វាជារឿងធម្មតាដែលពួកគាត់ មានអារម្មណ៏ភ័យខ្លាចលាយឡំជាមួយ អារម្មណ៏រំភើប នៅពេលកូនរបស់គាត់ កើតលឿនជាងពេលកំណត់។ អ្នកត្រូវទៅទទួលដំបូន្មាន និងព័ត៍មានខ្លះៗ ដើម្បីជួយសំរាលដំណើររបស់អ្នក ក្នុងនាមជាមាតាបិតានៃទារកមិនគ្រប់ខែ ដូចជាពួកយើងមានវិធីក្នុងការដោះស្រាយ ជាមួយការរំជួលចិត្ត ការគាំទ្រ ការស្វែងរកអ្នកជួយមើលថែទាំក្មេង ហើយនឹងការរស់នៅជាមួយកូនរបស់អ្នកយ៉ាងរីករាយ។ ការថែទាំទារក ដែលមិនគ្រប់ខែវាមានលក្ខណៈខុសគ្នា ជាមួយការមើលថែទាំទារកធម្មតា ដោយសារទារកមិនគ្រប់ខែ ច្រើនតែមានបញ្ហាជាមួយនឹងការញុំា ការគេងហើយអាចមានការពិបាក ក្នុងការលួងលោមទៀតផង។ ហើយពួកគេអាចក៏នៅបន្តត្រូវការថ្នាំព្យាបាលខ្លះៗ ដូច្នេះចូរស្វែងយល់ពីរបៀបដែលអ្នកអាចជំនះវាបាន។
ជំហានទី១ដើម្បីបញ្ឈប់ការយំ
បើសិនជាកូនរបស់អ្នកយំ អ្នកគួរសាកល្បងវិធីខ្លះៗដូចខាងក្រោម៖
- ត្រូវបញ្ជាក់អោយច្បាស់ថាកូនអ្នកមិនឃ្លានទេ
- ត្រូវបញ្ជាក់អោយច្បាស់ថាខោកន្ទបគេនៅស្អាត បើមិនស្អាតទេ ដូរវាចេញទៅ
- រកសញ្ញាដែលបញ្ជាក់ពីការឈឺចាប់ ឧទាហរណ៏ៈ កំដៅឡើងដល់១០០.៤ដឺក្រេ មានហើមអញ្ចាញធ្មេញ រឺមានមេរោគក្នុងត្រចៀក
- បំពេរកូនអ្នករឺបណ្តើរកូនអ្នក ប៉ុន្តែបើសិនជាអ្នកចាប់ផ្តើមមានអារម្មណ៍តានតឹង និងធុញផង នោះអ្នកគួរទុកកូនអ្នកនៅកន្លែងមានសុវត្ថិភាព ដូចជាដាក់គេគេងនៅលើគ្រែ បន្ទាប់មកអ្នកគួរសំរាកមួយភ្លែត។
- ច្រៀងរឺនិយាយលេងជាមួយគេ
- អោយគេលេងឧបករណ៍កូនក្មេងរឺជញ្ជក់លេងក្បាលដោះសប្បនិម្មិត
- រុញរទេះកូនអ្នកដើរលេង
- ដាក់ភួយរុំជុំវិញកូនអ្នក
- បើកបទចំរៀងរឺទូរទស្សន៍ ប៉ុន្តែមិនត្រូវបើកសំលេងខ្លាំងពេកនោះទេ
- បើកម៉ាស៊ីនបូមធូលី ម៉ាស៊ីនបោកខោអាវ រឺក៏កង្ហា ក្មេងខ្លះចូលចិត្តសំលេងទាំងអស់នេះណាស់។
- អោបកូនអ្នកអិបជាមួយនឹងដើមទ្រូង ហើយដកដង្ហើមយឺតៗ
- ទូរស័ព្ទរកមិត្តភក្តិអ្នករឺគ្រួសារអ្នក ដើម្បីសុំអោយពួកគេជួយមើលពេលអ្នកចង់សំរាក
ការឆាប់ឡើងទំងន់និងកំពស់
