បើទោះនេះជាលើកដំបូង រឺក៏អ្នកធ្លាប់មានបទពិសោធន៍ហើយក៏ដោយ តែវាក៏មានប្រពៃណីនិងការពិតខ្លះៗ ដែលអាចជួយអ្នកក្នុងការចិញ្ចឹមកូន និងការរស់នៅមានលក្ខណៈជាគ្រួសារមួយ។ ប្រភពនៃអត្ថបទទាំងនេះយើងបានសង្ខេបជាផ្នែកសំខាន់ៗដែលយើងសង្ឃឹមថាវានឹងអាចជួយអ្នកក្នុងដំណើរផ្សងព្រេងមួយនេះ។

Fom momsកត្តាដែលធ្វើអោយមានការប្រៀបធៀប

វាជារឿងធម្មតាដែលមាតាថ្មី គាត់មានទំនោរចូលចិត្តធ្វើការប្រៀបធៀបកូនគាត់ជាមួយក្មេងដទៃទៀត បើទោះបើជាគាត់ដឹងថាក្មេងទាំងអស់វាមិនមានលក្ខណៈដូចៗគ្នាក៏ដោយ។ យើងអាចបន្ទោសវាថាមកពីញ្ញាណធម្មជាតិរបស់យើងម្នាក់ៗ បើយោងតាម Kathy Seal ដែលជាអ្នកនិពន្ធនៃអត្ថបទ Pressure Parent Stress our Kid Dealing With Competition While Raising a Successful Child បាននិយាយថា ​“វាហាក់ដូចជាពួកយើងបានតាំងចិត្តយ៉ាងម៉ុតមាំ រួចមកហើយក្នុងការជំរុញកូនរបស់យើង ដើម្បីអោយគេប្រគួតប្រជែង ហើយវាក៏ជាលក្ខណៈធម្មជាតិដែរ ដែលពួកយើងចង់ឲកូនទទួលបាននូវជំនាញ មួយដូច្នេះបានជាយើងចូលចិត្តធ្វើការប្រៀបធៀប ។

មាតាមួយចំនួនចូលចិត្តប្រៀបធៀបជាមួយដំណាក់កាលលូតលាស់ របស់កុមារ​ដូចជា ការគេង និងឥរិយាបទជាដើម។ ក្នុងនាមជាមាតាម្នាក់ ពួកយើងត្រូវបានគេលើកទឹកចិត្តឲយើង ធ្វើការតាមដានពីបញ្ហា លូតលាស់រឺភាពយឺតយាវ នៃការលូតលាស់ដើម្បីជួយកូនឲបានទាន់ពេលវេលា។

ដូច្នេះហើយបានជាយើងមានការងឿងឆ្ងល់ថា អ្វីទៅដែលហៅថាធម្មតា និង អ្វីទៅដែលហៅថាមិនធម្មតា។ តាមការស្រាវជ្រាវបានបង្ហាញថា ដរាបណាដំណាក់កាលលូតលាស់របស់គេស្ថិតក្នុងជួរធម្មតា នោះភាពលឿនរហ័សដែលគេលូតលាស់មិនមានបញ្ហាដល់ជំនាញក្រោយៗរបស់គេនោះទេ។ ចូរធ្វើការសប្បាយជាមួយជំនាញថ្មីៗ របស់កូនអ្នកដើម្បីជៀសវាងពីការមួរម៉ៅអំពីរឿង   អនាគតគេ។ ហើយជាចុងក្រោយអ្នក ត្រូវចងចាំថាយើងអាចជួយអោយកូនយើងរៀនពីអ្វីដែលថ្មីៗ ប៉ុន្តែយើងមិនអាចបង្ខំអោយគេមានការលូតលាស់មុនពេលដេលគេត្រៀមខ្លួនរួចហើយនោះទេ។

