breast feedingការបំបៅកូនដោយទឹកដោះ គឺជាអារហាររូបត្ថម្ភដ៏សំខាន់បំផុត សំរាប់ទារកដែលទើបនិងកើត ហើយក៏ត្រូវគេបានណែនាំ អោយបំបៅដោះកូនយ៉ាងហោចណាស់ អោយបាន៦ខែទៅ២ឆ្នាំ។ ផលិតផលដែលត្រូវទិញ ដើម្បីអោយការបំបៅដោះកូន កាន់តែមានភាពងាយស្រួលៈ

  • អាវទ្រនាប់សំរាប់បំបៅកូនៈ អាវទ្រនាប់ទាំងនេះ វាមានភាពងាយស្រួល និងអាចរីកទំហំបានតាម ដែលយើងត្រូវការ។ វាមានសន្ទះគ្របដែលអាចអោយអ្នក ស្រួលបើកពេលអ្នកចង់បំបៅកូន។អ្នកអាចរង់ចាំដល់២អាទិត្យចុងក្រោយ នៃការមានផ្ទៃពោះ ដើម្បីដើរផ្សារទិញអាវទ្រនាប់នេះព្រោះ វាជាពេលដែលសុដនរបស់អ្នកមានទំហំធំជាងគេ។ គេនិយាយថានៅពេលដែលទឹកដោះចូលក្នុងដោះ នោះដោះអ្នកនិងរីកធំជាងមុន២ដង។ ដូច្នេះចូរចងចាំថានៅពេលអ្នកទិញអាវទ្រនាប់ អ្នកគួរទៅរកបុគ្គលិកផ្នែកលក់ដែលមានចំណេះដឹងអំពីទំនិញនេះ។
    (អ្នកអាចរង់ចាំក្រោយពេលអ្នកសំរាលកូន ដើម្បីទិញវាក៏បានដែរ ប៉ុន្តែក្រោយពេលសំរាលកូនភ្លាមៗ អ្នកប្រហែលជាមិនអាចចំណាយពេលទៅទិញបាននោះទេ)។
  • អាវស៊ូៈ អាវស៊ូនេះវាមានភាពងាយស្រួលក្នុងការបំបៅកូននិងមិនអោយគេឃើញ ហើយវាក៏មានតួនាទីដូចអាវទ្រនាប់ដែរ។​
  • ខ្នើយកើយសំរាប់បំបៅដោះ ធ្វើឡើងជាពិសេសដើម្បីអោយអ្នកមានភាពស្រួលក្នុងពេលបំបៅកូន ព្រោះវា​មិនធ្វើអោយអ្នកចុករោយស្មា​និងចុកក។ ហើយវាក៏មានលក្ខណៈងាយស្រួលទប់កូនអោយនៅមួយកន្លែងជាងខ្នើយធម្មតាដែរ។
  • ក្រណាត់ទ្រាប់សុដន៖ ជារឿងធម្មតាទេដែលមានចេញទឹកដោះពេលអ្នកបំបៅកូន រឺគ្រាន់តែលឺ​សំលេងក្មេងយំ រឺក៏ឃើញមុខកូនក្មេង ក៏អាចអោយអ្នកចេញទឹកដោះដែរ។ ក្រណាត់ទ្រនាប់នេះ (ក្រណាត់ដែលអាចប្រើវិញមានរឺអាចបោកទឹកបាន) នឹងធ្វើអោយអាវរបស់អ្នកនៅតែស្អាត និងស្ងួតជានិច្ច។
  • ប្រដាប់បូមទឹកដោះ បើទោះជាអ្នកមិនមានបំណងបូមទឹកដោះក៏ដោយ ប៉ុន្តែឧបករណ៍នេះ វាអាចមានផលប្រយោជន៍នៅពេលដែលសុដនអ្នករីកធំខ្លាំងពេក។ អ្នកគួរស្វែងយល់បន្ថែមអំពីការទិញប្រដាប់បូមទឹកដោះនេះ។
  • គ្រឿងបន្ទាប់បន្សំផ្សេងទៀតដែលត្រូវទិញសំរាប់បំបៅដោះកូន៖ មានដូចជា ប្រេងលាបLanolin​(មានលក់នៅគ្រប់ហាងលក់ថ្នាំ)អាចបន្ថយការឈឺចាប់នៅក្បាលដោះ និង បន្ទះក្តៅត្រជាក់ដែលដាក់ចូលក្នុងអាវទ្រនាប់ដើម្បីបន្ថយការហើមនិងការឈឺចាប់នៅក្នុង   សុដន។

