Potty trainingពេលដែលកូនអ្នកមានអាយុប្រហែល១ឆ្នាំ គេអាចចាប់ផ្តើមដឹងថាគេមានរន្ធគូទ និង រន្ធនោមពេញលក្ខណៈហើយ។ កូនក្មេងខ្លះអាចរៀនបត់ជើងក្នុងកន្ថោតាំងពីគេ មានអាយុ ១៨ខែ ប៉ុន្តែក្មេងខ្លះមិនអាចធ្វើបានរហូតដល់អាយុ៣ឆ្នាំ។ មាតាបិតាចាប់ផ្តើមការបង្រៀនការបត់ជើង ក្នុងកន្ថោពេលដែលកូនរបស់គេមានអាយុ២ខួបកន្លះ​។

នៅពេលដែលកំណត់ពេលនៃអាយុ ដែលកូនអ្នកចាប់អារម្មណ៍រៀនបត់ជើងវាមាន លក្ខណៈទូលំទូលាយពេក នោះអ្នកអាចតាមដានរកសញ្ញាដែលបញ្ជាក់ថាកូនអ្នកអាច ចាប់ផ្តើមរៀនបានដូចជា: តើគេអាចធ្វើតាមការណែនាំសាមញ្ញៗបានដែររឺទេ? តើគេអាចដើរ និងអង្គុយបានហើយរឺនៅ? តើគេអាចស្លៀក និងស្រាតខោដោយខ្លួនគេបានដែររឺទេ? ចូរព្យាយាមកុំដាក់សំពាធលើគេ ដោយការបង្ខំអោយគេធ្វើពេលដែលគេមិនទាន់បានត្រៀមខ្លួនព្រោះវាអាច និងមិនមានលទ្ធផលអ្វីទាំងអស់។

ហើយអ្នកកុំសង្ឃឹមថា កូនអ្នកនឹងចាប់ផ្តើមដូចកូនទី១អោយសោះ ព្រោះកូនប្រុស អាចមានការចាប់ផ្តើមយឺតជាងក្មេងស្រី ហើយកូនទី២ ប្រហែលជារៀនឆាប់ចេះជាង កូនទី១។

ហើយអ្នកក៏ត្រូវគិតពីបញ្ហាដែលកូនអ្នកកំពុងជួបប្រទះផងដែរ។ បើសិនជាគេមាន​កង្វល់ រឺ ការផ្លាស់ប្តូរដ៏ធំមួយនៅក្នុងជីវិតរបស់គេ ដូចជា

ចូលសាលាថ្មី ទៅកន្លែងថែទាំ កុមារ រឺ ក៏មានបងប្អូនបន្ថែមនោះ នាំអោយការបង្រៀនប្រៀបដូចជាយករបស់អ្វីមួយមក វាយកន្លែងដែលឈឺ ដូច្នេះអ្នកគួរតែពន្យាពេលរងចាំអោយរឿងទាំងអស់នេះមានសភាព ស្ងប់ស្ងាតសិន។

វាក៏គ្មានលទ្ធផលក្នុងការចាប់ផ្តើមបង្រៀននៅពេលដែលអ្នក រឺ អ្នកថែទាំកូនអ្នកមិន ទាន់បានត្រៀមខ្លួន និងត្រៀមចិត្តនៅឡើយ ព្រោះការបង្រៀនវាត្រូវការភាពអត់ធ្មត់ និង ពេលវេលាជាច្រើន ដើម្បីធ្វើអោយដំណើរការនេះសំរេចបានដោយជោគជ័យ។ អ្នកត្រូវ រៀបចំខ្លួនជាច្រើនខែ ដើម្បីបង្រៀន និងត្រូវធ្វើវាជារៀងរាលថ្ងៃ។

បើសិនជាអ្នក កំពុងស្ថិតនៅក្នុងទីតាំងមួយដែលមិនសមស្របដូចជា ជួសជុលផ្ទះ ដូរការងារថ្មី រឺ ក៏កំពុងមានផ្ទៃពោះកូនទី២ វាប្រហែលជាមិនមែនវេលាល្អក្នុងការចាប់ផ្តើមនោះទេ។ អ្នកគួររង់ចាំពី​ ២ទៅ៣អាទិត្យក្រោយ រឺខែក្រោយដើម្បីធ្វើម្តងទៀត។