បើសិនជា កូនអ្នកមិនគេងយប់អ្នកគួរចាំថាក្មេងៗទាំងអស់មិនមាន     លក្ខណៈដូចគ្នាទាំងអស់នោះទេ នេះអាចជារបៀបនៃការគេងរបស់គេ ដូច្នេះអ្វីដែលធ្វើទៅមានប្រសិទ្ធិភាពចំពោះក្មេងម្នាក់ ក៏មិនប្រាកដថាវាមានប្រសិទ្ធភាពចំពោះក្មងដទៃទៀតនោះទេ។ អ្នកគួរជំនួសដោយការរកដំណោះស្រាយដើម្បីអ្នកបានគេងដែរ ដោយអ្នកអាចសុំអោយ បងប្អូន រឺ មិត្តភក្តិ រឺ អ្នកមើលថែកូន ជួយមើលកូនពេលអ្នកសំរាក និង ប្តូរវេនជាមួយដៃគូរបស់អ្នក ពេលដែលអោយគេបៅពាក់កណ្តាលយប់។ ការប្រៀបធៀបជាមួយឥរិយាបទក៏ដូចគ្នាដែរ ព្រោះយើងជាអ្នកបង្កើតកាយគេ ប៉ុន្តែយើងមិនមែនជាបង្កើតចិត្តគេនោះទេ។ ដូចជា ព៌ណភ្នែកអញ្ចឹង ចរិយាសម្បត្តិគឺមានតាំងពីកំណើត។ យ៉ាងណាក៏ដោយក៏យើងមានពិបាកក្នុងការមិនអាម៉ាស ពេលដែលកូនយើងយំរញ៉េរញ៉ៃ ក្នុងបណ្ណាល័យ រឺ គេដិសេធនមិនព្រមជួបជាមួយមនុស្សដែលគេមិនស្គាល់។ អ្នកគួរធ្វើការណែនាំ គេដោយសំដីទន់ភ្លន់នៅពេលគេធ្វើអ្វីមួយដោយមានចេតនា។

ប៉ុន្តែបើវាទាក់ទងជាមួយបញ្ហាអត្តចរិកវិញ គន្លិះដោះស្រាយគឺការទទួលស្គាល់ការ ពិត។ បើសិនជាអ្នកចូលចិត្តរាប់អានមនុស្សក្នុងសង្គម រីឯកូនអ្នកបែរជាខ្លាចមនុស្សទៅវិញ រឺក៏បើសិនជាអ្នកចូលចិត្តកីឡា តែកូនអ្នកមិនហ៊ានលេងសូម្បីតែបាល់ នោះអ្នកគួររៀនយល់ពីនិងឲតំលៃពីចំណង់ចំណូលចិត្តបែបជាឯកជនរបស់គេ ហើយវាក៏ជាកាដូពិសេសមួយសំរាប់កូនអ្នកដែរ។

ផលល្អសំរាប់សុខភាពផ្លូវចិត្តៈ

ស្រ្តីមានផ្ទៃពោះអាចរំសាយការតានតឹងរបស់គេបាន ដោយសារការនៅក្បែរគ្រួសារ និង មិត្តភក្តិដែលល្អ។ ជាអកុសលពួកយើងភាគច្រើនជួបតែមនុស្សមិនល្អក្នុងជីវិតរបស់យើង ។ បើសិនជាពួកគេធ្វើអ្វីអោយអ្នកមិនសប្បាយចិត្ត អ្នកគួរតែនៅអោយឆ្ងាយពីពួកគេ នេះជាវិធីដែលអ្នកអាចរក្សាខ្លួនឯង តែអ្នកមិនអាចបន្ទោសនរណាម្នាក់បាននោះទេ។ នៅពេលក្រោយអ្នកនិងអាចសំរេចចិត្តថាគួរបន្តទំនាក់ទំនងនេះ រឺ គួរប្រាប់គេអោយត្រង់ពីអារម្មណ៍មួយនេះដែរ រឺទេ។ ការសមាធិ ការដើរលេងឬនិយាយលេងជាមួយមិត្តភក្តិ ការអានទស្សនាវដ្តី អាចជាវិធីល្អក្នុងការបន្ធូរភាពតានតឹង។ បើសិនជាគ្រូពេទ្យគាត់មិនមានបញ្ហាអ្វីទេ អ្នកអាចសាកល្បង ការដើរហាត់ប្រាណ ការហែលទឹក yoga ព្រោះវាអាចជួយបេះដូងអ្នកឲដើរត្រូវចង្វាក់និងដំណើរឈាមរត់ស្រួល។

