sleeping pattern

បង្កើនការគេងអោយមានសុខភាពល្អៈ អាយុពី១៨ខែ ទៅ២៤ខែ

ម៉ោងគេងជាក់លាក់ចំពោះអាយុនេះ

មកទល់ពេលនេះកូនអ្នក និងគេងប្រហែល១១ម៉ោងនៅពេលយប់ និងចំណាយ ពេល១ម៉ោង ទៅ៣ម៉ោងនៅពេលថ្ងៃត្រង់ ។ ក្មេងខ្លះអាចគេង២ដង (ពេលព្រឹក និងពេលថ្ងៃត្រង់) ជារៀងរាល់ថ្ងៃរហូតដល់គេមានអាយុ២ឆ្នាំ ។ បើសិនជាកូនអ្នកស្ថិតនៅ ក្នុង     ចំនោមចំនុចទាំងពីរនេះកុំភ័យអី ។

តើអ្នកបង្កើនអោយគេអោយមានទំលាប់គេងលក់ស្រួលដោយរបៀបណា?

នៅអាយុនេះ គឺជារឿងដែលអ្នកត្រូវធ្វើ ដើម្បីអោយច្បាស់ថា កូនក្មេងដោយមិន បាច់បំពេរបំបៅ រឺ យោលដើម្បីអោយគេគេងនោះទេ ។ បើសិនជាគេនៅពឹងលើរបស់ ទាំងនេះនោះគេប្រាកដជាមិនអាចគេងលក់វិញនោះទេ បើសិនជាគេភ្ញាក់កណ្តាលយប់ ហើយមិនឃើញពួកវាមិននៅទីនោះ ។

បញ្ហាទូទៅ

ដើម្បីជៀសវាងបញ្ហានេះអ្នកគួរព្យាយាមអោយគេគេងនៅពេលដែលគេងងុយ ប៉ុន្តែនៅបើកភ្នែកដូច្នេះគេអាចគេងលក់ដោយខ្លួនឯងបាន ។ ក្នុងពេលនេះកូនអ្នកចាប់ ផ្តើមសាកល្បងពីព្រំដែនៃភាពឯករាជ្យរបស់គេ ពោលគឺចង់គ្រប់គ្រងខ្លួនឯង ។ អ្នកអាច អោយគេបង្កើតជំរើសដោយខ្លួនគេ អំពីទំលាប់នៃការគេងយប់ចាប់ពី តើរឿងនិទាន មួយណាដែលគេចង់ស្តាប់ រឺ តើអាវគេងយប់មួយណាដែលគេចង់ពាក់?

តែអ្នកត្រូវអោយជំរើសតែ ២ រឺក៏ ៣ហើយអ្នកត្រូវច្បាស់ថា អ្នកពេញចិត្តគ្រប់ជំរើស ទាំងអស់ ។ ដូចជា ឩទាហរណ៍: កុំសួរថា “តើកូនចង់ចូលគេងឥឡូវនេះមែនទេ” ព្រោះគេប្រាកដជានិយាយថាទេ ដែលជាចំលើយមួយដែលអ្នកទទួលយកមិនបាន ។ អ្នកអាច ជំនួសដោយការនិយយាថា “កូនចង់គេងឥឡូវនេះ រឺចាំ៥នាទីទៀត?” គេនៅតែត្រូវជ្រើសរើស ប៉ុន្តែអ្នកនៅតែឈ្នេះបើទោះជាចំលើយគេយ៉ាងម៉េចក៏ដោយ ។

បញ្ហានៃការគេងរបស់ក្មេងភាគច្រើនគឺពិបាកគេងអោយលក់ ការថប់អារម្មណ៍ពីការបែកពីប៉ា ម៉ាក់ និងគេងយប់ឧស្សាហ៍ភ្ញាក់ ។ ក្មេងខ្លះក៏អាច យល់សប្តិនអាក្រក់ រឺ ការ     រំខាន់ពេលយប់ ។ ក្រុមអាយុនេះមានការលួងដោយផ្ទាល់ខ្លួនដែរ​ ពេលខ្លះនៅចន្លោះពី អាយុ១៨ខែ ទៅ២៤ឆ្នាំ ។

កំហុសៈ អោយកូនគេងយូរពេក

អ្នកគួររៀបចំពេលវេលាគេងរបស់កូនអ្នកអោយបានទៀងទាត់ (បើសិនជាអាចពេលគេងថ្ងៃផងដែរ) ហើយមិនត្រូវរង់ចាំដល់កូនអ្នកញីភ្នែក ស្ងាប់ រឺ យំនោះទេព្រោះវាអាចជ្រុលពេលហើយ ។ បើអ្នកដាក់អោយគេគេងមុន ១៥ ទៅ ២០នាទី វាក៏អាចធ្វើអោយមានភាពខុសគ្នាដែរ ។

នៅពេលដែលក្មេងនីមួយៗមានលក្ខណៈខុសគ្នា គ្រឹះស្ថានទាក់ទងជាមួយដំណេក បាននិយាយថា ទារក និងកូនក្មេងត្រូវការគេងរយៈពេល១២ម៉ោងក្នុងមួយយប់ រីឯក្មេង អាយុពី ៤ទៅ ៥ឆ្នាំ ត្រូវការគេងលើសពី ១៣ម៉ោងបើគេដកការគេងថ្ងៃចេញ ហើយនឹង ក្មេងធំត្រូវការគេងរយៈពេលពី ១០ ទៅ ១១ម៉ោង ។ អ្នកត្រូវស្វែងយល់ពីម៉ោងដែលគេត្រូវ ងើបនៅពេលព្រឹក ហើយធ្វើដែលគេត្រូវអ្វីបន្តទៀត ។

Comments

Recommend to friends
  • gplus
  • pinterest