A. ការចាប់ផ្តើមៈ

អ្នកនឹងអាចត្រូវការប្រដាប់បូមទឹកដោះ នៅពេលដែលអ្នកមិននៅក្បែរកូន រឺក៏ដើម្បី​បង្រ្គប់ពេលដែលទឹកដោះអ្នកចេញមិនទាន់។ វាមានសារៈសំខាន់ខ្លាំងណាស់ ជាពិសេសនៅពេលដែលអ្នកចូលធ្វើការវិញហើយអ្នកនៅតែចង់បន្តបំបៅដោះកូនទៀត។ ដើម្បីអោយមានភាពងាយស្រួល ជាគំនិតល្អអ្នកគួរតែរៀនបូមទឹកដោះមុនប៉ុន្មានអាទិត្យ។ គ្រាន់តែចង់បញ្ជាក់ថា ការបំបៅដោះកូនគួរតែមានលក្ខណៈរលូន មុនពេលដែលអ្នកចាប់ផ្តើមអោយកូនបៅទឹកដោះគោ។ ស្រ្តី ភាគច្រើនគាត់អាចច្របាច់ទឹកដោះដោយប្រើម៉ាស៊ីនរឺដោយដៃ (ប៉ុន្តែភាគខ្លះគាត់ចូលចិត្តច្របាច់ដោយដៃ រឺឯអ្នកខ្លះទៀតគាត់ចូលចិត្តប្រើប្រដាប់បូមព្រោះវាមានភាពងាយស្រួលជាងនិងលឿនជាង) បើទោះបីជាមុនដំបូងអ្នកអាចមានអារម្មណ៍ចំលែកដែលប្រើម៉ាស៊ីនដើម្បីបូមយកទឹកដោះក៏ដោយ ប៉ុន្តែយូរៗទៅវានិងមានភាពងាយស្រួលហើយរហ័សដែរ។

B. ការថែរក្សាទុកទឹកដោះរបស់អ្នក

អ្នកអាចស្តុកទឹកដោះ ក្នុងប្រអប់មួយដែលធ្វើពីបា្លស្ទីករឺក៏កែវ។ បើមាន   គំរបវានិងធ្វើអោយទឹកដោះនៅស្រស់ជានិច្ច។ (ប្រដាប់បូមទឹកដោះនេះ ភាគច្រើនតែងតែមានប្រអប់មកជាមួយ)។ ហើយអ្នកក៏អាចប្រើកាតាបបា្លស្ទីកដែលបង្កើតជាពិសេសសំរាប់ស្តុកទឹកដោះដែរ។ បើអ្នកក្លាសេក្នុងទូរទឹកកក អ្នកគួរដាក់ទឹកដោះត្រឹមតែ៣/៤ប៉ុណ្ណោះ ដើម្បីការពារពេលវារីកថែមទៀត។ ដើម្បី   អោយកាន់តែមានភាពស្រួល អ្នកគួរដាក់ទឹកដោះក្នុងចំនុះមួយដែលតែងតែ   អោយកូនអ្នកអឹម។ (បើសិនជាកូនអ្នកញុំាចំនុះ៣ ounce ដូច្នេះអ្នកគួរស្តុកទឹកដោះចំនុះ៣ ouncesដែរ ) ។

គួរចាំថា អ្នកត្រូវសរសេរថ្ងៃខែនៅលើគំរបដបរឺប្រអប់មុនពេលយកទៅដាក់ក្នុងទូរទឹកកក ដើម្បីអោយដឹងពីពេលវេលាដែលយើងបូមវា ​​(អ្នកប្រាកដជាចង់ប្រើទឹកដោះដែលបូមមុនអោយអស់សិន)។ ចូរកុំដាក់បញ្ចូលគ្នារវាងទឹកដោះស្រស់និងទឹកដោះក្លាសេ (ឧទាហរណ៍ៈចាក់ទឹកដោះស្រស់ពីលើទឹកដោះក្លាសេ)។