ឆ្លើយតបជាមួយសំដីអាក្រក់

វាមានសារៈសំខាន់ណាស់ក្នុងការឆ្លើយតបទៅវិញ ព្រោះការលាក់ទុកក្នុងចិត្តមិនមានផលល្អសំរាប់ស្រ្តីមានផ្ទៃពោះនោះទេ។ ជាពិសេសក្នុងអំឡុងពេលអ្នកមានផ្ទៃពោះពី១៨ទៅ២៤ខែ។ ការរងទុកតែម្នាក់ឯង អាចផ្តល់ដំណឹងទៅកូនអ្នកថាឥរិយាបទមិនល្អគឺមិនមានបញ្ហាអាក្រក់នោះទេ។ ដូច្នេះការឆ្លើយតបជាមួយសំដីអាក្រក់ គឺជាដំណោះស្រាយដ៏ល្អមួយ ហើយវាក៏អាស្រ័យទៅលើ របៀបផ្ទាល់ខ្លួនរបស់អ្នកក្នុងការដោះស្រាយជំលោះនេះផងដែរ។ ខាងក្រោមនេះជាចំលើយដែលអ្នកអាចសាកល្បងប្រើដើម្បីប្រឆាំងជាមួយសំដីអាក្រក់ៈ

  • សំដីអាក្រក់ៈ “អ្នកមើលទៅដូចជាធាត់ណាស់”
  • ចំលើយៈ ខ្មុំឥឡូវនេះមានអារម្មណ៍ឆាប់ឆេវឆាវណាស់ ហើយខ្ញុំក៏មិនចូលចិត្តនរណាម្នាក់និយាយពីរឿងនេះដែរ។

ចំលើយៈ ខ្ញុំសង្ឃឹមថាពាក្យនេះមានន័យថាកូនខ្ញុំលូតលាស់ល្អ បើមិនអញ្ចឹងទេខ្ញុំនិងខឹង។

ចំលើយៈ ពាក្យដោះសាររបស់ខ្ញុំ គឺខ្ញុំមានផ្ទៃពោះ ចុះអ្នកវិញ?

ចំលើយៈ ខ្ញុំផ្តល់អោយនូវអ្វីដែលកូនខ្ញុំត្រូវការបន្ទាប់មកបញ្ហាសំរកទំងន់គឺដើរតាមក្រោយនោះទេ។

  • សំដីអាក្រក់ៈ ​​«កុំគេងច្រើនពេក បើមិនអញ្ចឹងទេ កូនអ្នកនិងធំណាស់»

ចំលើយៈ ខ្ញុំហត់នឿយ ហើយគ្រូពេទ្យក៏បានអនុញ្ញាតិអោយខ្ញុំសំរាកអោយបានច្រើនដែរ។

ចំលើយៈ គ្រូពេទ្យរបស់ខ្ញុំគាត់មិនបាននិយាយអ្វីនោះទេ ហើយជាពិសេសគឺជាវេជ្ជបណ្ឌិត

ចំលើយៈ តើអ្នកធ្លាប់មានផ្ទៃពោះដែរ រឺ ទេ?

