចជានិយាយថា “បន្តិចទៀតនេះនិងមានការញុំាំអារហារជុំគ្នានឹងជជែកកំសាន្តជាមួយគ្នាប៉ុន្តែកូនមិនអាចរត់លេងផ្តេសផ្តាស”​ រឺនិយាយឡូឡា ពីព្រោះវាអាចរំខានដល់អ្នកដទៃដែលចង់សប្បាយដូចពួកយើងដែរ​ រឺក៍អ្នកអាចនិយាយថា “ម៉ាក់និងអានបញ្ជីរមុខម្ហូបអោយកូនស្តាប់ហើយកូនអាចកម្មង់ម្ហូបដែលកូនចូលចិត្តបាន ប៉ុន្តែត្រូវចាំថាត្រូវនិយាយជាមួយអ្នករត់តុដោយសុភាពរាបសារនិងនិយាយពាក្យអរគុណនៅចុងក្រោយផង។

+ អ្នកត្រូវប្រកាន់ខ្ចាប់នូវច្បាប់ដែលបានចែង បើសិនជាអ្នកមិនអាចធ្វើបាននោះទេ អ្នកនឺងធ្វើអោយគេមានភាពច្រលំ។​ អ្នកមិនចាំបាច់ខឹង រឺក៍ខ្មាសគេនៅពេលដែលកូនអ្នកមិនអង្គុយស្ងៀមទេ ព្រោះវាអាចធ្វើអោយគេមានអារម្មណ៍ខ្មាសអៀន និងមានអារម្មណ៍អវិជ្ជមានចំពោះដំណើរកំសាន្តនៅទីសាធារណៈរហូត។ អ្នកគួរដើរចេញយ៉ាងស្ងៀមស្ងាត់ហើយនិយាយអោយច្បាស់ជាមួយកូនអ្នកថាហេតុអ្វីបានជាអ្នកចេញពីទីនេះ។

+ ធ្វើអោយមើលពីរបៀបរបបដែលជាគំរូល្អ ពេលដែលអ្នកនៅផ្ទះ ការមិនផ្លាស់ប្តូររបៀបរបបគឺមានសារៈសំខាន់ក្នុងការជួយអោយក្មេងៗភ្ជាប់ជាមួយទំនាក់ទំនងសង្គម ដូច្នេះចូរអ្នកព្យាយាមបង្កើតច្បាប់ជាមូលដ្ឋានគ្រឹះមួយដែលតំរូវអោយគេត្រូវតែធ្វើតាមពេលនៅផ្ទះ ដើម្បីធ្វើអោយការរៀបអត្តចរិតនៅទីសាធារណៈកាន់តែមានភាពងាយស្រួល។ ជាការពិតណាស់ ការរៀបឬកពារនៅទីសាធារណៈនិងនៅផ្ទះមានលក្ខណៈខុសគ្នា ដូច្នេះអ្នកត្រូវធ្វើអោយបានល្អក្នុងការបញ្ជាក់ពីលក្ខណៈខុសគ្នាទៅកូនអ្នក។ ឧទាហរណ៍ថា ពន្យល់ពីរបៀប្ញុំាំអារហារនៅផ្ទះដែលជាទូទៅយើងអាចនិយាយលឺៗបាន ហើយកូនត្រូវញុំាំអ្វីដែលម៉ាក់ ប៉ាបានចំអិនអោយជាជាងការកម្មង់ម្ហូប។ ហើយជាទូទៅយើងតែងតែសំអាតចានដែលយើងបានញុំាំដោយខ្លួនឯង។ ប៉ុន្តែអ្នកត្រូវសង្កត់ន័យថាការគួរសមនិងការនិយាយស្តីដោយពាក្យពិរោះគឺជាកត្តាដែលសំខាន់ទោះជានៅទីណាក៍ដោយ។

ការដោះស្រាយជាមួយកូនដែលមានជំងឺនៅពេលទៅដើរលេង

អ្នកអាចធ្វើការសំរេចចិត្តដូចដែលអ្នកនៅផ្ទះដែរសំរាប់ជំងឺស្រាលៗ អ្នកអាចអោយគេញុំាំថ្នាំដែលអ្នកទិញនិងញុំាំទឹកអោយបានច្រើន។​​ ចំណីអារហារខ្លះៗក៍មានការប៉ះពាល់ដល់កូនក្មេងដូចជាធ្វើអោយគេរាគ មានបញ្ហាលើស្បែកដូចជាកន្ទួលរឺសត្វខាំជាដើម។ តាមធម្មតាវាជាបញ្ហាតូចតាចទេប៉ុន្តែវាពិតជាបង្កអោយមានភាពមិនស្រណុកក្នុងចិត្តនិងអារម្មណ៍មួរមៅក្តៅក្រហាយផងដែរ។