អ្នកប្រហែលជាភ្ញាក់ផ្អើល នៅពេលដែលឃើញពណ៍ទឹកដោះ។ ជាធម្មតាប្រេងអណ្តែតឡើងលើ ហើយពេលខ្លះទឹកដោះមានពណ៍ខៀវថ្លាៗ។ (ពណ៍របស់ទឹកដោះអាចផ្លាស់ប្តូរ ទៅតាមចំណីអាហាររឺថ្នាំដែលគាត់បានញុំា)។ ចូរកុំក្រឡុកទឹកដោះ អ្នកគួរតែកូរវាថ្នមៗដើម្បីអោយប្រេងនោះវាមកនៅក្រោមវិញ។ ទឹកដោះអ្នកមិនគួរមានក្លិនជូរនោះទេ ប៉ុន្តែក្រោយពេលរំលាយវា ទឹកដោះខ្លះអាចមានក្លិនដូចសាប៊ូនៅពេលដែលវាប្តូរទៅជាប្រេង តែវាមិនមានបញ្ហាអ្វីនោះទេ។

ទឹកដោះល្អបំផុត គឺនៅពេលដែលអោយកូនអ្នកបៅទឹកដោះស្រស់ ដោយសារពេលក្លាសេវាអាចបំផ្លាញប្រព័ន្ធសុំានៅក្នុងទឹកដោះ ប៉ុន្តែយ៉ាងណាក៏ដោយក៏ទឹកដោះក្លាសេនៅតែល្អជាង​ទឹកដោះគោដែរ។

ទឹកដោះអាចស្តុកទុកក្នុងទូរទឹកកកបានយូរជាង៦ខែ។ វាអាចទុកក្នុងទូ ក្លាសេតែកុំទុកនៅខាងទ្វារលើសពី២៤h​ ហើយវាក៏អាចទុកក្នុងបន្ទប់ធម្មតាលើសពី៤h​ដែរ។

អ្នកមិនត្រូវរំលាយទឹកដោះក្នុងម៉ៃក្រូវេវរឺកំដៅនៅក្នុងឆ្នាំងនោះទេ តែអ្នកអាចជ្រលក់ដបទឹកដោះចូលក្នុងធុងទឹកក្តៅរហូតដល់វាក្តៅអ៊ុនៗ ដែលល្មមអាចអោយកូនអ្នកញុំាបាន។

C. មូលហេតុដែលបង្កអោយការផលិតទឹកដោះថយចុះ

ការផលិតទឹកដោះ អាចថយចុះជាបណ្តោះអាសន្ន បើសិនជាអ្នកមិនបានបំបៅកូនញឹកញាប់ដោយសារតែ ក្បាលដោះអ្នកឈឺ ឬក៏មិនសូវដឹងបច្ចេកទេសពីររបៀបបំបៅដោះកូន។ ហើយកាប្រើថ្នាំពន្យាកំណើតដែលមានសារធាតុ estrogen អាចមានប៉ះពាល់ដល់ការផលិតទឹកដោះ ចំណែកឯស្រ្តីមួយចំនួនទៀតបញ្ហាសុខភាពខ្លះដូចជា ជំងឺទាក់ទងជាមួយនិងអ័រម៉ូន រឺការវះកាត់សុដនក៏អាចធ្វើអោយមានការផលិតទឹកដោះថយចុះដែរ។

សំរាប់ស្រ្តីខ្លះ បញ្ហាចំបងគឺការបញ្ជូន មិនមែនមកពីការផលិតនោះទេ។ ពួកគេផលិតទឹកដោះច្រើន ប៉ុន្តែដោយសារបញ្ហាខ្លះដូចជាកំហុសបច្ចេកទេសក្នុងការបំបៅដោះ ទើបធ្វើអោយទារកមិនអាចទទួលបានគ្រប់គ្រាន់។

D. ដើម្បីបង្កើ់នការផលិតទឹកដោះ

បើសិនជាការផលិតទឹកដោះរបស់អ្នក មិនគ្រប់គ្រាន់តាមតំរូវការរបស់កូនអ្នកទេ នោះអ្នកគួរសាក​ល្បងវិធីដូចខាងក្រោម៖

