ការវិវត្ត

ដំណាក់កាលលូតលាស់ៈ
Development and learningនៅពេលដែលអ្នកបានដឹងពីការ លូតលាស់របស់កូនអ្នក យ៉ាងម៉េចខ្លះនោះ អ្នកគ្រាន់តែទុកក្នុងចិត្តថា វាជាសេចក្តីណែនាំប៉ុណ្ណោះទេ។ ក្មេងម្នាក់ៗវាមានលក្ខណៈប្លែកៗគ្នា ហើយការវិវត្តមានលក្ខណៈ រៀងៗខ្លួនដែរ។ វាមានលក្ខណៈទូលំទូលាយណាស់ នូវអ្វីដែលយើងគិតថាធម្មតា ដូច្នេះអ្នកប្រហែលជា មិនបាច់ខ្វល់ទេ លុះត្រាតែអ្នកសង្គេតឃើញថាមានសញ្ញាប្រកាសអាសន្ន។

នៅពេលដែលកូនអ្នកមានអាយុ ២ឆ្នាំគេនឹងអាចដើរបានដោយខ្លួនឯង ឡើងចុះ ជណ្តើរ ទាត់បាល់ រឺ ក៏ប្រហែលជាគេអាចរត់បានទៀតផង។ គេក៏អាចរត់ឡើងចុះកៅអី រឺ សាឡុងបានដែរ។ រីឯភាសារនិយាយរបស់ក៏គេចាប់ផ្តើមមានការវិវត្តដែរ បើទោះបីជាគេអាចយល់បានច្រើនជាងនិយាយក៏ ដោយ។ នៅពេលគេមានអាយុ១៨ខែ គេអាចនិយាយយ៉ាងហោចណាស់បាន២ទៅ៣ពាក្យ ហើយ ពេលដែលគេចូលដល់អាយុ២៤ខែ គេអាចនិយាយបានប្រយោគខ្លីៗ។ គេក៏អាចធ្វើតាមការប្រើទិសដៅ២ខុសគ្នាផងដែរដូចជា ” កូនទៅយកសៀវភៅ បន្ទាប់មកកូនយកមកឲម៉ាក់” ។ កូនអ្នកចាប់ផ្តើមបែងចែកពីទំហំ រូបរាងនិងពណ៌ គេអាចបញ្ជាក់ដោយប្រើខ្មៅដៃ សង់់ប្រាសាទ បោះបាល់ទាត់ រឺក៏ចូលចិត្តផ្គុំរូបលេង។ តាមរយៈការលេងនេះអ្នកអាចដឹងថាកូនអ្នក ប្រើដៃឆ្វេង រឺ ស្តាំ ។

កូនរបស់អ្នកចង់ធ្វើអ្វីៗដោយខ្លួនឯងគេផ្ទាល់ ដូចជាៈ ពាក់អាវ ដោះអាវ ញុំាំចំណីដោយខ្លួនឯង និងលាងដៃជាដើម។ “ពាក្យ ខ្ញុំនិងធ្វើវា” អាចជាភាសាដំបូងដែលគេនិយាយ។ គេប្រហែលជាអាចចាប់ផ្តើមរៀនពីរបៀបប្រើបន្ទប់ទឹកផងដែរ។ គេក៏អាចចូលចិត្តធ្វើតាមអ្នកដូចជា ការនិយាយតាមទូរសព្ទ័ លេងតុក្កតា ឬធ្វើសំលេងឡានជាដើម។

ការភ័យបារម្ភពីការព្រាត់ប្រាស់វាមានកំរិតខ្ពស់នៅពេលកូនមានអាយុ ១៨ខែ និងនៅពេលដែលគេមានអាយុ២៤ខែគេនិងអាចចូលចិត្តលេងជាមួយក្មេងៗដទៃ និងអាចនៅជាមួយអ្នកមើលថែបានហើយ។ ស្របពេលជាមួយគ្នានេះដែរ គេនិងចាប់ផ្តើមមានភាពឯករាជ្យហើយអាចរឹងទទឹងផងដែរ។

តួនាទីរបស់អ្នកៈ
បង្រៀនជំនាញក្នុងការនិយាយ ដោយអោយគេយកអារម្មណ៍មកបរិយាយចេញជា ប្រយោគ ឃ្លា ចោទជាសំនួរ មើលសៀវភៅជាមួយគ្នា សួរពីចំណាប់អារម្មណ៍របស់គេ និងឆ្លើយពីសំនួររបស់គេពីអ្វីដែលនៅជុំវិញខ្លួនឯង។ ចាប់ផ្តើមបង្រៀនគេពីតួអក្សរ និងលេខ ប៉ុន្តែចូរកុំស្តីបន្ទោសអោយគេពេលដែលគេប្រើពាក្យខុស ដោយអ្នកគ្រាន់តែរៀបពាក្យនោះអោយត្រូវវិញទៅ។ នៅពេលដែលគេចង់បានរបស់អ្វីមួយ ត្រូវប្រាប់គេ អោយចេះសុំវា។

អនុវត្តការណែនាំប្រាប់ពីផ្នែកនៃរូបរាងកាយនិងនិយាយពីរបស់ដែលគេស្គាល់។ ត្រូវលើកទឹកចិត្តអោយគេចូលចិត្តលេងកូនក្រមុំ រឺ លេងធ្វើម្ហូប រឺ អាចអោយជួយរៀបតុក្កតាអោយត្រូវតាមជាមួយក្រុមរបស់វាដូចជាៈ តុក្កតាដែលមានព៌ណក្រហម រឺ តុក្កតាដែល មានលក្ខណៈទន់។

អ្នកគួរអោយគេទៅលេងនៅខាងក្រៅអោយបានច្រើន ដូចជាយកគេទៅសួនកំសាន្ត សួនសត្វ រឺដើរកំសាន្ត ធ្វើយ៉ាងណាក៏ដោយអោយគេស្គាល់ពីពិភពខាងក្រៅ កាន់តែល្អ។

អ្នកនៅតែបន្តអោយគេធ្វើអាកប្បកិរិយាល្អដោយការសសើរ ការលើកទឹកចិត្ត និងការយកចិត្តទុកដាក់។ អ្នកអាចធ្វើអោយវាមានលក្ខណៈសាមញ្ញតែច្បាស់លាស់ ហើយធ្វើតាមជាមួយនិងលទ្ធផលដែលមិនផ្លាស់ប្តូរនិងមានភាពស្ងប់ស្ងាត់។ អោយជំរើសទៅកូនអ្នកដើម្បីអោយគេធ្វើការជ្រើសរើស អ្នកត្រូវអត់ធ្មត់និងមានគំនិតវិជ្ជមានជានិច្ច ហើយត្រូវចងចាំថាគេគ្រាន់តែចាប់ផ្តើមរៀនអំពីការគ្របគ្រងនិងការបញ្ចេញអារម្មណ៍ផ្ទាល់ខ្លួនគេប៉ុណ្ណោះ ។

នៅពេលដែលកូនអ្នករីកចំរើនជំនាញថ្មីៗទៀត អ្នកអាចមើលជុំវិញផ្ទះអ្នក ហើយបន្ស៊ាំជាមួយការបញ្ជាក់របស់គេ ដូច្នេះគេអាចរុករកដោយមាន សេរីភាពនិងសុវត្ថិភាព។

ទង់ជ័យក្រហម រឺ សញ្ញាប្រកាសអាសន្នៈ
ក្មេងនីមួយៗមានការិវត្តខុសៗគ្នា ប៉ុន្តែអ្នកគួរពិភាក្សាជាមួយគ្រូពេទ្យរបស់អ្នក បើសិនជាអ្នកសង្គេតឃើញចំណុចខាងក្រោមៈ

  • មិនអាចដើរបាននៅពេលដែលគេអាយុ១៨ខែ
  • មិនអាចយល់ពីរបស់ប្រើប្រាស់ប្រចាំថ្ងៃ
  • មិនអាចនិយាយយ៉ាងហោចណាស់៦ពាក្យពេលគេមានអាយុ ១៨ខែ រឺក៏ប្រយោគ២ឃ្លា ពេលគេមានអាយុ ២៤ខែ
  • មិនត្រាប់តាមពាក្យ រឺ កាយវិការអ្វីទាំងអស់
  • មិនអាចធ្វើបានតាមការណែនាំសាមញ្ញៗ
  • បាត់បង់ជំនាញពីមុនដែលគេធ្លាប់ចេះ