ទិញឩបករណ៍ដេលត្រូវៈ

វាត្រូវតែជារបស់ដំបូង និងស្អាត ដែលជាផលិតផលសំរាប់កូនក្មេង រឺ កៅអីបន្ថែម ពីលើបង្គន់ធម្មតារបស់អ្នក។ របស់ទាំងនេះជួយសំរួល ដល់ការភ័យបារម្ភរបស់ក្មេងៗខ្លះ ដោយសារ អ្នកខ្លះខ្លាច ធ្លាក់ចូល រឺ អ្នកខ្លះខ្លាចសំលេងបូតុងចុចទឹកនោះ។ បើសិនជាអ្នកប្រើកៅអីបន្ថែម អ្នកត្រូវច្បាស់ថាវាផ្តល់ភាពងាយស្រួល និងមានសុវត្ថិភាព ហើយអ្នកត្រូវមានកំណល់ជើងភ្ជាប់ជាមួយផងដែរ ព្រោះវាធ្វើអោយមានភាពងាយស្រួល និងរហ័ស ពេលកូនអ្នកត្រូវការចុះ រឺ ឡើង ហើយជាពិសេសសំរាប់ជួយទ្រជើងគេនៅពេលគេប្រឹងបត់ជើងធំ។

ធ្វើអោយទៅជាទំលាប់ៈ

រៀបអោយកូនអ្នកអង្គុយលើកន្ថោរដែលមានពាក់អាវ អោយបាន១ដងក្នុងមួយថ្ងៃ ទាំងក្រោយអាហារពេលព្រឹក និងក្រោយពីគេងូតទឹក រឺ ពេលណាក៏ដោយអោយតែគេមាន អារម្មណ៍ចង់បត់ជើង។ ព្រោះធ្វើអោយគេមានទំលាប់ប្រើវា និងព្រមទទួលវាជាផ្នែកមួយ នៃការងារប្រចាំថ្ងៃរបស់គេផងដែរ។ បើសិនជាបន្ទប់ទឹកអ្នកមិនសូវទូលាយនោះ អ្នកអាច យកកន្ថោរចេញមកក្រៅ យកទៅបន្ទប់លេង រឺ កន្លែងណាដែលគេចង់ទៅ។

នៅពេលដែលគេលែងមានបញ្ហាជាមួយទំលាប់នេះហើយ អ្នកចាប់ផ្តើមប្តូរអោយគេ ទៅអង្គុយលើកន្ថោរដែលគ្មានត្រនាប់ពីក្រោមគឺ បង្គន់ហើយជាថ្មីម្តងទៀត អោយគេសុំា​ជាមួយអារម្មណ៍នេះ។ មកដល់ដំណាក់កាលនេះអ្នកអាចប្រាប់គេថា នេះជាអ្វីដែលម៉ាក់ ប៉ា រឺ បងៗ គេធ្វើជារៀងរាល់ថ្ងៃ ដែលត្រូវស្រាតខោមុនពេលប្រើបង្គន់គឺជារឿងមួយដែល មនុស្សធំធ្វើ ។

បើសិនជាការអង្គុយលើកន្ថោរទាំងមាន រឺ គ្មានសំលៀកបំពាក់វារំខាន់ដល់កូនអ្នក នោះ អ្នកពុំគួរបង្ខំគេទេ។ មិនត្រូវបង្ខំអោយគេអង្គុយទេ បើសិនជាគេមានការភ័យខ្លាច។ អ្នកអាចទុកវាមួយរយៈសិន បន្ទាប់មកបើសិនជាគេយល់ព្រមអង្គុយ នោះមានន័យថា គេយល់ព្រមចាប់ផ្តើមរៀនប្រើវាហើយ ។

ត្រូវធ្វើជាគំរូអោយកូនអ្នកមើលៈ

កូនក្មេងចេះបានដោយសារការធ្វើតាម និងមើលពេលដែលអ្នកចូលបន្ទប់ទឹក ព្រោះវាជាវិធីធម្មជាតិមួយ ដែលធ្វើអោយគេយល់ថា អ្វីទៅដែលជាការប្រើបន្ទប់ទឹក។ បើសិនជា អ្នកមានកូនប្រុស ជាធម្មតាអ្នកអាចបង្រៀនគេអោយបត់ជើងតូចអង្គុយ ពេលដែលគេនៅតូច ហើយនៅពេលដែលគេធំល្មម គេអាចចាប់ផ្តើមមើលប៉ារបស់គេ រឺ បងប្រុស រឺ មិត្ត ភក្តិរបស់គេបត់ជើងតូចឈរនោះ គេអាចធ្វើតាមភ្លាមៗដោយគ្រាន់តែយើងជំរុញគេបន្តិចបន្តួច ។