បើសិនជាគេក្តៅខ្លួន ប៉ុន្តែគ្មានរោគសញ្ញាផ្សេងទៀតទេ នោះអ្នកអាចគេញុំាំថ្នាំ acetaminophen រឹក៍ ibuprophenដោយរួមជាមួយការញុំាំទឹកអោយបានច្រើន(ទឹកដែលមានពួកអេឡិចត្រូលីតដូចជា Pedialyteវាមានសារៈសំខាន់ជាពិសេសសំរាប់ក្មេងដែលរាគ)។ វីរុសអាចជាមូលហេតុ តែកូនអ្នកនិងធូរស្បើយទៅវិញក្នុងអំឡុងពេល១ថ្ងៃ ទៅ២ថ្ងៃបន្ទាប់។ (សំរាប់ការណែនាំបន្ថែមអំពីការព្យាបាលពេលកូនអ្នកក្តៅខ្លួន អ្នកអាចចុចមើលខាងក្រោមនេះ)

បើសិនជាអការៈក្តៅខ្លួនរបស់គេមិនធូរស្បើយនោះទេ​ រឺក៍គាត់មានចេញរោគសញ្ញាធ្ងន់ធ្ងរផ្សេងទៀតដូចជា ក្អួត ឈឺក្បាល ច្របូកច្របល់ ឈឺត្រចៀករឺក៍សន្លឹម នោះអ្នកគួរទៅរកគ្រូពេទ្យជាបន្ទាន់។ នៅពេលដែលអ្នកនៅឆ្ងាយពីផ្ទះ វីធីដែលល្អបំផុតគឺទៅបន្ទប់សង្គ្រោះ     បន្ទាន់។ ជាទូទៅ អ្នកធានារ៉ាប់រងផ្នែកសុខភាពគាត់និងចេញថ្លៃសំរាកនៅបន្ទប់សង្គ្រោះបន្ទាន់ ប៉ុន្តែអ្នកគួរពិនិត្យជាមួយភ្នាក់ងារធានារ៉ាប់រងជាមុនសិន។ រឺក៍បើសិនជាអ្នកស្នាក់នៅសណ្ឋាគារហើយអ្នក មិនមានបញ្ហាក្នុងការចេញលុយខ្លួនឯង អ្នកអាចសាកសួរបុគ្គលិកសណ្ឋាគារសំរាប់ការណែនាំពីគ្រូពេទ្យនៅម្តុំនោះ។ ចំពោះស្ថានការណ៍ដែលធ្ងន់ធ្ងរអ្នកអាចទូរសព្ទ័រកភ្នាក់ងារសង្គ្រោះបន្ទាន់ក្នុងករណីពុលអារហារ ឈ្លក់ បញ្ហាប្រតិកម្មអាលែហ្សី ជំងឺហឺតរឺក៍មានរបួសស្នាមបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍។

នៅពេលដែលធ្វើដំណើរតាមផ្លូវ ដើម្បីការពារសុខភាពកូនអ្នក នោះអ្នកគួរតែរៀបចំទុកមុនដូចជាៈ

+ ត្រូវមានប្រដាប់សង្គ្រោះបឋមនៅក្នុងឡានរឺក្នុងកាបូបរបស់អ្នក

+ បើសិនជាកូនអ្នកត្រូវប្រើថ្នាំជាប្រចាំ(ដូចជាថ្នាំប្រឆាំងនិងការប្រកាច់ រឺអាំងស៊ុយលីន) រឺជំងឺហឺត និង ការប្រតិកម្មជាមួយសត្វឃ្មុំទិច នោះអ្នកគួរយកថ្នាំមកតាមខ្លួនអោយច្រើនជាងពីរដងនៃចំនួនថ្នាំដែលអ្នកត្រូវការ។ ដើម្បីជាការការពារអ្នកអាចរៀបចំដាក់វា២កន្លែងផ្សេងគ្នា(ឧទាហរណ៍ អ្នកទុក១ឈុតក្នុងវ៉ាលីស​ រីឯ១ឈុតទៀតអ្នកទុកក្នុងកាបូបរបស់អ្នក) ក្នុងករណីដែលវាអាចបាត់មួយឈុត។ ម្យ៉ាងទៀតអ្នកអាចសុំអោយគ្រូពេទ្យប្រចាំរបស់កូនអ្នកសរសេរនូវថ្នាំណាដែលត្រូវទិញបន្ថែមមុនពេលដែលអ្នកចេញពីផ្ទះ។