អាប្បកិរិយា

  • វិន័យៈ
    កូនក្មេងក៏ដូចជាពួកយើងទាំងអស់គ្នាដែរ ពួកគេមិនមែនស្តាប់បង្គាប់គ្រប់ពេលនោះទេ។ តាមពិតនៅអាយុរបស់គេយើងត្រូវបង្រៀនអោយគេយល់ពីរបៀបនៃការយកចិត្តទុកដាក់។ ការដែលក្លាយទៅជាក្មេងដែលចេះស្តាប់បង្គាប់គឺជួយអោយកូនអ្នករៀនឆាប់ចេះ ចេះដឹងពីសញ្ញាគ្រោះថ្នាក់ ត្រូវគ្នាជាមួយអ្នក ជាមួយគ្រូបង្រៀនរឺចាស់ទុំដែលគេត្រូវគោរព និង គេអាចរាប់អានមិត្តភក្តិល្អ។ វាមានយុទ្ធវិធីសាមញ្ញជាច្រើន ដែលនៅពេលការធ្វើតាមមិនផ្លាស់ប្តូរវានឹងបង្រៀនកូនអ្នកនូវជំនាញដែលគេត្រូវការ ដើម្បីក្លាយជាក្មេងដែល ចេះស្តាប់បង្កាប់។
  • ត្រូវបន្ទាបអោយស្មើកំរិតកូនអ្នកៈ
    អង្គុយចុះ រឺ លើកកូនអ្នកឡើង ធ្វើដូចនេះអ្នកអាចសំលឹងចំភ្នែកកូនអ្នកច្បាស់ និងអាចចាប់ទាញចំណាប់អារម្មណ៍ពីគេ។ ការសំលឹងចំភ្នែកគឺជាកាយវិការមួយដែលមានប្រសិទ្ធភាពនៅពេលដែលអ្នកនិយាយទល់មុខជាមួយកូនអ្នក។
  • ត្រូវនិយាយអោយច្បាស់ៈ
    ពាក្យសំដីអ្នកត្រូវអោយច្បាស់មានន័យ លក្ខណៈសាមញ្ញ និង អាច យកជាការបាន។ បើសិនជាប្រធានបទអ្នកវែងពេកនោះកូនអ្នកនិងលែងចង់ស្តាប់។ វាមានការពិបាកក្នុងការស្រង់យកន័យសំខាន់ដែលយើងចង់និយាយដូចជា “នៅខាងក្រៅវាមានអាកាសធាតុត្រជាក់ ហើយឥឡូវកូនកំពុងតែឈឺ ដូច្នេះម៉ាក់ចង់ឲកូនពាក់អាវរងារមុននិងយើងចេញទៅហាង” ។

    ហើយម៉្យាងទៀត “ដល់ពេលដែលកូនត្រូវពាក់អាវរងារហើយ” វាអាចមានន័យឆាប់យល់។ ប៉ុន្តែចូរកុំសួរនូវសំនួរដែលកូនអ្នកមិនមានជំរើស។ ដូចជា “ដល់ពេលដែលត្រូវជិះក្នុងឡានហើយ” មានន័យធ្ងន់ជាង “ឡើងមកជិះឡានមកណាកូនសំលាញ់”។

    វាល្អបើសិនជាអ្នកអោយកូនអ្នកមានជំរើសដែរ ដោយគ្រាន់តែច្បាស់ថាជំរើសទាំងនោះគ្មានបញ្ហាដល់អ្នកនោះទេ ហើយត្រូវប្រកាន់ភ្ជាប់តែ២ជំរើសជាដាច់ខាត។ នៅពេលដែលអ្នកអោយកូនអ្នកធ្វើការសំរេចចិត្តដែលស្ថិតក្នុងព្រំដែនមួយ នោះគេនិងមានអារម្មណ៍ថាគេមានអំណាច(ហើយអ្នកក៏ពេញចិត្តជាមួយលទ្ធផលនេះដែរ)។

និយាយឆាប់ធ្វើតាមៈ
អ្នកត្រូវនិយាយអោយច្បាស់នូវអ្វីដែលអ្នកចង់និយាយ ហើយកុំនិយាយរបៀបគំរាម រឺក៏ការសន្យាដែលអ្នកមិនអាចគោរពបាន។

  • ត្រូវបញ្ជាក់ជាមួយដៃគូររបស់អ្នកនូវច្បាប់និងការគោរពចំពោះពួកគេ ដើម្បីជៀសវាងកុំអោយមានម្នាក់ក្នុងចំណោមអ្នកទាំង២បំផ្លាញច្បាប់នេះ។ ហើយបើសិនជា មានការខ្វែងគំនិតគ្នា ត្រូវពិភាក្សាជាមួយដៃគូរអ្នក ដើម្បីអោយអ្នកទាំងពីរយល់ច្បាស់ពីអ្វីដែលត្រូវនិយាយ និងធ្វើនៅពេលដែលមានបញ្ហានេះកើតឡើងម្តងទៀត (វាប្រាកដជាអាចកើតមាន) ។ ម៉្យាងវិញទៀតអ្នកត្រូវធ្វើឲការធ្វើតាម មានការវិវត្តលឿនដើម្បីកុំឲអ្នកចាំបាច់ស្រែកដូចជា “កុំរត់ឆ្លងថ្នល់”៥ដងមុនកូនអ្នកស្តាប់បាន។

ការពង្រឹងពាក្យសំដីរបស់អ្នកៈ
វាជាទូទៅជួយអោយសំដីរបស់អ្នកកាន់តែមានប្រសិទ្ធភាពដោយការប្រើកាយវិការជាច្រើនប្រភេទ ជាពិសេសនៅពេលដែលអ្នកព្យាយាមយកកូនអ្នកចេញពីសកម្មភាពមួយដែលកំពុងជក់ចិត្ត។ អ្នកអាចនិយាយថា “ដល់ពេលគេងហើយ” បន្ទាប់មកអ្នកអោយសញ្ញាដោយភ្នែក (គឺដោយការបិទបើកភ្លើង) សញ្ញាតាមការប៉ះពាល់ (យកដៃដាក់លើស្មាថ្នមៗ ដើម្បីទាញយកចំណាប់អារម្មណ៍ពីគេ) ហើយនិងធ្វើអោយមើល (នាំគេទៅគ្រែគេង បន្ទាប់មកទាញភួយចុះនិងទះខ្នើយ)។

ប្រាប់បំរាមទុកមុនៈ
អ្នកត្រូវប្រាប់កូនអ្នកទុកជាមុន មុនពេលដែលមានការផ្លាស់ប្តូរមួយត្រូវបានកើតឡើង ជាពិសេសបើសិនជាគេកំពុងសប្បាយជាមួយមិត្តភក្តិ រឺប្រដាប់លេងរបស់គេ។ មុនពេលដែលអ្នករៀបចេញពីផ្ទះ អ្នកត្រូវប្រាប់គេថា “ពួកយើងនិងចេញពីផ្ទះបន្តិចទៀតនេះ នៅពេលដែលម៉ាក់ហៅកូនគឺដល់ពេលដែលកូនត្រូវងើបចេញនិងទៅលាងដៃ”។

បង្ហាញការណែនាំដែលមានលក្ខណៈពិតប្រាកដ ហើយធ្វើអោយវាទៅជារឿងដែលសប្បាយៈ

Leidemanបាននិយាយថា “បើសិនជាយើងប្រាប់ក្មេងអាយុ២ឆ្នាំឲគេទុកប្រដាប់លេងគេចោល នោះគេនិងមើលជុំវិញហើយនិយាយថា “ឈីស!!” អ្នកអាចប្តូរជានិយាយថា “តោះនាំគ្នាទុកដុំពណ៌លឿងម្តុំ បន្ទាប់មកអ្នកអាចធ្វើទៅជាការលេងដូចជា “ល្អណាស់!ឥឡូវនេះតោះយកពណ៌ខៀវទុកទៀត”