នៅពេលដែលអ្នកធ្វើអោយកូនអ្នកមើល អ្នកត្រូវពន្យល់ពីរបៀបដែលយើងដឹងថា យើងត្រូវចូលបន្ទប់ទឹក ហើយមានអ្វីកើតឡើងបន្ទាប់ និងអោយគេឃើញនូវអ្វីដែលគេ បានបញ្ចេញ ហើយបន្ទាប់មកត្រូវបង្ហាញពីរបៀបជូតក្រដាសអនាម័យ ស្លៀកខោក្នុងវិញ ចុចទឹក និងលាងដៃ។

ទោះបីជាអ្នកតែងតែជួយកូនអ្នកជារៀងរាល់ពេលនៅពេលគេបត់ជើងក៏ដោយ ប៉ុន្តែការដែលធ្វើអោយគេមើល និងពន្យល់គេពីរបៀបធ្វើនេះ អាចអោយគេយល់ពីដំណាក់កាលទាំងអស់។ បើសិនជាកូនអ្នកជាកូនស្រី នៅពេលដែលអ្នកជូត គឺត្រូវជូតពីមុខទៅក្រោយ ជាពិសេសក្រោយពេលគេបត់ជើងធំរួច ដើម្បីកាត់បន្ថយការប្រឈមមុខការរលាកបំពង់បង្ហួរនោម។

បើសិនជាគេមានបង រឺ មិត្តភក្តិដែលកំពុងរៀនប្រើកន្ថោរដែរនោះ អ្នកក៏អាចអោយ គេធ្វើអោយកូនអ្នកមើលផងដែរ ព្រោះវាក៏មានប្រយោជន៍សំរាប់កូនអ្នកធ្វើតាម នៅពេលដែលគេឃើញក្មេងអាយុស្របាលគ្នាបង្ហាញនូវជំនាញដែលគេកំពុងនឹងរៀន។

ពន្យល់ពីដំណើរការៈ

បង្ហាញកូនអ្នកអំពីភាពទាក់ទងគ្នារវាងលាមក និងបង្គន់ហើយលើកក្រោយនៅពេលដែលគេបត់ជើងក្នុងខោកន្ទប អ្នកយកគេទៅអង្គុយលើបង្គន់ ប​ន្ទាប់មកយកលាមក ក្នុងខោកន្ទបគេចាក់ចោល ហើយអោយគេចុចទឹក​ (ប៉ុន្តែកុំបង្ខំគេបើសិនជាគេខ្លាច) ដូច្នេះគេអាចឃើញលាមករបស់គេបាត់។

អ្នកអាចរកទិញសៀវភៅរូបភាពរអំពីរបៀបបត់ជើងក្នុងបង្គន់ រឺក៏ វីដេអូសំរាប់កូន អ្នកដើម្បីជួយអោយគេដឹងពីពត៌មានថ្មីៗ។ សៀភៅ “មនុស្សគ្រប់គ្នាសុទ្ធតែបត់ជើង” និពន្ធដោយ Taro Gorzi គឺជាសៀវភៅដែលពេញនិយម ក៏ដូចជាសៀភៅ “តើលាមកនៅឯណា” (Where is the poop?)​ និង Once upon a potty ដែលចេញវគ្គថ្មីមានកូន តុក្តតារួមទាំងកូនបង្គន់តូចៗផងដែរ។

អ្នកអាចទុកសៀវភៅទាំងនេះនៅក្នុងបន្ទប់ទឹក រឺ បិទជាផ្ទាំងរូបភាពដែលនិយាយអំពី ដំណើរការនៃការប្រើប្រាស់បង្គន់ ដើម្បីជួយអោយគេមានភាពសុំាជាមួយនឹងរូបភាពនេះនិងអ្វីដែលគេកំពុងធ្វើនៅក្នុងបន្ទប់ទឹក។