+ ត្រូវយកឯកសារធានារ៉ាប់រងរបស់អ្នកជាប់ខ្លួនជានិច្ច ដោយសារHMOs ភាគច្រើននិងសងលុយអ្នកវិញ រាល់ការចំណាយក្រៅតំបន់ ប៉ុន្តែដើម្បីជៀសវាងការភ្ញាក់ផ្អើលនៃតំលៃដែលយើងបានចំណាយ អ្នកគួរទាក់ទងទៅភ្នាក់ងារនៃក្រុមហ៊ុនធានារ៉ាប់រង អោយបានមុនពេលដើម្បីដឹងពីច្បាប់របស់ពួកគេ។

+ ត្រូវដឹងពីប្រវត្តជំងឺរបស់កូនអ្នកៈ អ្នកអាចយកកូនសៀវភៅកំណត់ហេតុទៅតាមរាល់ពេលដែលគេទៅជួបជាមួយគ្រូពេទ្យហើយពេលដែលអ្នកទៅដើរលេងក៍ត្រូវយកវាទៅតាមដែរ។​ក្នុងកូនសៀវភៅត្រូវមានបញ្ជីរសង្គ្រោះបន្ទាន់រួមជាមួយនិងលេខទូរសព្ទ័ទំនាក់ទំនងក៍ដូចជាពត៍មានអំពីជំងឺកាលពីអតីតកាលរបស់គេ ការព្យាបាល​​ ការចាក់ថ្នាំ ព្រមទាំងបញ្ហាអាលែហ្សី។

បន្ទាប់ពីការគ្រប់គ្រងផ្នែកថ្នាំរបស់កូនអ្នករួចមក អ្នកក៍ត្រូវមានរបៀបរបបក្នុងការសំរាកជាមួយក្មេងដែលមិនស្រួលខ្លួនដែរ។ ការក្លាយជាអ្នកជំងឺវាមិនមែនជារឿងដែលសប្បាយនោះទេ ហើយបើថែមទាំងនៅឆ្ងាយពីផ្ទះទៀតវាកាន់តែមានការពិបាក។ ដូច្នេះដើម្បីសំរួលអារម្មណ៍កូនរបស់អ្នក អ្នកគួរតែនៅជិតគេនិងមើលថែគេអោយដូចពេលដែលនៅផ្ទះ បើសិនជាអាច អានរឿងនិទានរឺងូតទឹកបើគេធុញ។ អ្នកអាចបំភ្លេចទំលាប់ខ្លះៗ បើសិនជាអាចធ្វើ   អោយគេមានអារម្មណ៍ល្អ។ អោយគេគេងក្បែរអ្នកដើម្បីស្រួលតាមដានអការៈ និងគេអាចមានភាពកក់ក្តៅពេលគេដឹងថាអ្នកនៅក្បែរ។

ក្មេងតែងតែជួបប្រទះបញ្ហានៃការផ្លាស់ប្តូរល្វែងម៉ោង(Time zone) ហើយខាងក្រោមនេះជាដំនោះស្រាយៈ             

ទារកនិងក្មេងតូចៗតែងតែជួបប្រទះបញ្ហានេះដូចមនុស្សធំដែរ។ ការធ្វើដំណើរឆ្លងកាត់ល្វែងម៉ោងមានការរំខានដល់វដ្តនៃការគេង ការដើរ និងការបរិភោគចំណីអារហារ។ ដំណើរកំសាន្តណាដែលមានការផ្លាស់ប្តូរលើសពី២ម៉ោង បើប្រៀបធៀបជាមួយម៉ោងនៅតំបន់អ្នកនោះវាអាចបង្ខំអោយអ្នកបន្ស៊ាំនិងពេលវេលាថ្មី។ ដូច្នេះបើអ្នកឆ្លងកាត់ល្វែងម៉ោងកាន់តែឆ្ងាយនោះរាងកាយអ្នក កាន់តែត្រូវការពេលយូរដើម្បីបន្ស៊ាំ។ អ្នកខ្លះយល់ថាការធ្វើដំណើរពីកើតទៅលិចមានភាពងាយស្រួលជាងការធ្វើដំណើរពីលិចទៅកើត។

