Sex and contraception

ការមានផ្ទៃពោះក្នុងកំឡុងពេលបំបៅដោះកូន

អ្នកអាចមានផ្ទៃពោះ ពេលដែលអ្នកបំបៅដោះកូន។ ជាទូទៅលទ្ធភាពក្នុង ការមានកូនកំរិតទាប តែមិនមែនមានន័យថាអ្នកមិនអាចមានផ្ទៃពោះនោះ ទេ។ បើទោះបីជាអ្នកមិនទាន់មានរដូវក្រោយការសំរាលកូនរួចក៏ដោយក៏ ប៉ុន្តែរាងកាយរបស់អ្នក និងបញ្ចេញមេជីវិតញីមុនដំបូងមុនពេលដែលអ្នក មានរដូវដំបូង។ ដូច្នេះអ្នកមិនបានដឹងថា មេជីវិតញីបានពេញវ័យនោះទេ រហូតដល់២អាទិត្យក្រោយពេលដែលអ្នកធ្លាប់ឈាមរដូវ។ បើសិនជាអ្នក មិនទាន់ចង់មានផ្ទៃពោះពេលកំពុងបំបៅដោះកូននោះទេអ្នកគួរចាប់ផ្តើមប្រើប្រាស់ ថ្នាំពន្យាកំណើតនៅពេលដែលអ្នកចាប់ផ្តើមរួមភេទម្តងទៀត។ គ្រូពេទ្យជាច្រើនបានណែនាំអោយប្រើវីធីសាស្រ្តពន្យាកំណើតបែបជារនាំងដូចជា ស្រោមអនាម័យ រឺ diaphragm ប៉ុន្តែអ្នកខ្លះគាត់គិតថាការពន្យា កំណើតប្រភេទថ្មីជាថ្នាំលេបព្រោះវាមានសុវត្ថភាពក្នុងកាប្រើប្រាស់ក្នុង ពេលបំបៅកូនហើយវានិងមិនបង្កផលប៉ះដល់កូនផងដែរ។ អ្នកគួរពិភ្សាជា មួយគ្រួពេទ្យរបស់អ្នកអំពី » ថ្នាំគ្រាប់តូចៗ » ដែលក្នុងនោះវាគ្មានសារធាតុ អ៊ឺស្រ្តូសែនដែលវាជាអ័រម៉ូនអាចរំខាន់ដល់ការបំបៅដោះកូនវាមានតែសារធាតុប្រូសេសស្ទីននោះទេ។​

គេនិយាយថា បើសិនជាអ្នកបំបៅកូនអ្នកជារៀងរាល់ថ្ងៃ ទាំងពេលថ្ងៃ និងយប់ អ្នកប្រហែលមិនទាន់មានរដូវម្តងទៀតក្នុងរយៈពេលមួយឆ្នាំរឺក៏វា មានរយៈពេលយូជាងនេះទៅទៀត។ ប្រសិនបើកូនអ្នកឆាប់គេងលក់មួយ យប់ពេញពេលដែលគេមានអាយុតិច នោះរដូវរបស់អ្នកនិងប្រហែលជាមក វិញលឿនជាទូទៅពីបីទៅប្រាំបីខែម៉្យាងទៀតបើអ្នកប្រើប្រាស់ម្ស៊ៅដោះគេជំនួយនោះអ្នកក៏ឆាប់មានរដូវដែរ។

សរុបមកបើសិន ជាកូនអ្នកបៅអ្នកជាប់ជាប្រចាំនោះការមករដូវ ម្តងទៀតក៏ត្រូវការពេលយូរដែរ។ អ្នកជំនាញគាត់ជឿថានេះបណ្តាលមកពី ការបំបៅដោះវាទៅទប់អ័រម៉ូនដែលមានតួនាទីភ្ញោចអោយមានការពេញវ័យរបស់មេជីវិតញី ប៉ុន្តែគួរចាំថាមេជីវិតញីអាចចាប់ផ្តើមពេញវ័យម្តងទៀត ពេលណាក៏បាន ក្រោយពីពេល៣ខែនៃការបំបៅដោះកូនហើយអ្នក ប្រហែលជាមិនដឹងថាពេលណាដែរ។ បើសិនជាអ្នកចង់អោយច្បាស់ថា អ្នកមិនអាចមានផ្ទៃពោះនោះអ្នកគួរប្រើថ្នាំពន្យាកំណើតប្រភេទណាក៏ដោយ ជារៀងរាល់ពេលដែលអ្នករួមភេទ។

តើត្រូវចាំដល់ពេលណាដើម្បីធ្វើការរួមភេទម្តងទៀតក្រោយការសំរាលកូនរួច?