ការជំរុញៈ
ការបញ្ជារដោយការស្រែកគំហកតែងតែផ្តល់ផល(ចំពោះក្មេងខ្លះ) ប៉ុន្តែគ្មាននរណាម្នាក់ចូលចិត្តការធ្វើបែបនេះទេ។ ក្មេងៗជាច្រើនមានការឆ្លើយតបល្អប្រសើរនៅពេលដែលអ្នកធ្វើល្អដាក់គេ។ ដូចជាឧទាហរណ៍ថាជួនកាលអ្នកអាចប្រើសំលេងនកំប្លែង រឺក៏ច្រៀងជាចំរៀងដើម្បីបញ្ជាក់ពីអត្ថន័យនៃពាក្យសំដីអ្នក។ អ្នកអាចច្រៀងថា “ឥឡូវនេះដល់ពេលដែលអ្នកត្រូវដុសធ្មេញហើយ” ដែលជាលំនាំបទ “London Bridge” ជាដើម។

  • ភាពតានតឹងអាចធ្វើអោយការធ្វើតាមរបស់ក្មេង មិនមាន   លក្ខណៈគ្រប់គ្រាន់ដូចជា (“កូនត្រូវតែដុសធ្មេញឥឡូវនេះ” ឬ “កូនត្រូវតែដុសធ្មេញភ្លាម បើមិនអញ្ចឹងទេកូននិងមានដង្កូវស៊ីធ្មេញ” ជំនួសដោយពាក្យ​ “កូនគួរតែដុសធ្មេញ បន្ទាប់មកកូនអាចរើសយកអាវគេងយប់ដែលកូនពេញចិត្តជាងគេ”)។ ត្រូវសរសើរគេនៅពេលដែលគេដុសធ្មេញរួចជាមួយនិងពាក្យ”កូនល្អចេះស្តាប់បង្គាប់”។ អ្នកអាចបង្ហាញកូនអ្នកពីសេចក្តីស្រលាញ់និងការជឿជាក់តាមរយៈពាក្យសំដី។

ធ្វើជាគំរូល្អដល់កូនអ្នកៈ
ក្មេងៗ និងក្លាយជាក្មេងដែលចេះស្តាប់បង្កាប់ បើសិនជាគេឃើញថាអ្នកក៏ចេះស្តាប់បង្កាប់ដែរ។ ចូរធ្វើអោយសកម្មភាពនេះអោយក្លាយជាទំលាប់ ដោយការស្តាប់កូនអ្នកយ៉ាងយកចិត្តទុកដាក់ ក៏ដូចជាពេលដែលអ្នកនៅជាមួយចាស់ទុំផ្សេងៗដែរ។ ត្រូវមើលគេពេលដែលគេនិយាយជាមួយអ្នកជាមួយ និងត្រូវឆ្លើយតបដោយសុភាពរាបសារ ហើយត្រូវអោយគេនិយាយអោយចប់ ដោយមិនត្រូវកាត់ពាក្យសំដីគេនោះទេ។

ការមួរម៉ៅខ្លាំងៈ
អារម្មណ៍មួរម៉ៅខ្លាំង គឺជាចិត្តមួយដែលប្រៀបបានទៅនិងព្យុះនៅរដូវក្តៅដែលវាកើតឡើងភ្លាមៗ ហើយពេលខ្លះវាមានសភាពកាចសហាវ។ នៅនាទីដំបូងអ្នក និងកូនអ្នកកំពុងញុំាំអាហារនៅភោជនីដ្ឋានមួយយ៉ាងរីករាយ បន្ទាប់មកគេក៏ចាប់ផ្តើមយំ​ដោយគ្មាន មូលហេតុនិងស្រែកខ្លាំងៗដោយសារទុយយោរបស់គេកោង។

កូនក្មេងដែលមានអាយុចន្លោះ ១ ទៅ ៣ ឆ្នាំគឺងាយនិងមានចិត្តមួរម៉ៅ មើលទៅគេហាក់ដូចជា គ្មានការអត់ធ្មត់ជាមួយនិងការឆ្លើយតបទៅនិង រឿងដែលធ្វើអោយគេមិនពេញចិត្តនោះទេ។

តើអ្នកត្រូវដោះស្រាយជាមួយកូនដែលមានចិត្តម៉ួរម៉ៅដោយរបៀបណាៈ ៧ចំនុចដែលអាចជួយអ្នកៈ

១ មិនត្រូវបាតបង់ភាពអត់ធ្មត់
នៅពេលដែលកូនអ្នកកំពុងស្ថិតនៅក្នុងស្ថានភាពនេះ គឺគេមិនអាច ស្តាប់ពីហេតុផលអ្វីទាំងអស់ ហើយគេអាចឆ្លើយតបទៅអ្នកទាំងច្រងេងច្រងាង បើសិនជាអ្នកស្រែករឺគំរាមគេនោះ។ ជាទូទៅការនៅជាមួយគេគឺជាវិធីដែលល្អមួយ ការដើរចេញពីបន្ទប់អាចធ្វើអោយគេមានអារម្មណ៍ថាគេត្រូវបានបោះបង់ចោល។ ព្យុះដែលគេកំពុងឆ្លងកាត់នេះអាចជារឿងមួយដែលគួរអោយគួរឲខ្លាចសំរាប់គេ ហើយគេនិងមានអារម្មណ៍កក់ក្តៅបើសិនជាគេដឹងថាអ្នកនៅក្បែរគេនោះ។ បើសិនជាអ្នកមានអារម្មណ៍ថា       ថុញថប់ខ្លាំង អ្នកជំនាញខ្លះនិយាយថា អ្នកអាចចេញពីបន្ទប់ដោយស្ងាត់ ២ទៅ៣នាទី ហើយត្រលប់មកវិញពេលកូនអ្នកបាត់យំ។ នៅពេលដែលអ្នកមានអារម្មណ៍ស្ងប់អ្នកក៏អាចជួយអោយ គេមានអារម្មណ៍ស្ងប់ដែរ។

អ្នកជំនាញខ្លះអោយដំបូន្មានថា អោយគួរលើកគេឡើង ហើយអោបគេ នោះគេនិងមានអារម្មណ៍ធូរស្រាល ប៉ុន្តែអ្នកជំនាញខ្លះបាននិយាយថា ការលួងលោមជួយជំរុញអោយកាន់តែមានអាកប្បកិរិយាមិនល្អ ហើយប្រការល្អបំផុតគឺកុំខ្វល់ពីការមួរម៉ៅរបស់គេរហូតដល់គេត្រជាក់ចិត្តដោយខ្លួនឯង។

២.ត្រូវចាំថាអ្នកជាមនុស្សធំៈ
បើទោះជាការមួរម៉ៅនេះមានរយៈពេលយូរប៉ុណ្ណា កុំចុះចាញ់ រឺ ព្រមតាមសំណើរ ដែលមិនសមហេតុផល រឺក៏ព្យាយាមចចារជាមួយកូនអ្នក   អោយសោះ។ ចូរព្យាយាមកុំខ្វល់ពីការគិតរបស់អ្នកដទៃព្រោះអ្នកដែលធ្លាប់ឆ្លងកាត់ជាមាតាបិតាគេ សុទ្ធតែដឹងពីអារម្មណ៍នេះហើយ។ ដើម្បីអោយគេអស់ចិត្ត អ្នកអាចប្រាប់គេថាការមួរម៉ៅគឺជាវិធីល្អ ដើម្បីយកនូវអ្វីដែលគេចង់បាន ប៉ុន្តែវាជាគំរូមួយដែលអាចបង្កអោយមានការឈ្លោះប្រកែកគ្នាទៅ អនាគត។ ម៉្យាងវិញទៀតកូនអ្នកខ្លាចភាពដែលមិនអាចគ្រប់គ្រងខ្លួនឯងបាន ដូច្នេះរឿងចុងក្រោយដែលអ្នកត្រូវធ្វើនោះអោយគេមានអារម្មណ៍ថា អ្នកក៏មិនអាចគ្រប់គ្រងខ្លួនឯងបានដែរ។