នៅមុន២​ រឺ៣ថ្ងៃនៃការធ្វើដំណើរ អ្នកគួរសាកល្បងផ្លាស់ប្តូរពេលវេលាគេងរបស់កូនអ្នក ២០នាទីជារៀងរាល់យប់ដើម្បីអោយគេត្រៀមខ្ខួនជាមួយពេលវេលាថ្មី។ ពេលអ្នកទៅដល់ អ្នកអាចធ្វើតាមការណែនាំខាងក្រោមៈ

+ ដាក់អោយកូនអ្នកគេងទៅតាមពេលវេលានៅតំបន់នោះ

+ ត្រូវផ្លាស់ប្តូរម៉ោងពេលអារហារជាបន្ទាន់ដើម្បីបន្ស៊ាំខ្លួនជាមួយពេលវេលាថ្មី បើសិនជាអ្នកធ្វើដំណើរជាមួយកូនតូចនោះអ្នកអាចអោយគេបៅពេលដែលគេឃ្លាន។

+ ទៅដើរលេងខាងក្រៅនៅ២ ៣ថ្ងៃដំបូង ព្រោះការត្រូវកំដៅថ្ងៃអាចជួយអោយកូនអ្នកបន្ស៊ាំជាមួយបរិយាកាសថ្មី។

+ កុំអោយថ្នាំប្រភេទantihistamineទៅកូនអ្នកដើម្បីអោយគេងងុយគេង ព្រោះថ្នាំនេះអាចរំខានដល់ការបន្ស៊ាំខ្លួនរបស់គេជាមួយពេលវេលាថ្មី។

ការបំបៅដោះរឺបូមទឹកដោះក្នុងពេលអ្នកធ្វើដំណើរ

បើសិនជាអ្នកជាម្តាយដែលនៅបំបៅដោះកូនរឺក៍បូមទឹកដោះ ក្នុងខណៈពេលដែលអ្នកធ្វើដំណើរដោយគ្មានកូនអ្នក នោះអ្នកគួរយល់ពីរបៀបទុកដាក់ទឹកដោះទាំងនៅលើយន្តហោះនិងនៅលើព្រលានយន្តហោះដើម្បីអោយវាទៅដល់ផ្ទះដោយសុវត្ថិភាព។

បើសិនជាអ្នកធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ អ្នកអាចរក្សារទឹកដោះដោយដាក់នៅក្នុងប្រអប់រំងាប់មេរោគរឺក៍កាបូបតូចមួយដែលមានកញ្ចប់ទឹកកកជុំវិញ។នៅក្នុងដបនិមួយៗអ្នកអាចដាក់ចំណុះតិចល្មមសំរាប់កូនអ្នកញុំាំម្តងអស់ ហើយបើសិនជាអ្នកក្លាសេទឹកដោះអ្នកត្រូវទុកចន្លោះ១inchនៅខាងលើនៃដបនិមួយៗដើម្បីបង្ការនៅពេលវាកក។

នៅពេលអ្នកក្លាសេជាមួយកញ្ចប់ទឹកកក នោះទឹកដោះរបស់អ្នកអាចនៅស្រស់រយៈពេល២៤ម៉ោងដែលអ្នកអាចអោយកូនញុំាំនៅថ្ងៃនេះរឺថ្ងៃបន្ទាប់។

បើអ្នកមិនទាន់ប្រើប្រាស់វានោះទេ អ្នកអាចកត់ថ្ងៃ ខែ ចំណាំដើម្បីអោយអ្នកតាមដានពីភាពស្រស់របស់វា។ បើតាមសំដីរបស់ La Leche Leaqueបាននិយាយថា”ទឹកដោះអាចនៅបានយូរពី៣ទៅ៨ថ្ងៃនៅក្នុងទូទឹកកក ពី៦ទៅ១២ខែបើសិនជារក្សាក្នុងទូក្លាសេ និង៤ទៅ៦ម៉ោងនៅក្នុងបន្ទប់ធម្មតា”។(ចំណាំៈ បើសិនជាវាពីមុនកក បន្ទាប់មករលាយ ដូច្នេះអ្នកត្រូវប្រើវាក្នុងអំឡុងពេល២៤ម៉ោង ដើម្បីសុវត្ថិភាពអ្នកមិនអាចយកវាទៅក្លាសេហើយប្រើម្តងទៀតបាននោះទេ)។