ជាទូទៅវាត្រូវការរយៈពេលពី ៦ទៅ៨អាទិត្យដើម្បីអោយមុខរបួស អ្នកជាសៈស្បើយ ដែលវាអាស្រ័យលើមនុស្សម្នាក់ៗប៉ុន្តែគ្រូពេទ្យគាត់ បានណែនាំថាការរួមភេទតាមរន្ធគូទត្រូវបានហាមប្រាមទោះជាគាត់សំរាលកូនតាមវិធីសាស្រ្តណាក៏ដោយ។ បើសិនជាអ្នកសំរាលដោយការកាត់ រន្ធយោនីរឺដោយការរហែកទ្វារមាស នោះអ្នកត្រូវតែច្បាស់ថាមុខរបួសរបស់ អ្នកបានជាសៈស្បើយហើយ មុនពេលដែលអ្នកធ្វើការរួមភេទដោយតាម រន្ធគូទរឺតាមទ្វារមាស។ ទោះបីជារួមភេទតាមរន្ធគូទក៏អាចធ្វើអោយស្នាម ថ្នេរដែលដេរដៅរន្ធយោនីវារហែកម្តងទៀតបានដែរ។ ម៉្យាងទៀតចំពោះ ស្រ្តីដែលមាន រោគសញ្ញានៃជំងឺឬសដូងបាតក្រោយសំរាលកូនការចូល តាមរន្ធគូទអាចធ្វើអោយមានការឈឺចាប់ខ្លាំង រឺក៏អាចបណ្តាលអោយ មានការហូរឈាមក៏ថាបាន។ អ្នកគួរតែធ្វើការរង់ចាំរហូតដល់អ្នកគ្រូពេទ្យ គាត់ធ្វើការពិនិត្យសុខភាព និងអការៈអ្នកក្រោយពេលសំរាលសិនមុននិង ចាប់ផ្តើមរួមភេទតាមរន្ធគូទរឺតាមទ្វារមាស។ រីឯវិធីរួមភេទផ្សេងទៀតអ្នក ត្រូវច្បាស់ខ្លួនឯងថាអ្នកពេញចិត្តវានិងគ្មានការឈឺចាប់អ្វីទាំងអស់។ អ្នក គួរពិភាក្សាជាមួយដៃគូរអ្នក អំពីអារម្មណ៍របស់អ្នកនិងពេលណាដែលអ្នក បានត្រៀមខ្លួន វាមិនមែនមានន័យថាអ្នកចាំបាច់ត្រូវបំពេញបំណងដៃគូរ របស់អ្នកទាំងដែលអ្នកមានការឈឺចាប់នោះទេ។ បើសិនជាមានការ ធ្លាក់ឈាមអ្នកត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីការពារកុំអោយមានការ ឆ្លងរោគដោយសារបាក់តេរី។ ចូរចងចាំថាការរួមភេទគឺជាជំរើសទី២ បើសិនជាអ្នកមានអារម្មណ៍ស្រួលក្នុចិត្តដូច្នេះអ្នកអាចធ្វើវាបាន។

តើអ្វីជាស្រោមអនាម័យរបស់ស្រ្តី?