បើសិនជាគេមិនធ្លាប់ៈ អ្នកគួរតែសាកមើលដែរទៅ។

បើសិនជាគេធ្លាប់ៈ ប្រហែលជា DNA របស់ពួកយើងមិនដូចគ្នាហើយ។

  • សំដីអាក្រក់ៈ អ្នកនិងមានការពិបាកក្នុងការសំរកទំងន់ក្រោយពេលសំរាល

ចំលើយៈ អគុណនូវការបារម្ភរបស់អ្នក តែខ្ញុំពេញចិត្តនូវរាងរបស់ខ្ញុំ

ចំលើយៈ អ្នកប្រហែលជាមិនសូវមានមិត្តភក្តិច្រើននោះទេ ព្រោះសំដីអ្នកមិនពិរោះស្តាប់សោះ

ចំលើយៈ ខ្ញុំបានចុះឈ្មោះចូលកម្មវិធីសំរកទំងន់ក្រោយពេលមានផ្ទៃពោះ ហើយ តើអ្នកចង់ចូលរួមដែរ រឺ អត់?

វិបត្តិផ្លូវចិត្តក្រោយពេលសំរាល

វាជាបញ្ហាផ្លូវចិត្តដែលមានជាធម្មជាតិ ដែលកើតក្រោយពេលសំរាលកូន ហើយធ្វើអោយគាត់មានអារម្មណ៍មិនល្អ។ យ៉ាងហោចណាស់មានពី៦០ទៅ៨០ភាគរយនៃមាតាដែលមាន”Baby Blue” ​​​​​​​​​​​» ដែលជាទំងន់ស្រាលរបស់ វិបត្តិផ្លូវចិត្ត​ហើយកើតឡើងពីមួយថ្ងៃទៅមួយ អាទិត្យក្រោយការសំរាលកូន តែវាមិនមានរយៈពេលយូរជាង ២ អាទិត្យនោះទេ ។ អាការៈមានដូចជា ការយំសោកសង្រែង ថប់បារម្ភណ៍ មួរម៉ៅ រឺ ពិបាកគេង ហើយវានិងបាត់ទៅវិញនៅពេលដែលគេបានសំរាកគ្រប់គ្រាន់ ។

PPD (Post Partum Depression) គឺជា”Baby Blue”ដែលមានរយៈពេលលើសពី២អាទិត្យ ហើយប្រហែលជា១០ទៅ២០ភាគរយនៃមាតាដំបូងអាចមានការវិវត្តន៍ទៅជាសញ្ញាពេញលេញរបស់ជំងឺវិបត្តិផ្លូវចិត្ត ដែលអាចនៅយូរជាង២អាទិត្យទៅ១ឆ្នាំ។ PPD គឺបណ្តាលមកពីការរួមបញ្ចូលគ្នានៃ អ័រម៉ូន គីមីជីវសាស្រ្ត បរិស្ថានជុំវិញ កត្តាចិត្តសាស្រ្ត និងកត្តាសេនេទិក។ ម៉្យាងវិញទៀតការថយចុះភ្លាមៗនៃអ័រម៉ូនក៏អាចជាមូលហេតុមួយដែរ។

វាមានហេតុផលជាច្រើនដែលបណ្តាលអោយមាន PPD:

  • ខាងក្រោមនេះគឺជាកត្តាប្រឈមមុខខ្ពស់ដែលអាចធ្វើអោយគាត់មាន PPD ប៉ុន្តែ មាតាខ្លះគាត់គ្មានកត្តាខាងក្រោមនេះទេ តែបែរជាមានជំងឺវិបត្តិផ្លូវចិត្តទៅវិញៈ
  • ការមានផ្ទៃពោះដោយគ្មានគំរោង
  • ដៃគូមិនមានការគាំទ្រ
  • មានវិបត្តិជាមួយនិងអាពាហ៍ពិពាហ៍
  • ទើបតែរស់នៅបែកគ្នា រឺ លែងលៈគ្នាថ្មីៗ
  • ការផ្លាស់ប្តូរ រឺ បាត់បង់របស់មានតំលៃក្នុងជីវិត
  • ជំងឺទាក់ទងជាមួយវដ្តរដូវរ៉ាំរ៉ៃ
  • ផលវិបាកទាក់ទងជាមួយការសំរាលកូន
  • មានបញ្ហាគ្រួសារពីក្មេង
  • រោគសញ្ញាដែលបញ្ជាក់ជាអ្នកមានជំងឺ PPD:
  • គេងមិនលក់
  • យំរាល់ថ្ងៃ
  • បាត់បង់ចំណង់រាល់សកម្មភាព
  • ពិបាកក្នុងការផ្ចង់អារម្មណ៍
  • មិនសូវឃ្លាន
  • ថប់អារម្មណ៍
  • មានអារម្មណ៍មួរម៉ៅ
  • ស្តីបន្ទោសខ្លួនឯងខ្លាំង
  • មានអារម្មណ៍ភ័យខ្លាច(ដូចជាបេះដូងដើរញាប់ វិលមុខ ច្របូកច្របល់ជាដើម)
  • មានគំនិតចង់ធ្វើអត្តឃាត