ការបូមទឹកដោះរឺបំបៅដោះកូននៅលើយន្តហោះរឺនៅព្រលានយន្តហោះ

អ្នកអាចបូមទឹកដោះពេលអ្នកនៅលើយន្តហោះ ប៉ុន្តែត្រូវធ្វើដោយលាក់កំបាំង។ អ្នកអាចស្នើរសុំគេទៅអង្គុយនៅកៅអីខាងក្រោយដើម្បីកុំអោយមានការតវ៉ាពីភ្ញៀវផ្សេងទៀត និងកុំអោយអ្នកខ្មាស់គេ។​ អ្នកគួរតែរកក្រណាត់គ្របរឺខោអាវសំរាប់បំបៅដោះដែលអ្នកអាចរកទិញបាននៅគ្រប់ហាងទំនិញដើម្បីគ្របរាងកាយអ្នក។ បើសិនជាមានគេអង្គុយជិតអ្នក អ្នកគួរប្រាប់គាត់មុនពីអ្វីដែលអ្នកចង់ធ្វើ ហើយបើគេមិនពេញចិត្តអ្នកអាចទៅពិភាក្សាជាមួយបុគ្គលិកអាកាសចរណ៍។ ជំរើសមួយទៀតគឺ បំបៅដោះរឺបូមដោះនៅក្នុងបន្ទប់ទឹក ប៉ុន្តែវាមិនសូវមាន អនាម័យរឺភាពស្រណុកស្រួលនោះទេ។

អ្នកក៍អាចពិនិត្យមុនពេល ជាមួយអ្នកធ្វើការនៅព្រលានយន្តហោះដែលអ្នកត្រូវទៅ អំពី

ច្បាប់នៃការដឹកជញ្ជូនទឹកដោះ។ វិធីមួយទៀតក្នុងការដឹកជញ្ជូនទឹកដោះគឺអ្នកអាចធ្វើដំណើរជាមួយកាតាបធំដែលស្តុកទុកទឹកដោះដែលកក និងមានបង់ស្អិតសំរាប់បិទមាត់គំរប ហើយនិងមានកញ្ចបទឹកកកក្នុងករណីដែលអ្នកមិនអាចរកទឹកកកសំរាប់ក្លាសេបាន និងប៊ិចសំរាប់កត់ថ្ងៃ ខែដែលអ្នកបូមទឹកដោះ។ អ្នកអាចដាក់ទឹកដោះចំនួនសមល្មមដើម្បីទុកចន្លោះអោយវាកករឺកំពប់ប្រហែលជា២ទៅ៣ounce។

នៅតាមសណ្ឋាគារភាគច្រើន គេតែងតែមានទូទឹកកកដូចនេះអ្នកអាចក្លាសេរឺសុំអោយគេជួយដាក់ក្នុងទូទឹកកក ប៉ុន្តែកុំភ្លេចសុំវិញេពេលអ្នកចាកចេញ។

ការដឹកជញ្ជូន

នៅពេលដែលអ្នកចូលដល់កន្លែងត្រួតពិនិត្យ អ្នកអាចប្រាប់បុគ្គលិកថា អ្នកធ្វើដំណើរជាមួយទឹកដោះដែលកក។ ជាទូទៅគេនិងអនុញ្ញាតិអោយអ្នកយកតាមខ្លួនប្រហែល៣ouncesរឺច្រើនជាងនេះ បើមិនអញ្ចឹងទេអ្នកអាចយកវាទៅទុកជាមួយឥវ៉ាន់ផ្សេងទៀត។ បើសិនជាអាច រកមើលកន្លែងប្រៃសណីយ៍ បន្ទាប់មកយកទឹកដោះដែលកកទៅផ្ញើរកូនអ្នកនៅផ្ទះ។

ចំណាំៈ ទឹកដោះមិនអាចដាក់អោយវាកកម្តងទៀតបាននោះទេ ហើយវាអាចនៅក្នុងបន្ទប់   ធម្មតាបាន២៤ម៉ោង។

Comments

Recommend to friends
  • gplus
  • pinterest