ស្រោមអនាម័យរបស់ស្រ្តី គឺជាថង់មួយស្តើងដែលធ្វើអំពីជ័រស្វិតម៉្យាង (nitrite)និងpolyurethane ដែលត្រូវបានគេយកទៅដាក់ក្នុងទ្វារមាស របស់ស្រ្តីមុនពេលរួមភេទ ដើម្បីការពារកុំអោយមានផ្ទៃពោះ។ វាមាន លក្ខណៈទន់និងកងដែលអាចបត់បែនបាន ដើម្បីអោយវានៅមួយកន្លែង។ កងដែលបិទមុខត្រូវបានគេដាក់ក្នុងទ្វារមាស រីឯកងដែលបើកមុខគេ​ដាក់នៅខាងក្រៅ។ ស្រោមអនាម័យរបស់ស្រ្តីក៏ដូចជារបស់បុរសដែរ ដែលវាជាវិធីការពារពន្យាកំណើតលក្ខណៈជារនាំងបាំង។ ស្រោមអនា ម័យទាំង២ប្រភេទការពារ កុំអោយមានផ្ទៃពោះដោយការទប់តកកាមកុំ អោយចូលទ្វារមាសរបស់ស្រ្តី​ ពីព្រោះស្រោមអនាម័យនេះត្រូវបានដាក់​តាមបណ្តោយទ្វារមាស ហើយវាគ្រប់ដណ្តប់នៅតំបន់ផ្លូវចូលរបស់ទ្វារ មាសម៉្យាងទៀត ស្រោមអនាម័យរបស់ស្ត្រីក៏អាចការពារដៃគូរទាំង២នាក់ ពីការឆ្លងមេរោគHIVរឺមេរោគផ្សេងៗដែលឆ្លងមពីការរួមភេទ(STIs)នៅពេលដែលគេប្រើវាត្រឹមត្រូវ។

វិធីពន្យាកំណើត / ការពន្យាកំណើតលក្ខណៈជារនាំងបាំង

ការពន្យាកំណើតតាមលក្ខណៈរនាំង វាអាចការពារមេជីវិតឈ្មោល កុំអោយជួបមេជីវិតញី។ វាមិនមានការប៉ៈពាល់ដល់អ័រម៉ូនការរំខានដល់ ការបំបៅកូន រឺ ក៏មានផលវិបាកបន្ទាប់បន្សំនោះទេ។

ស្រោមអនាម័យសំរាប់បុរសៈ ស្រោមអនាម័យរបស់បុរសគឺ ជាបំពង់មួយស្តើង ដូចជាស្រោមអ្វីមួយដែលធ្វើអំពីជ័រកៅស៊ូ រឺ polyurithane ដែលវាគ្របពីលើលិង្គបុរស និង ឃាំងទឹកកាមកុំអោយចូលទ្វារមាស នៅពេលរួមភេទ។ ស្រោមអនាម័យនេះមិនចាំបាច់ត្រូវការការពិនិត្យរាង កាយរឺទំហំនោះទេហើយ វាក៏មានលក្ខណៈពិសេសក្នុងការការពារជាមួយ មេរោគHIVនិងជំងឺឆ្លងដែលបណ្តាលមកពីការរួមភេទផងដែរ។ វាមិនដូច វិធីពន្យាកំណើតដទៃទៀតទេ អ្នកអាចប្រើប្រាស់វាបាននៅពេលណាដែល អ្នកយល់ថាអ្នកអាចចាប់ផ្តើមរួមភេទម្តងទៀតបានហើយ។ ដូច្នេះបើសិន ជាអ្នកមិនមានបំណងប្រើវារយៈពេលយូរ អ្នកអាចប្រើវាក្នុងពេលដែលអ្នក រងចាំការចាប់ផ្តើមប្រើប្រាស់វីធីពន្យាកំណើតដែលអ្នកពេញចិត្ត។

ស្រោមអនាម័យសំរាប់ស្ត្រីៈ ស្រោមអនាម័យសំរាប់ស្រ្តីគឺជាថង់ស្តើង មួយផ្សំពីសារធាតុ Polyurithane ដែលត្រូវបានគេដាក់ចូលទ្វារមាស មុខពេលរួមភេទ ដើម្បីការពារកុំអោយមានផ្ទៃពោះនឹងប្រឆាំងនិងការឆ្លង រោគផងដែរ។ កងដែលទន់នៅសងខាងនៃស្រោមគឺវាទប់ថង់អោយនៅ មួយកន្លែង។ ស្រោមអនាម័យរបស់ស្រ្តីមិនចាំបាច់ត្រូវការពិនិត្យរាងកាយ រឺ ទំហំនោះទេ វាអាចប្រើបានភ្លាមៗនៅពេលដែលអ្នកត្រៀមខ្លួនរួចហើយ ជាស្រេចក្នុងការរួមភេទម្តងទៀត។