បើសិនកូនអ្នកអាចឈានដល់ដំណាក់កាលមួយដែលគេអាចវ៉ៃមនុស្ស រឺសត្វ គ្រវែងរបស់ចោល រឺ ក៏ទ្រហោយំមិនបាត់នោះអ្នកត្រូវលើកគេឡើង ហើយយកគេទៅកន្លែងដែលមានសុវត្ថិភាពដូចជា បន្ទប់គេងរបស់គេ បន្ទាប់មកប្រាប់គេពីមូលហេតុដែលគេមកទីនេះ​​ហើយអោយគេដឹងថាអ្នកនិងនៅជាមួយគេ រហូតដល់គេត្រជាក់ចិត្ត។

បើសិនជាអ្នកនៅទីសាធារណៈ វិធីដោះស្រាយដែលស្រួលបំផុតគឺរៀបចំត្រលប់ទៅ វិញជាមួយកូនអ្នករហូតដល់គេមានអារម្មណ៍ស្ងប់ ។

 ៣. ប្រើវិធីសាស្រ្តដោយអោយគេអង្គុយនៅតែម្នាក់ឯងៈ
វិធីសាស្រ្តនេះវាអាស្រ័យលើក្មេងម្នាក់ៗ ការធ្វើបែបនេះអាចចាប់ផ្តើមពីអាយុ១៨ខែ ដែលវាអាចជួយអោយគេគ្រប់គ្រងអារម្មណ៍ខ្លួនឯងគេបាន ពេលគេមានអារម្មណ៍មួរម៉ៅម្តងៗ។ វិធីនេះមានសារៈប្រយោជន៍នៅពេលដែលការម៉ួរម៉ៅមានលក្ខណៈខ្លាំងក្លា ហើយវិធីសាស្ត្រផ្សេងមិនមានប្រសិទ្ធភាព។ អ្នកអោយកូនអ្នកអង្គុយនៅកន្លែងមួយដែលស្ងៀមស្ងាត់ រឺកន្លែងដែលអផ្សុកសំរាប់ពេលប៉ុន្មាននាទី(ប្រហែលជាមួយនាទីនៃអាយុរបស់គេ)អាចជាមេរៀនល្អសំរាប់ឲគេស្ងប់អារម្មណ៍ដោយខ្លួនឯង។

អ្នកត្រូវពន្យល់នូវអ្វីដែលអ្នកប្រុងនិងធ្វើ (“បន្តិចទៀតនេះកូននិងត្រូវអង្គុយនៅម្នាក់ឯង ដើម្បីឲកូនសំរួលអារម្មណ៍ហើយម៉ាក់នៅជិតៗជាមួយកូនទេ”) ហើយឲគេដឹងថានេះមិនមែនជាទណ្ឌកម្មទេ។ បើសិនជាគេបដិសេធមិនធ្វើតាមទេ អ្នកអាចដាក់គេមកកន្លែងដើមវិញ ប៉ុន្តែមិនបាច់ខ្វល់ពីគេអ្វីទាំងអស់គ្រាន់តែបញ្ជាក់ឲច្បាស់ថាគេមានសុវត្ថិភាពហើយ។

៤. និយាយជាមួយគេពេលគេមានអារម្មណ៍ស្ងប់
នៅពេលព្យុះមានសភាពស្ងប់ទៅវិញ អោបកូនអ្នកហើយប្រាប់គេពីអ្វីដែលបានកើតឡើង។ ត្រូវពិភាក្សាគ្នាដោយភាសាសាមញ្ញ និងត្រូវយល់ពីការធុញថប់របស់កូនអ្នក។ ជួយឲគេ​រៀបរាប់ពីអារម្មណ៍របស់គេដោយនិយាយថា”កូនមានអារម្មណ៍ខឹងខ្លាំងព្រោះនេះមិនមែនជាម្ហូបដែលកូនចូលចិត្ត” ត្រូវអោយគេយល់ថាបើសិនជាគេប្រាប់ពីអារម្មណ៍របស់គេជាពាក្យសំដីនោះគេនិងទទួលបានលទ្ធផលល្អប្រសើរជាងនេះ។ អ្នកត្រូវនិយាយដោយញញឹមថា”អោយម៉ាក់សុំទោសផង ម៉ាក់មិនយល់ពីកូន ឥឡូវនេះកូនមិនស្រែកទើបម៉ាក់អាចយល់ថាកូនចង់បានអ្វី”។

៥.អោយកូនអ្នកដឹងថាអ្នកនៅស្រលាញ់គេៈ
នៅពេលដែលកូនអ្នកមានអារម្មណ៍ស្ងប់ហើយ អ្នកអាចមានឱកាសនិយាយជាមួយគេអំពីការមួរម៉ៅរបស់គេ បន្ទាប់មមកអោបគេហើយប្រាប់គេថាអ្នកស្រលាញ់គេ។ វាមានសារៈសំខាន់ណាស់ចំពោះការសំដែងអោយឃើញនូវអាកប្បកិរិយាល្អ រួមទាំងកូនអ្នកក៏អាចចូលចិត្តនិងនិយាយឡើងវិញជាមួយអ្នកដែរ។

៦ ព្យាយាមរកមូលហេតុដែលធ្វើឲមានហេតុការណ៍នេះកើតឡើង
យកចិត្តទុកដាក់ទៅនិងស្ថានភាពពេលដែលធ្វើអោយកូនអ្នកមានអារម្មណ៍មួរម៉ៅ។ បើសិនជាគេមួរម៉ៅពេលដែលគេឃ្លាន អ្នកត្រូវយកអាហារសំរន់ទៅជាមួយ បើសិន ជាគេរញ៉េរញ៉ៃពេលរសៀលនោះអ្នកត្រូវធ្វើកិច្ចការអោយហើយនៅពេលថ្ងៃ។ បើសិនជាគេ មានការពិបាកក្នុងការផ្លាស់ប្តូរពីសកម្មភាពមួយទៅសកម្មភាពមួយទៀត ដូចនេះអ្នកគួរផ្តល់ដំណឹងជាមុន។ ត្រូវប្រាប់ទុកមុននៅពេលដែលអ្នកបំរុងនិងចេញពីកន្លែងលេងកូនក្មេង ឬអង្គុយញុំាបាយដូចជា”ពួកយើងនិងចាប់ផ្តើមញុំាពេលដែលប៉ាកូនអានរឿងនិទានចប់”។ ត្រូវផ្តល់ឱកាសឲគេបន្ស៊ាំខ្លួនជាជាងការមានប្រតិកម្មតប។ បើអ្នកមានអារម្មណ៍ថា កូនអ្នកជិតលេចចេញអការៈម៉ួរម៉ៅនេះ គឺត្រូវព្យាយាមបង្វែងដានកូនអ្នកដោយការផ្លាស់ប្តូរទីតាំងអោយគេលេងតុក្កតា រឺធ្វើអ្វីមួយដែលគេនឹកស្មានមិនដល់ដូចជាធ្វើមុខកំប្លែងរឺចង្អុលទៅសត្វជា ដើម។

កូនរបស់អ្នកចាប់ផ្តើមមានភាពឯករាជ្យហើយ ដូច្នេះអ្នកត្រូវផ្តល់ជំរើសឲគេពេលណាដែលអ្នកយល់ថាអាច។ គ្មាននរណាចង់ធ្វើតាមគេប្រាប់រហូតនោះទេដូចជា “កូនចង់ញុំាការ៉ុត ឬពោត”ជាជាងពាក្យ”ញុំាពោតទៅ” ព្រោះធ្វើឲគេមានអារម្មណ៍ថាគេត្រូវបានគ្រប់គ្រង។ តាមដានមើលថាតើអ្នកនិយាយថា “ទេ”​ញឹកប៉ុណ្ណា បើសិនជាអ្នកយល់ថាវាសឹងតែក្លាយជាទំលាប់ទៅហើយ នោះប្រហែលជាអ្នកបានដាក់សំពាធលើអ្នកនិងកូនអ្នកខ្លាំងពេកហើយ អ្នកគួរព្យាយាមបន្ធូរអារម្មណ៍ហើយជ្រើសយកការប្រយុទ្ធរបស់អ្នក វិញ។

៧. តាមមើលពីសញ្ញាដែលបញ្ជាក់ពីការតានតឹងខ្លាំង
បើទោះបីជាការមួរម៉ៅជារៀងរាល់ថ្ងៃគឺជារឿងធម្មតាដែលកើតលើពាក់កណ្តាលខែអាយុកូនក្មេងរបស់គេក៏ដោយ ប៉ុន្តែវាក៏ជាគំនិតល្អដែរក្នុងការតាមដានមើលពីបញ្ហា ដែលកើតមាននោះដែរ។ តើមានការរំខាននៅក្នុងគ្រួសារដែរ រឺ ទេ?