ធ្វើអោយវាក្លាយទៅជាទំលាប់ៈ

អ្នកត្រូវលើកទឹកចិត្តអោយអង្គុយលើបង្គន់ នៅពេលណាដែលគេមានអារម្មណ៍ចង់ បត់ជើង។ អ្នកត្រូវជួយជូនគេទៅទីនោះ ហើយស្រាតខោគេចេញ បើសិនជាគេត្រូវការ ជំនួយពីអ្នក។ បើសិនជាអាចអ្នកគួរអោយគេរត់លេងដោយមិនបាច់ស្លៀកខោ ដោយមានកន្ថោរនៅក្បែរ។ នៅពេលគេគ្មានខោកន្ទប់នោះគេនឹងរៀនប្រើវា នៅពេលដែលគេចង់ ហើយត្រូវរំលឹកគេថាវានៅទីនោះបើសិនជាគេត្រូវការវា។

ពេលខ្លះពួកគេមិនអង្គុយនៅលើនោះយូរប៉ុន្មានទេ ដូច្នេះអ្នកគួរលើកទឹកចិត្តអោយគេអង្គុយអោយបានយ៉ាងហោចណាស់១នាទី ដោយអ្នកអាចអង្គុយក្បែរគេនិយាយជា មួយគេ រឺ អានរឿងនិទានអោយគេស្តាប់។ នៅពេលដែល គេអាចធ្វើវាបានដោយជោគជ័យ​អ្នកត្រូវនិយាយសរសើរគេ ធ្វើបែបនេះអាចជួយអោយគេមានគំនិតវិជ្ជមាន នៅពេលដែលគេអាចសំរេចចិត្តធ្វើការអ្វីមួយ។ គេអាចបន្តនៅមានកំហុសឆ្គង ប៉ុន្តែគេនឹងយល់ថា វាជាការទំលាក់របស់អ្វីមួយចូលទៅក្នុងបង្គន់ គឺជាកិច្ចការមួយដែលត្រូវធ្វើអោយបានសំរេច។

យ៉ាងណាក៏ដោយ កុំធ្វើអោយមានការផ្ញាក់ផ្អើលពេកពេលដែលគេទៅពត់ជើងម្តងៗ ព្រោះវាអាចធ្វើអោយគេមានអារម្មណ៍អៀន នៅពេលឃើញគេសំលឹងមើលគ្រប់ៗគ្នា។

គួរប្រើខោធម្មតាអោយបានច្រើនៈ

នៅពេលដែលកំពុងធ្វើការហ្វឹកហាត់ អ្នកគួរអោយគេស្លៀកខោធម្មតា ដើម្បីអោយ មានភាពងាយស្រួលពេលយើងត្រូវស្រាតម្តងៗ។ អ្នកអាចអនុញ្ញាតិអោយគេដោះខោដោយខ្លួនឯង ដែលវាជាដំណាក់កាលដែលពិបាកបំផុត។ មាតាបិតាជាច្រើនបាននិយាយថានៅពេលដែលគេស្លៀកខោធម្មតាវាមានភាពងាយស្រួលជាង ព្រោះគេអាច​ដឹងថាពេលណាគេចង់បត់ជើងតូច រឺ បត់ជើតធំ។ ទោះបីជាអ្នកជ្រើសរើសវិធីណាក៏ ដោយ អ្នកគួរធ្វើវាបន្តិចម្តងៗ ហើយអ្នកគួរតែបន្តប្រើខោកន្ទបនៅពេលយប់មួយរយៈពេលទៀតទៅ។ ពេលដែលកូនអ្នកចាប់ផ្តើមចេះរកកន្ថោរពេលគេចង់បត់ជើងនោះ បញ្ជាក់ថាគេអាចប្រើខោដូចមនុស្សធំបានហើយ។ មាតាបិតាជាច្រើនគាត់យល់ថា ខោក្នុងដែលមានរូបតុក្កតាដែលពួកគេពេញចិត្ត អាចធ្វើអោយពួកគេមិននោមដាក់ខោបាន។

ដោះស្រាយការបជ័យដោយស្ងប់ស្ងៀមៈ

ការបង្រៀនការបត់ជើងអាចបង្កការពិបាកទាំងមាតាបិតា និងកូន។ អ្នកត្រូវចងចាំ ក្នុងចិត្តថាការបរាជ័យគឺជារឿងធម្មតានោះទេ ហើយជាទូទៅពួកគេនឹងមានកំហុសឆ្គង ច្រើនមុនពេលដែលពួកគេស្ងួតពេញមួយថ្ងៃនោះ។ ការមានកំហុសមិនមែនបញ្ជាក់ថា បរាជ័យនោះទេ ហើយបើសិនជាវាកើតឡើងមែនអ្នកមិនត្រូវខឹង​ រឺ ដាក់ទោសកូនអ្នក នោះទេ ដោយសារសាច់ដុំគូទទើបតែចាប់ផ្តើមលូតលាស់ ដែលអនុញ្ញាតិអោយគេចេះទប់រន្ធគូទ និងរន្ធនោមអោយបិទជិត ហើយជាពិសេសគេកំពុងតែស្វែងយល់ថា ហេតុអ្វីបានជាការប្រើបង្គន់វាមានសារៈសំខាន់? ដំណើរការនេះវាត្រូវការពេលវេលា។