Diaphrigm: diaphragm គឺជាឩបករណ៍ដែលមានសណ្ឋានក្រឡូម ហើយរាក់ដែលជាទូទៅគេដាក់ សារធាតុគីមីសំរាប់សំលាប់មេជីវិតឈ្មោល ហើយនិងគេដាក់នៅក្នុងទ្វារមាសមុនពេលរួមភេទ។ វាការពារកុំអោយមេជី វិតឈ្មោលឆ្លងចូលក្នុងស្បូន។ គ្រូពេទ្យរបស់អ្នកអាចសាកដាក់ diaphragm ចូលក្នុងទ្វារមាសអ្នក នៅពេលដែលអ្នកមកពិនិត្យសុខភាពក្រោយការ សំរាល៦អាទិត្យ។ បើទោះបីជាអ្នកធ្លាប់ប្រើវាពីមុនមកក៏ដោយក៏អ្នកត្រូ វមកសាកល្បងដាក់វាម្តងទៀត ព្រោះអ្នកប្រហែលជាត្រូវប្រើទំហំផ្សេង ក្រោយពេលដែលអ្នកមានផ្ទៃពោះនិងក្រោយពេលសំរាលកូន។

គំរបគ្របពីលើ ក ​ស្បូន (Cervical cap) : Cervical cap រឺ Fem cap គឺជាគំរបមួយដែលផ្សំពីSilicone ដែលមានសណ្ឋានដូចមួករបស់ទាហាន ជើងទឹក ជាទូទៅគេដាក់នៅលើក្បាលវាជាមួយសារធាតុគីមីសំរាប់ សំលាប់មេជីវិតឈ្មោលនិងត្រូវដាក់ក្នុងទ្វារមាសមុនពេលរួមភេទ។ គំរប នេះគឺគេគ្របពីលើកស្បូន ដើម្បីទប់កុំអោយមេជីវិតឈ្មោលចូលទៅក្នុង ស្បូន។ អ្នកត្រូវរង់ចាំរយៈពេល១០សប្តាហ៍​មុននិងប្រើ​Femcapបាន។

ការពន្យាកំណើតដោយប្រើថ្នាំ (ថ្នាំគ្រាប់តូចៗ)

ថ្នាំពន្យាកំណើតដែលមានតែសារធាតុProgestinមួយមុខគត់ជាទូទៅត្រូវបានគេហៅថាថ្នាំគ្រាប់តូចៗ។ គ្រាប់វានីមួយៗមានផ្ទុកសារធាតុ

Progestinដែលសំយោគចេញពីអ័រម៉ូន Progesterone ក្នុង១បន្ទះមាន ២៨គ្រាប់ហើយអ្នកត្រូវញុំាវា១គ្រាប់ក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃ ដូច្នេះអ័រម៉ូន របស់អ្នកនិងនៅថេរជានិច្ច។ ស្រ្តីខ្លះគាត់យល់ថាថ្នាំគ្រប់តូចៗនេះវាមាន លក្ខណៈតឹងរឹងជាងការប្រើថ្នាំពន្យាកំណើតផ្សេងទៀត ពីព្រោះថ្នាំគ្រាប់ តូចៗត្រូវញុំាជារៀងរាល់ថ្ងៃនិងពេលតែមួយ។ថ្នាំ ពន្យាកំណើតដែលមាន សារធាតុ Progestin និង oestrogen គឺមិនសូវមានលក្ខណៈតឹងរឹងប៉ុន្មានទេ ។ ថ្នាំគ្រាប់តូចៗវាជាជំរើសល្អសំរាប់ស្រ្តីមួយចំនួនដែលចង់ប្រើការពន្យា កំណើតដោយលេបថ្នាំ ប៉ុន្តែពួកគាត់នៅបំបៅដោះរឺក៏មិនអាចប្រើសារធាតុ ocstrogenដោយសារមូលហេតុខ្លះ។

តាមរយៈម្ចាស់នៃអង្គការជាច្រើន រួមមានមជ្ឍមណ្ឌលត្រួតពិនិត្យជំងឺ អង្គការសុខភាពពិភពលោក សាកលវិទ្យាល័យរោគកុមារនៅសហរដ្ឋអាមេ រិក សាកលវិទ្យាល័យផ្នែកសម្ភពនិងរោគស្ត្រី និងសហព័ន្ធនៃគំរោង ភាពជាមាតាបិតានៅសហរដ្ឋអាមេរិក បាននិយាយថាអ្នកអាចប្រើថ្នាំ លេបគ្រាប់តូចៗពេលដែលអ្នកបំបៅកូន មិនដូចជាថ្នាំពន្យាកំណើតដែល មានសារធាតុរួមបញ្ចូលគ្នាដោយសារ ថ្នាំគ្រាប់តូចៗវាមានលក្ខណៈ ត្រូវគ្នាជាមួយការបំបៅដោះកូន។ មានតែចំនួនសារធាតុProgestinតិច បំផុតដែលឆ្លងចូលទៅក្នុងទឹកដោះម្តាយហើយអ្នកស្រាវជ្រាវបានបង្ហាញថា វាគ្មានផលវិបាកប៉ះពាល់ទៅលើការឡើងទំងន់របស់ទារក សុខភាព រឺ ការលូតលាស់នោះទេ។ការសិក្សាជាច្រើនបានបង្ហាញថាអត្រានៃការផលិតទឹកដោះ មិនមានការថយចុះនោះទេ រីឯការសិក្សាខ្លះថែមទាំងបញ្ជាក់ថា វាអាចមានការកើនឡើងបន្តិចបន្តួចនូវការផលិតទឹកដោះដែរ។