 

ការភ័យខ្លាច និង ការថប់បារម្ភៈ

  • ការថប់បារម្មណ៍ៈ
    កូនអ្នកប្រហែលជាយំប្រសិនបើ អ្នកដើរចេញពីបន្ទប់ ខ្លាចមនុស្ស​ ចំលែក រឺក៏ខ្លាចសំលេងកាំជ្រួច រឺខ្លាចសំលេងខ្លាំងៗ។ ទាំងអស់នេះគឺជាសញ្ញាបញ្ជាក់ពីការលូតលាស់របស់កូនអ្នកត្រឹមត្រូវ។ ការភ័យខ្លាចពេលបែកបាក់គឺធម្មតានិងការរំពឹទុកគឺជាផ្នែកមួយនៃការលូតលាស់ផ្នែកការដឹង និងអារម្មណ៍របស់ក្មេង។ កូនអ្នកក៏អាចវិវត្តទៅរកការខ្លាចរបស់មួយដែលជាក់លាក់ដូចជា សត្វ និងទឹកជាដើម។ ដំណឹងល្អគឺថា បញ្ហាភ័យខ្លាចទាំងអស់នេះវាគឺធម្មតាសំរាប់កូនក្មេង ហើយវាសឹងតែបាត់បង់ទៅទាំងស្រុងនៅពេល ដែលគេធំដឹងក្តី និងអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន។

តើត្រូវធ្វើដូចម្តេច?
ត្រូវថ្នាក់ថ្នម និង បង្កើនទំនុកចិត្តអោយគេ ប៉ុន្តែមិនត្រូវនៅត្រឹមនេះទេគឺត្រូវមានការច្នៃប្រឌិតអោយកូនរបស់អ្នកដើម្បីប្រឆាំងជាមួយការភ័យខ្លាចនេះ។ វិធីខាងក្រោមនេះ អាចជួយអ្នកបានៈ

  • ត្រូវស្គាល់ពីការដែលធ្វើអោយគេខ្លាច ក្មេងខ្លះគេខ្លាចបាត់បង់អ្នកវាគឺជារឿងធម្មតាទេ ហើយការមិនខ្វល់ពីបញ្ហានេះគឺអាចមិនពិត។ មុនពេលអ្នកទៅបន្ទប់ទឹកអ្នក អាចនិយាយប្រាប់គេថា “ម៉ាក់ដឹងថាកូនមានអារម្មណ៍ភ័យខ្លាចពេលមិនបានឃើញម៉ាក់ ប៉ុន្តែម៉ាក់តែងតែធ្វើអោយកូនមានសុវត្ថិភាពជានិច្ច។ ធ្វើឲគេទុកចិត្តថាអ្នកក៏នៅកន្លែងមានសុវត្ថិភាពដែរ ដោយការនិយាយថា”ម៉ាក់និងមិនធ្វើអ្វីអោយមានគ្រោះថ្នាក់នោះទេ ដើម្បីមើលថែកូនបាន”។
  • និយាយវាចេញមកក្រៅៈ កូនក្មេងមានព្រំដែនក្នុងការនិយាយ រឺស្រមៃ ដូច្នេះវា គ្មានអ្វីចំលែកទេ ដែលពួកគេពិបាកបញ្ជាក់ពីអារម្មណ៍របស់ពួកគេនោះ។ ជួយកូនអ្នកក្នុងការបញ្ចេញពីអារម្មណ៍គេ ដោយការនិយាយជាមួយគេ ធ្វើអោយមានលក្ខណៈសាមញ្ញហើយត្រង់ ការនិយាយវែងអន្លាយ ការសន្ទនាដែលមានលក្ខណៈស្មុគស្មាញ អាចធ្វើអោយគេភ័យខ្លាចហើយ កាន់តែមានភាពភ័ន្តច្រលំ។ បើសិនជាគេខ្លាចសត្វថ្មីៗ អ្នកអាចសួរគេថា ​“កូនខ្លាចឬពិបាកចិត្ត”។

បើសិនជាគេភ័យខ្លាចនិងស្រមៃឃើញបីសាចក្នុងទូអាវ អ្នកអាចស្វែងរកអ្វីដែលធ្វើអោយគេភ័យដោយសួរគេថា”តើបីសាចនេះមានជើងធំៗ រឺធ្មេញច្រើន រឺក៏សំលេងគួរឲខ្លាចមែនឬទេ?” នៅពេលដែលគេអាចរកនឹកឃើញពាក្យដែលត្រូវបរិយាយនោះការលួងលោមរបស់អ្នកនិងធ្វើអោយគេបាត់ភ័យ។

និយាយពីចំណាប់អារម្មណ៍របស់គេដូចជា “កូនមើលទៅដូចជាចូលចិត្តទៅលេងសួនកំសាន្តមែនទេ?” អ្នកត្រូវផ្តល់នូវការយកចិត្តទុកដាក់អោយស្មើរភាពគ្នា នៅពេលគេមានអារម្មណ៍សប្បាយចិត្ត និងជំនឿជាក់លើខ្លួនឯង។ ធ្វើដូច្នេះទើបអ្នកមិនជំរុញអោយគេមានការភ័យខ្លាច។

រៀបចំកូនអ្នកៈ បើសិនជាកូនអ្នកញ័រខ្លាចជួបជាមួយមនុស្សថ្មី រឺទៅកន្លែងថ្មី អ្នកអាចជួយអោយគេបំបាត់ការភ័យនេះដោយការបញ្ជាក់ប្រាប់ឈ្មោះដែលគេស្គាល់ និង ឈ្មោះមនុស្សថ្មីដែលគេអាចជួបនៅពេលដែលអ្នកនាំគ្នាទៅចូលរួមពិធីខួបកំណើត រឺពិធីជប់លៀងជាដើម។

  • ធ្វើវាបន្តិចម្តងៗ ការផ្លាស់ប្តូរគឺមានការពិបាកចំពោះមនុស្សគ្រប់រូប ជាពិសេសសំរាប់ក្មេងតូចៗ។ អ្នកគួរព្យាយាមបន្តិចម្តងៗប្រសើរជាងការបង្ខំអោយកូនអ្នកជួបជាមួយមនុស្សដែលគេមិនស្គាល់ រឺក៏កន្លែងដែលគេមិនធ្លាប់ជួបជាដើម។

ឧទាហរណ៍ៈ បើសិនជាគេនៅនឹង ពេលដែលអ្នកទំលាក់គេចុះទៅលើខ្សាច់ នោះអ្នកគួរចុះទៅជាមួយគេដើម្បីអោយគេលេងនៅលើភ្លៅអ្នក ហើយនៅពេលដែលគេសប្បាយចិត្តនិងលេងវា ហើយអ្នកអាចលេងជាមួយគេមួយភ្លែតទៀត រួចរំកិលខ្លួនចេញពីទីនោះបន្តិចៗម្តង ហើយចុងបញ្ចប់ទៅអង្គុយនៅលើកៅអីដែលនៅចំងាយឆ្ងាយពីគេប៉ុន្មានហ្វីត។