Mia Doronគាត់ជាសាស្រ្តាចារ្យរងផ្នែករោគកុមារនៃសាកលវិទ្យាល័យ North Calorinaហើយនិងជាអ្នកនិពន្ធអត្ថបទមួយមានចំណងជើងថា(The Essential Guide for Parents of Prematures Babies) គាត់បាននិយាយថា ទារកដែលកើតមិនគ្រប់ខែភាគច្រើននិងឆាប់រីកលូតលាស់ទំហំក្នុងអំឡុងពេល១ឆ្នាំដំបូងនៃជីវិតរបស់ពួកគេ។ ជាការពិតណាស់ទារកដែលកើតមិនគ្រប់ខែជាច្រើនឡើងមានទំហំហួសខ្សែកោងនៅពេលគេមានអាយុប៉ុន្មានខែ។
ទារកដែលកើតមិនគ្រប់ខែមួយចំនួនតូច មិនអាចឡើងទំងន់អោយស្មើនិងទំងន់ដែលគេអាចឡើង បើសិនជាគេបានកើតគ្រប់ខែនោះទេ ហើយទំងន់របស់គេនៅតែតូចក្រោមមធ្យមភាគពេញមួយជីវិតរបស់គេ។ ពេលខ្លះវាមានមូលហេតុវេជ្ជសាស្រ្តច្បាស់លាស់ដែលធ្វើអោយកូនមិនឡើងទំងន់ដូចជា បើសិនជាកូនអ្នកពិបាកក្នុងការទទួលទានអាហាររូបត្ថម្ភគ្រប់គ្រាន់ក្នុងរយៈពេលប៉ុន្មានខែដំបូងដោយសារតែមានជំងឺរឺមានផលវិបាកក្រោយពេលសំរាលកូន នោះគេនិងនៅ តែមានការលូតលាស់ទាបដដែល។
ប៉ុន្តែពេលខ្លះវាក៏គ្មានការបកស្រាយណាដែលពិតប្រាកដថា ហេតុអ្វីបានជាទារកមិនគ្រប់ខែខ្លះមានទំហំស្មើនិងទារកដែលមានអាយុប្រហែលគ្នា នឹងទារកខ្លះទៀតក៏មិនអាចមានទំហំស្មើគ្នានោះដែរ។ វាអាចជាអាថ៏កំបាំងរឺក៏ Doron និយាយថា “ វាជាសំនួរមួយដែលមានតំលៃ ៦៤,០០០ដុល្លា “។
បើសិនកូនអ្នកជាទារករឺកូនក្មេង នោះគឺវាលឿនពេកក្នុងការបញ្ជាក់ថា កូនអ្នកអាចទាបរឺខ្ពស់ណាស់ ទាល់តែគេមានអាយុលើសពី២ឆ្នាំ ដែលទំហំរបស់គេអាចអោយជាសញ្ញាបញ្ជាក់ថាគេនិងអាចលូត លាស់ដល់កំរិតណានៅពេលដែលគេធំឡើង។ បើសិនជាគេស្ថិតក្នុងភាគរយទី៥០នៃកំពស់ និងទំងន់ស្ថិតក្នុងភាគរយទី២នោះគេ និងនៅកៀកជាមួយនឹងភាគរយនេះពេញមួយជីវិតរបស់គេ។ បើតាមDoronគាត់និយាយថាក្មេងដែលមានអាយុ២ឆ្នាំ ហើយទាបតែងតែក្លាយទៅជាមនុស្សពេញវ័យដែលទាប រឺក្មេងដែលមានកំពស់មធ្យមភាគតែងតែក្លាយទៅជាមនុស្សវ័យដែលមានកំពស់មធ្យម រីឯក្មេងដែលខ្ពស់នៅអាយុ២ឆ្នាំ ជាទូទៅនិងក្លាយទៅជាមនុស្សខ្ពស់នៅពេលដែលគេពេញវ័យ។ (ចូរមើលពីការទាយកំពស់របស់ក្មេង ដែលជាការព្រាងៗនៃកំពស់របស់កូនអ្នក នៅពេលដែលគេធំពេញវ័យ)។