ថ្នាំពន្យាកំណើត (ថ្នាំគ្រាប់)

ថ្នាំពន្យាកំណើតដែលមានសារធាតុរួមបញ្ជូលគ្នាជាទូទៅគេហៅថា ថ្នាំគ្រាប់គឺជាថ្នាំដែលក្នុងនោះមានផ្ទុកអ័រម៉ូន​ដែលសំយោគ ហើយ២ប្រភេទ oestrogen,Progesteron (Progesteronដែលសំយោគហើយត្រូវបានគេ ហៅថាPoestin)។ ជាមួយយីហោជាច្រើនអ្នកអាចលេបមួយគ្រាប់មួយថ្ងៃ សំរាប់រយៈពេល២១ថ្ងៃបន្ទាប់មកមិនបាច់ញុំាថ្នាំរឺញុំាថ្នាំ ដែលមានផ្ទុក អ័រម៉ូនរយៈពេល៧ថ្ងៃបន្ទាប់។ អំឡុងពេលមួយសប្តាហ៍ចុងក្រោយកំរិត អ័រម៉ូនអ្នកនិងថយចុះជាហេតុធ្វើអោយអ្នកមានរដូវ។ នៅពេលអ្នកពេញ វដ្តរដូវ២៨ថ្ងៃ ហើយនោះអ្នកនិងចាប់ផ្តើមញុំាបន្ទៈថ្មីនៅថ្ងៃបន្ទាប់។

ចំណាំៈ វាក៏មានថ្នាំពន្យាកំណើតដែលមានសាធាតុProgestinតែ មួយគត់ដែលគេហៅថថ្នាំគ្រាប់តូចៗ។ វាមានប្រសិទ្ធភាពខ្សោយជាងថ្នាំ គ្រាប់ប៉ុន្តែវាជាជំរើសល្អសំរាប់ស្ត្រី ដែលគាត់បំបៅដោះរឺគាត់មិនអាចប្រើ សារធាតុoestrogenដោយសារមូលហេតុណាមួយ។

បើសិនជាអ្នកបំបៅកូនអ្នកក៏អាចលេបថ្នាំគ្រាប់បានដែរប៉ុន្តែត្រូវចាំថាយ៉ាងហោចណាស់៦សប្តាហ៍ ក្រោយពេលអ្នកសំរាលកូនដើម្បីចាប់ផ្តើម ប្រើថ្នាំរឺថ្នាំពន្យាកំណើតផ្សេងទៀតដូចជា កៅអៀក បន្ទះរឺក៏ដាក់កង។ នេះដោយសារ ការប្រើវិធីនេះអាចមានការប្រឈមមុខខ្ពស់ជាមួយបញ្ហា

ឈាមកកក្រោយពេលសំរាលកូនរួច។ ក្រោយពី៦សប្តាហ៍បើសិនជាការ បំបៅដោះអ្នកប្រព្រឹត្តទៅដោយរលូននោះ អ្នកអាចលេបថ្នាំបានបើសិនជា ការផលិតទឹកដោះអ្នកមិនបានគ្រប់គ្រាន់រឺក៏កូនអ្នកមានបញ្ហាជាមួយនិងការបំបៅ​ដោះនោះការលេបថ្នាំអាចមិនមែនជាជាំរើសល្អសំរាប់អ្នកទេដោយសារវា ប្រហែលជាអាចបន្ថយការផលិតទឹកដោះអ្នកបន្តិចបន្តួច។

Comments

Recommend to friends
  • gplus
  • pinterest