តើខ្ញុំត្រូវធ្វើដូចម្តេចដើម្បីជៀសអោយឆ្ងាយពី PPD?

បើសិនជា អ្នកមានបញ្ហាផ្លូវចិត្តពេលមានផ្ទៃពោះនោះ អ្នកគួរតែធ្វើការព្យាបាលអោយបានទាន់ពេលវេលាដើម្បីកាត់បន្ថយឱកាសនៃការវិវត្តទៅរក PPD។ ខាងក្រោមនេះជាវិធីខ្លះៗដែលអាចធ្វើបានៈ

  • ត្រូវរៀនចេះថែរក្សាខ្លួន
  • រៀបចំគំរោង ដើម្បីសំរាក
  • ពិភាក្សាជាមួយដៃគូពីការបែងចែកការងារផ្ទះ​ និង ការមើលថែទាំកូន
  • បង្កើនទំនាក់ទំនង(ដូចជាមិត្តភក្តិ គ្រួសារ អ្នកមើលថែ អ្នកផ្តល់សេវាថែទាំសុខភាព) ដើម្បីអោយពួកគេជួយពេលកូនអ្នកចាប់កំណើត
  • ចាប់ផ្តើមសុំជំនួយពីការធ្វើម្ហូប ការសំអាតផ្ទះ មើលថែកូនជាដើម ដើម្បីឲអ្នកមានពេលសំរាក។

អ្នកត្រូវស្រលាញ់រូបរាងក្រោយពេលសំរាលរបស់អ្នក

វាជារឿងមួយដែលយើងអាចយល់បានថា អ្នកចង់អោយរូបរាងត្រលប់់មកសភាពដើមវិញ ហើយអ្នកក៏មិនទាន់បានរៀបចំខ្លួនជាស្រេចដែរ។ ប៉ុន្តែអ្នកត្រូវចេះអត់ធ្មត់ និងអោយរាងកាយរបស់អ្នកបានសំរាកខ្លះផង ព្រោះរាងកាយរបស់អ្នកបានធ្វើការអស់រយៈពេល៩ខែដើម្បីអោយកូនអ្នកលូតលាស់ និងសំរាលចេញមក ដូច្នេះវាជាលក្ខណៈធម្មជាតិ ហើយដែលវាត្រូវការរយៈពេល៩ខែ រឺយូរជាងនេះដើម្បីអោយដូចដើមវិញ។ អ្នកត្រូវគិតទុកក្នុងចិត្តថារូបរាងវានិងត្រលប់មកដូចដើមវិញ។