ម្យ៉ាងវិញទៀត វាតែងតែមានករណីលើកលែង គ្រប់ច្បាប់ទាំងអស់ហើយកូនរបស់អ្នក ក៏អាចនឹងលូតកំពស់ផុតពីខ្សែកំណោងនៃការលូតលាស់ នៅពេលដែលគេឈានចូលដល់វ័យជំទង់ដែរ។ Doronបាននិយាយទៀតថា តាមរយៈការសិក្សាស្រាវជ្រាវខ្លះបញ្ជាក់ថា ទារកមិនគ្រប់ខែ ខ្លះអាចចាប់ផ្តើមរីកមាឌនៅក្នុង វ័យនេះ ប៉ុន្តែវាគ្រាន់តែជាការសិក្សាមួយតូចប៉ុណ្ណោះ។
បើសិនជាកូនអ្នកពិតជាមានមាឌតូចជាងក្មេងដែលអាយុស្របាលគ្នាមែន នោះគឺវាពិបាកដឹង ថាតើវាបណ្តាលមកពីការកើតមិនគ្រប់ខែ រឺក៏មានទាក់ទងជាមួយបញ្ហាសេនេទីក?។ ម្យ៉ាងទៀតវាក៏គ្មានវិធីណាដែលអាចបញ្ជាក់ថា កូនអ្នកអាចលូតលាស់បានដល់កំរិតណានោះដែរ។ បើសិនជាសមាជិកក្នុងគ្រួសារអ្នករឺក៏គ្រួសាររបស់ដៃគូរអ្នកមានកំពស់ទាប យ៉ាងហោចណាស់ក៏កូនអ្នកមានកំពស់តាមលក្ខណៈធម្មជាតិដែរ។
មានរឿងមួយដែលធ្វើអោយអ្នកជំនាញគាត់មានបញ្ហាតានតឹងគឺ ៖ ចូរកុំព្យាយាមជួយក្មេងដែលមានការលូតលាស់យឺត ដោយការបង្ខំអោយគេញុំាចំណីហួសប្រមាណ។ ជាការពិតកូនអ្នកពិតជាត្រូវការអាហាររូបត្ថម្ភគ្រប់គ្រាន់មែន ហើយអ្នកគួរតែពិភាក្សាជាមួយគ្រូពេទ្យរបស់គេ អំពីបញ្ហានៃការញុំាចំណីដែលវាកើតឡើងទូទៅសំរាប់ក្មេងដែលកើតមិនគ្រប់ខែ តែការបង្ខំអោយគេញុំាលើសពីអ្វីដែលគេត្រូវការ នោះវានឹងធ្វើអោយទៅជាទំលាប់អាក្រក់ក្នុងការញុំា ហើយវាក៏អាចបណ្តាលអោយមានបញ្ហាសុខភាពដូចជា ជំងឺធាត់ ជំងឺទឹកនោមផ្អែម រឺជំងឺបេះដូងនៅពេលក្រោយដែរ។
អ្នកអាចជំនួសដោយការបង្រៀនកូនអ្នកថា មាឌវាមិនមែនអ្វីៗទាំងអស់នោះទេ។ ការទទួលស្គាល់និងការលើកទឹកចិត្តដល់កូនអ្នក ថាទោះបីជាគេខ្ពស់ជាងគេរឺទាបជាងគេនៅក្នុងថ្នាក់ក៏ដោយ ក៏អាចជួយអោយគេយល់ថា មាឌរបស់គេគឺជាផ្នែកមួយដែលអាចក្លាយទៅជាមនុស្សដែលប្លែកនិងពិសេសជាងគេ។
ដំណាក់កាលលូតលាស់របស់កូនអ្នក
ថ្វីបើកូនរបស់អ្នកជាទារកមិនគ្រប់ខែរឺអត់ក៏ដោយ ក៏វាគ្មានវិធីណាដែលអាចទាយមុនបានថា ពេលណាដែលគេចូលដល់ដំណាក់កាលលូតលាស់ ដែលគេហៅថា milestones នោះទេ។ តែវាអាចជំនួសវិញដោយពាក្យ “range of normal “ ដែលជារយៈពេលដែលទារកជាច្រើន អាចសំរេចគោលដៅនូវការ អភិវឌ្ឍន៍ដ៏ធំនេះ។