  • ការអនុវត្តរស់នៅបែកគ្នាៈ បង្រៀនកូនអ្នកពីរបៀបអត់ទ្រាំ ពេលដែលគ្មានអ្នកនៅជាមួយនិងការសំដែងរឿងខ្លីៗ។ នៅពេលដែលគេស្ថិតនៅក្នុងអារម្មណ៍ចង់លេង នោះអ្នកអាចដាក់ម៉ោងកំណត់មួយនៅក្នុងផ្ទះបាយរយៈពេល១នាទី បន្ទាប់មកអ្នកចាប់ផ្តើមដើរចេញពីបន្ទប់។ អោយគេតាមសំលឹងមើលនាឡិការ Tick Tock ហើយអ្នកត្រូវត្រលប់មកវិញពេលដែលកណ្តឹងរោទ៍ (បើសិនការឈរមើលអ្នកចាកចេញមានការពិបាក់ សំរាប់គេនោះអ្នកអាចឲគេចេញជំនួសវិញ)​។ នៅពេលការជឿជាក់របស់គេកើនឡើង នោះអ្នកចាប់ផ្តើមបង្កើនពេលវេលាឃ្លាតគ្នាអោយកាន់តែឆ្ងាយ។ ការធ្វើទំលាប់ដដែលៗនេះ ងាចអោយកូនអ្នកយល់ថា នៅពេលអ្នកចាកចេញ នៅពេលដល់ម៉ោងនោះអ្នកនឹងត្រលប់មកវិញ។ ដឹងពីអ្វីដែលគេត្រូវរំពឹងទុក អាចធ្វើអោយគេអាចទ្រាំនឹងពេលវេលាដែលបែកគ្នាបាន។​
  • និយាយពាក្យលាគ្នាៈ បើការចាក់ចេញរបស់អ្នកវាអាចធ្វើអោយកូនអ្នកទ្រហោយំ ហើយឈឺចាប់នោះអ្នកប្រហែលជាចង់លួចរត់ចេញពេលដែលគេមិនបានចាប់អារម្មណ៍ យ៉ាងណាក៏ដោយកុំធ្វើវាអីព្រោះវាកាន់តែធ្វើអោយគេតាមកាន់តែខ្លាំង នៅពេលដែលមិនដឹងថាពេលណាដែលអ្នកនឹងចាក់ចេញនោះ។ អ្នកអាចជំនួសដោយការអោយ ដំណឹងជាមុនដើម្បីអោយគេមានពេលសំរួលអារម្មណ៍បន្ទាប់មកលើកដៃ bye bye ដោយមុខ ញញឹមរីករាយ( ការបន្ថែមពាក្យgood bye ម៉ាក់នឹងនឹកកូនខ្លាំងណាស់) គ្រាន់តែធ្វើឲវាកាន់តែមានភាពពិបាកប៉ុណ្ណោះ។ កុំភ្លេចឲកូនអ្នកនូវតារាងពេលដូចជាប្រាប់ថា”ម៉ាក់ត្រូវទៅហើយ ប៉ុន្តែម៉ាក់និងត្រលប់មកវិញក្រោយពេលកូនញុំាំអាហារថ្ងៃត្រង់ និងគេងរូច”។
  • ផ្តល់ឲគេនូវ”របស់ជំនួស” ដូចជាភួយដែលគេពេញចិត្ត សត្វចិញ្ចឹម រឺ របស់ដែលគួរអោយស្រលាញ់ អាចជួយក្មេងភាគច្រើនអោយបាត់ការភ័យខ្លាចពេលបែកអ្នកទាំងពេលថ្ងៃនិងពេលយប់។ បើសិនជាកូនអ្នកចាប់ផ្តើមចូលចិត្តរបស់អ្វីមួយ អ្នកត្រូវលើកទឹកចិត្តគេ នោះទោះបីជាពិភពលោកគួរអោយខ្លាចប៉ុណ្ណាក៏ដោយ ក៏លែងជាបញ្ហាសំរាប់គេទៀតហើយនៅពេលដែលគេអោបវាជាប់និងដៃ។
  • សំរាលការភ័យខ្លាចពេលគេញយប់ៈ ​បើសិនជាកូនអ្នកបារម្ភថាអាចមានបីសាចពួននៅក្រោមគ្រែ អ្នកអាចពន្យល់គេថាអ្នកនិងយកវាចេញអោយឆ្ងាយ។ ចូរធ្វើអោយបន្ទប់របស់គេមានភាពកក់ក្តៅ ហើយមានផា សុខភាពតាមដែលអាចធ្វើទៅបាន។ ដោយទិញអំពូលភ្លើង ដើម្បីអោយបញ្ចេញពន្លឺកន្លែងដែលមានស្រមោល។ ដាក់សញ្ញាកំផ្លែងលេងនៅ ជាប់ទ្វាទូរនិយាយថា”គ្មានបីសាចណាអនុញ្ញាតិអោយចូលទេ” ហើយចូរកុំព្យាយាមឲគេមើលទូរទស្សន៍នូវរឿងគួរអោយខ្លាច សៀវភៅខ្មោចព្រោះវាអាចធ្វើ   អោយគេមានការភ័យខ្លាចពេលគេងយប់។​ បន្ទាប់មកបង្កើតទំលាប់គេងយប់ ដោយងូតទឹក អានរឿងនិទាន ហើយបំពេរអោយគេងមុននិងបិទភ្លើង។ ដើម្បីជួយអោយកូនអ្នកគេងលក់ស្រួល ចូរអ្នកធ្វើឲពេលរសៀលមានសន្តិភាពតាមដែលអាចធ្វើទៅបាន (ដូចជានិយាយថា ឥឡូវនេះមិនមែនជាពេលវេលាដែលត្រូវទាស់គ្នាជាមួយមិត្តភក្តិកូននោះទេ)។
  • ជួយគេអោយប្រឆាំងជាមួយបីសាចៈ ការយល់សប្តិអាក្រក់គឺកំរកើតមានលើក្មេង ប៉ុន្តែពេលដែលកូនរបស់អ្នកយល់សប្តិឃើញអ្នកត្រូវប្រាប់គេថា វាមិនមែនជាការពិតនោះទេ។ បន្ទាប់មកនៅជាមួយគេរហូតដល់គេត្រជាក់ចិត្តស្ងប់អារម្មណ៍វិញ។ បើសិនជាគេយល់សប្តិឃើញដដែលៗច្រើនជាងមួយដងអ្នកអាចនិយាយជាមួយគេនៅពេលថ្ងៃ(ដោយសារវាមិនសូវមានអារម្មណ៍ភ័យខ្លាច)។ នៅពេលដែលអ្នកដឹងពីការយល់សប្តិរបស់គេអ្នកអាចសូរគេថា”តើកូនត្រូវធ្វើដូម្តេចដើម្បីជួយខ្លួងឯង?” បើសិនជាមានមនុស្សអាក្រក់តាមគេ នោះអ្នកគួរផ្តល់យោបល់ឲគេយកឆ្កែដើម្បីដេញមនុស្សនោះចេញ។ បើសិនជាកូនអ្នកជឿថាមនុស្សអាក្រក់អាចហោះបាន ដើរលើជញ្ជាំងឬក៏មានសមត្ថភាពការពារខ្លួនឯងនោះ អ្នកអាចបង្កើតជាគំនិតវេទមន្តមួយដោយគ្រវីរំពាត់ទិព្វដើម្បីបញ្ជាសមនុស្សអាក្រក់និងការពារគេចេញពីគ្រោះថ្នាក់។
  • លួងលោមគេដោយការនិទានរឿងៈ ការនិទានរឿងអាចជាវិធីល្អក្នុងការកាត់បន្ថយអារម្មណ៍ភ័យខ្លាចរបស់គេ។ នៅពេលដែលកូនអ្នកញ័រខ្លួនពេលមានរន្ទះម្តងៗ អ្នកអាចនិយាយពីរឿងព្រេងនិទានអំពីមន្តអាគមរបស់អ្នកដែលបង្កើតផ្នែកបន្ទោរ និង ផ្គរលាន់ (យុទ្ធសាស្រ្តនេះវាមានប្រសិទ្ធភាពកាលពីសម័យក្រិកបុរាណ)។
  • បង្កើនភាពក្លាហានរបស់គេៈ អ្នកត្រូវសសើរពីកិច្ចការដែលគេ         សំរេចបាន បើទោះបីជាវាតូចក៏ដោយ ហើយមិនត្រូវនិយាយលូកលាន់ រឺ ឡកឡើយអំពីការភ័យខ្លាចរបស់គេឡើយ​ (ការធ្វើបែបនេះអាចធ្វើអោយការខ្លាចរបស់គេកាន់តែមានកំរិតខ្លាំង)។ បង្កើនជំនឿជាក់របស់ពួកគេដោយការអួតគេ អំពីភាពក្លាហានដែលគេហ៊ានចូលទឹកជ្រៅជំរៅរបស់អាងទឹក ហើយពេលក្រោយគេប្រហែលជាអាចមានសេចក្តីក្លាហានគ្រប់គ្រាន់ដើម្បីទៅហែលទឹកជាមួយអ្នក។
  • កុំដាក់លក្ខខណ្ឌដែលពិបាកៈ កូនរបស់អ្នកមានការពិបាកឆ្ងាយជាងអ្វីដែលអ្នកដឹងទៀត។ មាតាបិតាខ្លះតែងបង្ខំកូនរបស់គេអោយមានភាពឯករាជ្យមុនពេលដែលគេត្រៀមខ្លួនជាស្រេច ប៉ុន្តែយុទ្ធសាស្រ្តនេះប្រាកដជាអាចទទួលបរាជ័យ បើសិនជាបង្ខំកូនដែល ក្លាចអោយជិៈក្តារអិលនៅកន្លែងលេងកូនក្មេង ដែលនាំអោយគេមិនត្រឹមតែស្អប់ខ្លួនឯងនោះ តែគេក៏មានអារម្មណ៍ភ័យខ្លាចនៅពេលដែលគេជិៈក្តារអិលដែរ។ អ្នកគួរអោយគេវិវត្ត តាមធម្មជាតិដោយខ្លួនគេតែម្តង
  • ធ្វើជាគំរូល្អៈ កូនអ្នកកាត់តាមអ្នក។ បើសិនជាអ្នកផ្អើលពេលដែលអ្នកឃើញអ្វីដែលហោះកាត់ពេលយប់ ពេលដែលកូនអ្នកកំពុងលេងអ្នកគួរនិយាយថា ”កូនមានសុវត្ថិភាពហើយ ម៉ាកនៅទីនេះហើយ” រៀងរាល់ពេលដែលគេជួបប្រទះបញ្ញាអ្វីមួយ អ្នកគ្រាន់តែបង្កើតគំនិតមួយថា វាមានអ្វីមួយដែលធ្វើអោយគេខ្លាច ហើយអ្នកគឺជាមនុស្សតែម្នាក់ដែលអាចជួយគេបាន។ បើសិនជាអ្នកដោះស្រាយបញ្ញានេះដោយមានជំនឿជាក់ និងដោះស្រាយដោយសន្តិវីធី ហើយគេនឹងអាចធ្វើតាមនៅពេលក្រោយ។ ដោយសារអារម្មណ៍កូនក្មេងមានលក្ខណៈខ្លាំងក្លា បើទោះបីជាការថប់   បារម្មណ៍ មានលក្ខណៈ ធម្មតាតែវាអាចធំសំបើមសំរាប់កូនអ្នក។ និយាយជារួម ការភ័យក្លាចរបស់កូនក្មេងអាច អោយយើងមានការបារម្ភលុះត្រាតែវារំខានដល់ការគេង រំខានដល់ការសប្បាយ របស់គេជាមួយគ្រួសារ រឺ មិត្តភក្តិ។ បើសិនការលួងលោមរបស់អ្នកមិនអាចកាត់បន្ថយអារម្មណ៍ ភ័យខ្លាចរបស់គេនោះទេ អ្នកគួរទៅពិភាក្សាជាមួយគ្រូពេទ្យ។