តើត្រូវធ្វើដូម្តេច? គឺអ្នកត្រូវកាត់បន្ថយការមានកំហុសឆ្គងដោយការស្លៀកសំលាក់បំពាក់ណាដែលស្រួលដោះចេញ ហើយនៅពេលដែលគេជ្រុលនោមដាក់ខោអ្នកត្រូវធ្វើអារម្មណ៍ធម្មតា ហើយសំអាតវាដោយវាដោយស្ងៀមស្ងាត់បន្ទាប់មកប្រាប់គេថា ថ្ងៃក្រោយគួរនោមដាក់ក្នុងកន្ថោរវិញ។

ចាប់ផ្តើមបង្រៀនពែលយប់ៈ

កុំទាន់បោះចោលខោកន្ទបអី បើទោះបីជាគេមិននោមដាក់ខោពេញមួយថ្ងៃក៏ដោយ ក៏វានៅតែត្រូវការពេលវេលាជាច្រើនខែ​ រឺក៏ មួយឆ្នាំ ដើម្បីអោយគេនៅស្ងួតពេលមួយ​   យប់។ នៅអាយុនេះរាងកាយរបស់គេមិនទាន់ពេញវ័យគ្រប់គ្រាន់ ក្នុងការដាស់អោយពួកគេងើបពាក់កណ្តាលយប់ ដើម្បីទៅបន្ទប់ទឹក។ ជាការពិតណាស់វាជារឿង​ធម្មតាដែលក្មេងនៅតែនោមដាក់គ្រែ រហូតដល់គេឈានចូលអាយុ៦ឆ្នាំ។

នៅពេលដែលអ្នកត្រៀមខ្លួនចាប់ផ្តើមហ្វឹកហាត់ អ្នកអាចអោយគេនៅតែបន្តស្លៀក ខោកន្ទប ប៉ុន្តែចូរអ្នកលើកទឹកចិត្តគេអោយប្រើបង្គន់នៅពេលគេចង់បត់ជើងតូច រឺ ធំ នៅពេលយប់។ អ្នកអាចប្រាប់គេថា ពេលគេចង់ទៅបត់ជើង គេអាចដាស់អ្នកបាន រឺក៏ អ្នកអាចយកកន្ថោដាក់នៅជិតគ្រែគេង ។

បើសិនជាគេអាចនៅស្ងួតពេញមួយយប់ វាប្រហែលជាពេលវេលាល្អដែលអាច ចាប់ផ្តើមហ្វឹកហាត់បានហើយ ។ អ្នកអាចទ្រាប់ក្រណាត់ប្លាស្ទិចពីលើកំរាលពូក បន្ទាប់មក   អោយកូនអ្នកគេង ដោយមានស្លៀកខោ រឺ ដោយគ្មានអ្វីសោះ ហើយមុនពេលគេគេង អោយគេនោម ក្នុងបន្ទប់ទឹកអោយហើយ ។ ពេលដែលគេភ្ញាក់ពីគេងត្រូវអោយ គេមាន ទំលាប់ចូលបន្ទប់ទឹកមុនគេបង្អស់ មុននឹងចាប់ផ្តើមធ្វើអ្វីផ្សេងទៀត ។ ប៉ុន្តែចងចាំថា ក្មេងមិនអាចនៅស្ងួតពេញមួយយប់បានទេ រហូតដល់គេចូលរៀន ។ វាក៏គ្មានអ្វីច្រើន អាចជួយអ្នកបាននោះដែរ គ្រាន់តែកាត់បន្ថយចំនួនទឹកដែលគេញុំាំពេញមួយយប់តែ​ប៉ុណ្ណោះ ។ បើសិនជាកូនហាក់ដូចជាមិនទាន់ត្រៀមខ្លួនហើយ នោះអ្នកអាចអោយគេស្លៀកខោកន្ទបវិញ ហើយសាកល្បងម្តងទៀតនៅពេលដែលគេធំជាងមុន ។

Comments

Recommend to friends
  • gplus
  • pinterest