សំរាប់ទារកមិនគ្រប់ខែ គ្រូពេទ្យផ្នែកកុមារជាច្រើនបានណែនាំអោយប្រើប្រាស់ពាក្យអាយុពិតសំរាប់ទារកដែលកើតមិនគ្រប់ខែ“ adjusted age “ ដើម្បីកំណត់ក្រុមនេះ។ Adjusted age ជួយក្នុងការប្រាប់ថាកូនអ្នកកើតមុនពេលកំណត់ប៉ុន្មានថ្ងែ។
យ៉ាងណាក៏ដោយ បើកូនរបស់អ្នកមិនកើតមិនគ្រប់ខែ នោះគេប្រាកដថា មានពេលវេលាច្រើននៅក្នុងស្បូនអ្នក ដើម្បីត្រៀមខ្លួនមុនពេលដែលគេគិតថាគេនឹងអាចសម្រេចបាននូវដំណាក់កាល milestonesនេះ។
នៅពេលដែលអ្នកប្រើពាក្យadjusted age នាំអោយជួរនៃភាពធម្មតា (rage of normal)ត្រូវបានផ្លាស់ប្តូរ។ ឧទាហរណ៍ នៅពេលដែលទារកគ្រប់ខែជាច្រើន អាចអង្គុយបាននៅចន្លោះពីអាយុ៤ទៅ៧ខែ នោះទារកដែលកើតមុន២ខែ អាចត្រូវបានគេរំពឹងថានឹងធ្វើកិច្ចការនេះនៅចន្លោះអាយុពី៦ទៅ៩ខែ។
អ្នកអាចដឹងពីអាយុពិតរបស់កូនអ្នក (adjusted age) ដោយធ្វើការរាប់ចំនួនអាទិត្យរវាងថ្ងៃដែលគេកើត និងថ្ងៃដែលគេត្រូវកើត បន្ទាប់មកដកអាយុកូនរបស់អ្នកឡូវនេះ។ ឧទាហរណ៍ ថាបើអ្នកមានកូនអាយុ៤ខែ ដែលកើតមុនពេលកំណត់៨អាទិត្យ ដូច្នេះអាយុពិតរបស់គេគឺ យក៤ខែដកជាមួយនិង៨អាទិត្យ ដែលជាលទ្ធផលគឺ២ខែ បើសិនជាអាយុកូន៦ខែវិញ នោះអាយុពិតរបស់គេគឺយក៤ហើយបើ១២ខែ នោះអាយុពិតគឺអាយុ១០ខែ។ ចូរស្វែងយល់បន្ថែមទៀតអំពីអាយុពិតរបស់កូនអ្នក។
បើយោងតាមសំដី Session Cole ដែលជាវេជ្ជបណ្ឌិតផ្នែករោគកុមារ និងជានាយកផ្នែកវេជ្ជសាស្រ្តនៃទារកទើបនឹងកើតនៅមន្ទីរពេទ្យSt. louis Children’s បានមានប្រសាសន៏ ថាអាយុពិតអាចមានលក្ខណៈត្រឹមត្រូវសំរាប់ដំណាក់កាលនៃការលូតលាស់ផ្នែកចលនា (ដូចជា ការក្រឡាប់ ការអង្គុយ និងការដើរ) ជាជាងដំណាក់កាលនៃការលូតលាស់ផ្នែកញាណ(ដូចជាការនិយាយរឺការធ្វើសំលេងតាមជាដើម)។ Cole ក៏បានបន្តទៀតថា ទារកដែលកើតមិនគ្រប់ខែទំនងជាមានភាពយឺតយ៉ាវ ក្នុងដំណាក់កាលលូតលាស់ផ្នែកញាណរបស់ពួកគេ ដូច្នេះហើយ បានជាadjusted ageប្រហែលជាអាចមានប្រយោជន៍ច្រើនសំរាប់ដំណាក់កាលលូតលាស់ផ្នែកចលនា។ប៉ុន្តែ គួរចាំថាមនុស្សទាំងអស់មិនដូចគ្នានោះទេ។
បើសិនជាអ្នកខ្វល់ពីការលូតលាស់របស់កូនអ្នក នោះអ្នកអាចពិភាក្សាជាមួយវេជ្ជបណ្ឌិតប្រចាំការកូនរបស់គេ សំរាប់សេវាកម្មក្នុងការធ្វើអន្តរាគមន៍ អោយទាន់ពេលវេលា (សំរាប់កុមារដែលមានអាយុតិចជាង៣ឆ្នាំ)