តើអ្នកត្រូវធ្វើដូចម្តេចដើម្បីសំរួលការភ័យក្លាចរបស់កូនអ្នក ?
យុទ្ធសាស្រ្តខាងក្រោមនេះអាចជួយអ្នក ប៉ុន្តែកុំសង្ឃឹមកូនអ្នកអាចឆ្លងផុតការភ័យខ្លាចនេះបានភ្លាមៗ។ វាអាចចំណាយពេលច្រើនខែ រហូតដល់ច្រើនឆ្នាំដើម្បីអោយកូនអ្នកបាត់ភ័យខ្លាច។ ស្របពេលជាមួយគ្នានេះដែរវាមានលក្ខណៈធម្មតា ដែលកូនអ្នកនៅដិតជាប់ជានិច្ច នូវរឿងដែលធ្វើអោយគេខ្លាច អ្នកអាចបង្ហាញគេដោយការដើរតួ គូររូបពីវា រឺបរិយាយពីវា។ នេះគឺវិធីដែលគេអាចឆ្លងផុតពីបញ្ហានេះ ។

កុំមើលស្រាលការភ័យក្លាចរបស់គេៈ
ការភ័យខ្លាចរបស់គេប្រហែលជាមានលក្ខណៈផ្តេសផ្តាស រឺក៏មិនសមហេតុផល ប៉ុន្តែវាមានលក្ខណៈពិតប្រាកដនិងជាក់ច្បាស់សំរាប់គេ។ ព្យាយាមកុំសើចនៅពេលដែលគេមាន ប្រតិកម្មជាមួយបូតុងចុចបង្កន់ រឺសំលេងស៊ឺរ៉ែន។ ប្រាប់អោយគេដឹងថាអ្នកអាចយល់ពីអារម្មណ៍ដែលខ្លាចរបស់ម៉្យាង។ បើសិនជាអ្នកលួងលោមគេ គេនឹងយល់ថាការខ្លាចគឺជារឿងធម្មតា ហើយយើងត្រូវតែជំនៈការខ្លាចនេះអោយបាន។ ព្យាយាមពន្យល់កូនអ្នកថា គ្មាន អ្វីដែលធ្វើអោយយើងភ័យខ្លាចនោះទេ។ អ្នកប្រហែលជាធ្វើអោយគេកាន់តែមានអារម្មណ៍តូចចិត្ត បើសិនជាអ្នកនិយាយថា ”មិនបាច់បារម្ភទេ វាគ្មានហេតុផលណាដែលអ្នកត្រូវខ្លាចឆ្កែនោះទេ” ជាជាងការផ្តល់អារម្ភណ៍សុវត្ថិភាព និងភាពកក់ក្តៅ ដូចជា”ម៉ាក់យល់ថាឆ្កែ វាមើលទៅគួរអោយខ្លាច តោះយើងនាំគ្នាដើរឆ្លងពីវាទាំងងស់គ្នា។       បើសិនជាកូនមិនចង់ធ្វើបែបនេះទេ ម៉ាក់នឹងកាន់កូនពេលដែលវាឆ្លងកាត់យើង”។

ប្រើរបស់ដែលគួរអោយស្រលាញ់ៈ របស់ដែលគួរឲស្រលាញ់អាចជួយសំរួលអារម្មណ៍ ដូចជា ភួយកូនក្មេង តុក្កតាកូនខ្លាឃ្មុំដ៏ស្រស់ស្អាតអាចជួយបន្ថយការភ័យខ្លាចចំពោះក្មេងខ្លះ។ របស់ទាំងនេះវាជួយអោយគេមានអាម្មណ៍កក់ក្តៅ និងមានអារម្មណ៍ជាលក្ខណៈគ្រួសារជាពិសេសនៅពេលដែលអ្នកត្រូវយកគេទៅផ្ញើនៅកន្លែងកុមារ រឺក៏អោយគេគេងនៅពេល យប់។ របស់នេះក៏បង្កអោយមានភាពងាយស្រួលនៅពេលដែលគេត្រូវធ្វើកិច្ចការអ្វីមួយ ដែលគួរអោយក្លាចដូចជា ការជួបមនុស្សប្លែក រឺ ទៅចូលរួមការសំដែងជាក្រុម រឺក៏ទៅជួប គ្រូពេទ្យ ។ ដូចនេះអ្នកគួរអនុញ្ញាតិអោយកូនអ្នកកាន់តុក្កតាដែលគេពេញចិត្ត រឺ ភួយ ដែលគេស្រលាញ់ ។

គេនិងឈប់ចូលចិត្តកាន់វានៅពេលដែលគេមានអាយុ ៤ ឆ្នាំ ។ ណៅពេលនោះគេ និងចេះពីវិធីផ្សេងៗ ដើម្បីជួយគេពេលដែលគេ ខ្លាចម្តងៗ ។