ខាងក្រោមនេះជាវិធីខ្លះៗដើម្បជួយអ្នកអោយមានអារម្មណ៍ល្អៈ

  • កុំទាន់អាលវាយតំលៃរូបរាងរបស់អ្នកនៅពេល២ទៅ៣អាទិត្យដំបូង ដោយសារការឆ្លងកាត់ការសំរាលកូនបានធ្វើឲរាងកាយអ្នកមានការឈឺចាប់ ហើម និងមានសង្វា។ អ្នកត្រូវអត់ធ្មត់និងប្រាប់ខ្លួនឯងថាអ្នកពិតជាអស្ចារ្យណាស់ដែលអាចបង្កើតជីវិតមួយ
  • អ្នកអាចស្លៀកខោពីមុនបានអាស្រ័យលើកត្តាខ្លះ។ វាកំរណាស់ដែលមាតា មានពោះធំហើយត្រលប់មកសភាពដើមវិញក្នុងរយៈពេលប៉ុន្មានអាទិត្យដំបូងនោះ ហើយជាពិសេសការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃជារឿងមួយដែលមិនត្រឹមត្រូវទេ ព្រោះមនុស្សគ្រប់រូបមិនដូចគ្នានោះទេ។
  • រយៈពេល២អាទិត្យទៅ៤អាទិត្យដំបូងជាពេលវេលាដែលអ្នកត្រូវមើលថែកូននិងខ្លួនឯង និងជាកត្តាមួយដែលអាចធ្វើអោយរាងកាយរបស់អ្នកឆាប់ជា សៈស្បើយ។
  • ញុំាំទឹកអោយបានច្រើនដើម្បីជួយកាត់បន្ថយការហើម
  • នៅពេលដែលអ្នកមានអារម្មណ៍ធូរស្បើយ អ្នកអាចចាប់ផ្តើមធ្វើលំហាត់ប្រាណតិចតួច។ ហើយបើសិនជាអ្នកសំរាលកូនតាមទ្វារមាសនោះអ្នកនឹងអាចចាប់ផ្តើមដើរតិចៗ និងពត់ខ្លួនបន្តិចបន្តួចនៅពេលដែលអ្នកត្រលប់មកផ្ទះវិញ តែបើសិនជាអ្នកធ្វើការវៈកាត់ នោះអ្នកត្រូវរង់ចាំប្រហែលជា៦អាទិត្យក្រោយពីការត្រួតពិនិត្យសុខភាព។
  • ថែរក្សារាងកាយដោយការ ទៅស្ពុង កាត់សក់ថ្មី រឺ ក៏លាប់សក់ ដើម្បីអោយអ្នកមានអារម្មណ៍ល្អ។
  • ស្លៀកពាក់អោយស្អាត ផាត់មុខ ទិញស្បែកជើងថ្មី រឺ ទិញកាបូបថ្មី ដើម្បីអោយអ្នកមានអារម្មណ៍ល្អ។
  • ធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃ
  • ជំនូសដោយការតូចចិត្តអ្នកគួរទិញសំលៀកបំពាក់ដែលត្រូវជាមួយទំហំអ្នកឥឡូវនេះដើម្បីអ្នកមានជំនឿជាក់លើខ្លួនឯងវិញ
  • ការយល់ឃើញថារាងកាយរបស់អ្នកប្រសើរជាងមុន គ្រាន់តែជាការយកលេសប៉ុណ្ណោះ តែអ្នកត្រូវចាំថាអ្នកបានក្លាយទៅជាមនុស្សមួយដែលមានការអត់ធ្មត់ខ្ពស់ ទាំងផ្លូវកាយ និងផ្លូវចិត្ត គឺជារឿងមួយដែលគួរអោយមានមោទនភាព។
  • រំលឹកខ្លួនឯង រឺកត់ចំណាំក្នុងទូរស័ព្ទដៃរបស់អ្នកថា ទោះបើទំហំអ្នកប៉ុណ្ណា ក៏ដោយក៏អ្នកនៅស្អាតដដែល ពីព្រោះនៅពេលដែលអ្នកមានជំនឿចិត្តលើខ្លួនឯងនោះសម្ផស្សនិងលេចចេញហើយអ្នកត្រូវស្រលាញ់ខ្លួនឯងអោយបាន   ច្រើន ។

Comments

Recommend to friends
  • gplus
  • pinterest