តាមរយៈការសិក្សាស្រាវជ្រាវមួយ បានបញ្ជាក់ថាការធ្វើអន្តរាគមន៍ទាន់ពេលវេលា វាមានផលប្រយោជន៍ខ្លាំងណាស់សំរាប់ដែលទារកកើតមិនគ្រប់ខែ។ តាមរយៈMia Doron ដែលជាសាស្រា្តចារ្យរងផ្នែករោគកុមារនៅសាកលវិទ្យាល័យ North Carolina និងជាអ្នកនិពន្ធ The Essential Guide for Parents of Premature Babies បាននិយាយថា “អ្នកប្រហែលជាយល់ឃើញថាអាយុពិតរបស់កូនអ្នក កាន់តែគ្មានភាពទាក់ទងគ្នានៅពេលដែលកូនអ្នកធំ។ ពួកយើងមិនទាន់អាចបញ្ជាក់ច្បាស់ថាពេលណាដែលគួរតែឈប់ប្រើពាក្យអាយុពិតនោះទេ ប៉ុន្តែនៅចំនុចខ្លះ វាមិនមានភាពខុសគ្នាខ្លាំងនោះទេ ហើយជាទូទៅនៅចន្លោះអាយុពី២ទៅ៣ឆ្នាំ”។
នៅពេលដែលគេអ្នកឆ្លងកាត់ព្រឹត្តការណ៍សំខាន់ក្នុងជីវិតដូចជា ការចូលរៀនសាលាមតេយ្យ រឺការជ្រើសរើសខ្ទមពេលទៅបោះជំរុំ បានធ្វើអោយមាតាបិតាខ្លះគាត់ដឹងពីសារៈប្រយោជន៍ក្នុងការគិតថា Adjusted age ដូចជាក្មេងដែលអាយុកាន់តែធំដែរ។ បើសិនជាកូនអ្នកមើលទៅហាក់ដូចជាក្មេងជាងមិត្តភក្តិរបស់គេដែលមានអាយុស្របាលគ្នានោះ អាចនាំអោយអ្នកចង់ដាក់អោយគេនៅជាមួយក្មេងដែលមានអាយុតិច។ Doronបានបន្ថែមទៀតថា “ adjusted for ageនៅតែមានលក្ខណៈត្រឹមត្រូវក្នុងករណីបែបនេះ”។
ជាចុងបញ្ចប់ ចូរចងចាំថាក្នុងអំឡុងពេលដែលដំណាក់កាលលូតលាស់មានសារៈសំខាន់ ដូច្នេះវាមិនទាន់លេចចេញជារូបភាពពិតប្រាកដរបស់កូនអ្នកនៅឡើយទេ។ Cole បាននិយាយថា “ ដំណាក់កាល Milestones មានគុណប្រយោជន៍ខ្លាំងណាស់ក្នុងការជួយតាមដានពីការលូតលាស់របស់កូនអ្នក ប៉ុន្តែកុមារខ្លះក៏មានឥទ្ធិពលម្យ៉ាង ដែលធ្វើអោយ milestones ចាប់មិនបានដែរ។ ពួកយើងមិនគួរទាត់ចោលឥទ្ធិពលទាំងអស់នេះទេ បើទោះបីជាវាមិនប្រាកដថាអាចចូលក្នុង milestones បានដែររឺអត់ក៏ដោយ។ ការទូន្មាននេះក៏ត្រូវសំរាប់ទារកដែលកើតលើសខែដែរ។ Jeff Stimpson គាត់បានសរសេរអំពីកូនរបស់គាត់ដែលមានអាយុ៥ឆ្នាំឈ្មោះថា Alex: ឪពុករបស់ទារកមិនគ្រប់ខែ “ គេអាចផ្គុំរូប៣៤៨ផ្ទាំងក្នុងពេលតំណាលគ្នា ដែលខ្ញុំមិនអាចធ្វើបាននោះទេ”។