  • ទៅពិភាក្សាជាមួយអ្នកជំនាញខាងបំបៅដោះកូនៈ គាត់អាចថ្លឹងទំងន់កូនរបស់អ្នកហើយនិងប្រាប់ពីវិធីដើម្បីតំឡើងការផលិតទឹកដោះ។
  • បំបៅដោះកូនអ្នកអោយបានញឹកញាប់ ព្រោះការបំបៅកូនញឹកវាអាចភ្ញោចអោយរាងកាយរបស់អ្នកផលិតទឹកដោះបន្ថែមទៀត។ ការបំបៅដោះត្រូវធ្វើឡើងទាំងសងខាង។
  • អ្នកពិគ្រោះយោបល់ផ្នែកបំបៅកូន អាចជួយប្រាប់ពីរបៀបបំបៅកូនដែលត្រឹមត្រូវ
  • នៅពេលដែលកូនអ្នកបៅយឺត អ្នកអាចច្របាច់ដោះដើម្បីបង្កើនទឹកដោះចូលទៅក្នុងមាត់របស់គេ។​ នៅពេលដែលដោះអ្នកច្របាច់ចេញទឹកដោះតិច​ អ្នកអាចប្តូរទៅច្របាច់ម្ខាងទៀត។ អ្នកអាចប្តូរខាងទៅមកៗរហូតដល់កូនអ្នកឆ្អែតឈប់បៅ។
  • អ្នកអាចភ្ញោចអោយរាងកាយផលិតទឹកដោះ ដោយប្រើប្រដាប់បូមទឹកដោះ នៅចន្លោះពេលដែលកំពុងបៅ។ ទឹកដោះដែលអ្នកបូមបានអាចទុក អោយកូនញុំាពេលក្រោយ រឺក៏ប្រើជំនួសពេលដែលទឹកដោះអ្នកមិនទាន់ចេញ ច្រើន។
  • កុំបន្ថែមការអោយចំណីរឹង រឺទឹកដោះគោម្សៅទៅកូនអ្នក លុះត្រាតែអ្នក   ផ្តល់ដំបូន្មានគាត់យល់ព្រមថា កូនអ្នកពិតជាត្រូវការអាហារបន្ថែមក្នុងមូលហេតុណាមួយ។
  • ជៀសវាងការប្រើក្បាលដបសប្បនិម្មិត អ្នកអាចជួសដោយការធ្វើអោយកូនអ្នកមានអារម្មណ៍ស្រណុកស្រួលពេលកូនបៅ ព្រោះការបៅរបស់កូនអាចជួយក្នុងការផលិតទឹកដោះ។
  • គួរតែដាស់ក្មេងដែលចូលចិត្តគេងពេលបៅដោះ ​ ហើយធ្វើអោយគេបៅដោយ​​​​​​​​​​​​​​​​​​​​​​​​​​​​ស្វាហាប់។ ដើម្បីមិនអោយគេគេងអ្នកអាចផ្លាស់ប្តូរទីតាំងអោយបានញឹកញាប់រឺដោះ ខោអាវរបស់គេជាដើម។ មាតាខ្លះគាត់អាចលេងបាតជើងកូនគាត់ ដើម្បីកុំអោយគេគេងពេលបៅ។
  • មាតាណាដែលចេញទឹកដោះតិច គួរតែទៅធ្វើការពិនិត្យកំរិតអ័រម៉ូន Thyroid។ ព្រោះការចុះទាបអ័រម៉ូន Thyroid ក៏អាចធ្វើអោយមានការថយចុះការបញ្ចេញទឹកដោះដែរ។
  • បើសិនជាអ្នកមិនច្បាស់ថាកូនអ្នកចេះបៅរឺអត់ រឺនៅបារម្ភពីការផលិតទឹកដោះ ចូរកុំមាន​ ការស្ទាក់ស្ទើរក្នុងការទូរស័ព្ទរកអ្នកជំនាញផ្នែកបំបៅកូនដើម្បីសុំជំនួញពីពួកគាត់។
  • រុក្ខជាតិខ្លះដែលមានឈ្មោះល្បីខាងជួយអោយការផលិតទឹកដោះអ្នកកើនឡើង(ដែលគេហៅថា galaetogogues ) នោះអ្នកប្រាកដជាចង់ដឹងពីអ្នកជំនាញខាងរុក្ខជាតិ រឺអ្នកមាន​ ចំណេះដឹងផ្នែកសុខភាពអំពីសុវត្ថិភាពនៃរុក្ខជាតិទាំងនេះក្នុងពេលបំបៅដោះ។ អ្នកក៏ប្រហែលជាចង់មើលពីតារាង ស្តីពីអន្តរកម្មជាមួយទឹកដោះដែរ។​ បើសិនជាអ្នកបានសាកល្បងហើយវាគ្មានប្រសិទ្ធភាពនោះទេ នោះគ្រូពេទ្យរបស់អ្នកនឹងណែនាំថ្នាំដើម្បីបង្កើតការ ផលិតទឹកដោះ ហើយគាត់នឹងតាមដានគ្រប់ការវិវត្ត​និងស្ថានភាពរបស់អ្នក ពេលដែលអ្នកញុំាថ្នាំនេះហើយ។

 

Comments

Recommend to friends
  • gplus
  • pinterest