  • ពន្យល់ បង្ហាញ រកឃើញៈ កូនក្មេងដែលភ័យខ្លាចពេលខ្លះពេលពួកគេអាចបាត់ភ័យខ្លាចទៅវិញ នៅពេលដែលអ្នកពន្យល់អោយមានលក្ខណៈសមហេតុសមផល នូវអ្វីដែលធ្វើអោយគេបារម្ភ។ អ្នកអាចបញ្ញប់ការភ័យរបស់គេដោយសារខ្លាចទឹកស្រូបនោះដោយនិយាយថា “ទឹកហើយ និងពពុះងាចហូរទៅបានប៉ុន្តែកូនទាជ័រ និងកូនក្មេងមិនអាចហូរបាននោះទេ” រឺក៏ពន្យល់គេថា ឡានសង្រ្គោះបន្ទាន់ ត្រូវតែបន្លឺសំលេងអោយខ្លាំងដោយសារគេចង់អោយឡានផ្សេងៗលឺដើម្បីជៀសចេញពីផ្លូវ។ សំរាប់កូនក្មេងខ្លះការបង្ហាញអោយមើលអាចធ្វើអោយគេ ស្ងប់ចិត្ត កូនអ្នកប្រហែលជាមានអារម្មណ៍ធូរស្រាលនៅពេលដែលគេឃើញម៉ាស៊ីនបូម ធូលី អាចបូមបានតែធូលីដី កំទេចកំទីតូចៗ តែវាមិនអាចបូមតុក្កតារបស់គេ រឺ ជើងរបស់ ប៉ាគេនោះទេ។ ការដើរនៅពេលយប់ងងឹតអាចជួយអោយពេលយប់មើលទៅមាន លក្ខណៈជាមន្តអាគមជាជាងការភ័យខ្លាច។ រឺក៏ បើសិនជាកូនអ្នកភ័យនៅពែលដែល គេគិតពីការកាត់សក់ នោះអ្នកអាចអោយជាងកាត់សក់អ្នកពីរបីសសៃ ដើម្ពីបញ្ជាក់ អោយគេឃើញថា ការកាត់សក់គ្មានការឈឺចាប់អ្វីនោះទេ។ បើសិនជាបទពិសោធន៍ពី អតីតកាលធ្វើអោយគេមានការភ័យខ្លាចដូចជា ការចាក់ថ្នាំបង្ការ ដែលធ្វើអោយគេភ័យ ពេលដែលគេទៅជួបពេទ្យម្តងៗ ដូច្នេះអ្នកកុំធ្វើអោយមានភាពកាន់តែពិបាក ប៉ុន្តែកុំ និយាយពីរឿងដែលមិនល្អផងដែរ។ អ្នកអាចប្រាប់គេដោយថ្នមៗថា ពេលដែលគេចាក់ ថ្នាំឈឺបន្តិចពិតមែន ប៉ុន្តែវានិងបាត់ទៅវិញភ្លាមៗ បន្ទាប់មកអ្នកទាំងពីរនិងធ្វើអ្វីដែល សប្បាយទាំងអស់គ្នា។ ការសន្យាថានិងមានរង្វន់អាចជួយបង្វែងដានគេពីការភ័យខ្លាច។ អ្នកអាចជួយកូនអ្នកអោយដឹងពីរឿងដែលគួរងអោយខ្លាច ដោយការមើលពីចំងាយ ដែរដូចជា គេបាត់ខ្លាចតួ Halloween បើសិនជាគេបានមើលសៀវភៅរូបភាព រឺ   វីដេអូអំពីធ្មប់ចិត្តល្អ ខ្មោចស្លូត រឺក៏ឆ្មាខ្មៅដែលគួរអោយស្រលាញ់។ បើសិនជាគេខ្លាច សត្វនោះការដើរ កំសាន្តទៅសួនសត្វ ដែលសត្វនៅទីនោះអាចស្ទាបអង្អែល រឺអោយចំនីបាន អាចជួយ អោយគេបាត់ការភ័យខ្លាចបាន។ វិធីមួយទៀតដែលជួយអោយកូនអ្នកគឺ និយាយពីរឿង ដែលអាចលើកទឹកចិត្តគេបានដូចជា និយាយពីក្មេងម្នាក់ដែលជំនះនូវអ្វីដែលគេខ្លាច ហើយគេអាចយកឈ្នេះវាដោយគ្មានប៉ះពាល់ដល់រាងកាយអ្វីទាំងអស់។ អ្នកអាចបង្កើត រឿងដោយខ្លួនឯង រឺយកចេញពីបណ្ណាល័យ ដើម្បីប្រាប់គេ។

ត្រូវដោះស្រាយបញ្ហាទាំងអស់គ្នាៈ
បើសិនជាកូនអ្នកខ្លាចងងឹតអ្នកអាចដាក់អំពូលរាត្រីនៅក្នុងបន្ទាប់របសគេ។ វិធីផ្សេងទៀតដែលអ្នកអាចប្រើ ដើម្បីបញ្ឈប់ការខ្លាចគេងយប់ដែលរួមមានតុក្កតាការពារ (តុក្កតាសត្វដែលគួរអោយស្រលាញ់) “ទឹកសំលាប់បីសាច” (ទឹកដាក់ក្នុងដបបាញ់ទឹក) រឺក៏ពាក្យវេទមន្ត ដើម្បីដេញបីសាច។ តាមរយៈការពិសោធន៍ និងកំហុសឆ្គង អាចធ្វើ អោយកូនអ្នកនិងអ្នកអាចដឹងបានថាអ្វីដែលជួយបង្កើនភាពក្លាហាន និងអាចគ្រប់គ្រង នូវស្ថានការណ៍ដែលធ្វើអោយខ្លាច ។

អនុវត្តតាមការដើរតួ រឺសំដែងរឿងៈ
បើសិនជាកូនអ្នកខ្លាចគ្រូពេទ្យ គេអាចទទួលផលបានពីការលេងសំដែងដែលអាចកើតឡើងនៅបន្ទប់គ្រូពេទ្យ (តុក្តតាគ្រូពេទ្យក៏អាចជួយបានដែរ)។ កូនក្មេងខ្លះអាចមានអារម្មណ៍ជឿជាក់ជាងមុន ពេលដែលគេទៅជួបគ្រូពេទ្យ ហើយគេមានតុក្កតានៅក្នុងដៃរបស់គេ។ បើសិនកូនអ្នកខ្លាចមុខមនុស្សមិនដែលស្គាល់ នោះគេប្រហែលជាមានអារម្មណ៍អន់ខ្លាច បើសិនជាគេកាន់កូនក្រមុំតុក្តតា រឺ កូនតុក្កតារូបសត្វ។ បើសិនជាមនុស្សដែលស្លៀក ពាក់តែងកាយអាចធ្វើអោគេខ្លាចនោះអ្នកអាចស្លៀកពាក់អោយគេអោយដូចគ្នាដែរ ដើម្បីកាត់បន្ថយការខ្លាច។

កុំអោយគេដឹងពីការភ័យខ្លាចរបស់អ្នកៈ
បើសិនជាកូនអ្នកឃើញអ្នកបែកញើសជោគ ពេលឃើញពីងពាងនៅក្នុងបន្ទាប់ គេង រឺ ភ័យដល់ថ្នាក់រួញខ្លួនពេលដែលអ្នកដើរចូលបន្ទប់ពេទ្យធេ្មញ នោះគេក៏មានអារម្មណ៍ថាខ្លាចរឿងទាំងនោះដែរ។ ដូច្នេះចូរព្យាយាមឆ្លងអោយផុតពីការភ័យខ្លាចរបស់អ្នក រឺ ក៏យ៉ាងហោចណាស់សំដែងធ្វើជាមិនខ្លាចរឿងទាំងនោះនៅចំពោះមុខកូនអ្នក។ វាមិនអីទេទោះ បីជាអ្នកសារភាពថា អ្នកមិនចូលចិត្តទៅពេទ្យធ្មេញទេពេលនៅក្មេង ប៉ុន្តែអ្នកត្រូវតែទៅពេទ្យធ្មេញដើម្បីអោយធ្មេញអ្នកមានសុខភាពល្អ។ វាជួយអោយក្មេងដឹង​ថាគេមិនមែនមានតែម្នាក់ឯងនោះទេដែលរៀនពុះពារនូអ្វីដែលគួរអោយខ្លាចនេះ គឺក្នុងនោះក៏មានអ្នកដែរ។

Comments

Recommend to friends
  • gplus
  • pinterest