Health and nutrition

តើថ្នាំវីតាមីនសំរាប់ស្រ្តីមានផ្ទៃពោះមានសារៈសំខាន់ដែររឺទេ?

ជាការពិតណាស់វាមិនមែនជាការងាយស្រួលក្នុងការទទួលបានអាហាររូបត្ថម្ភ គ្រប់គ្រាន់សំរាប់អ្នកនិងកូនអ្នក  បើទោះបីជាអាហារដែលអ្នកបរិភោគប្រចាំថ្ងៃមានគ្រប់ក្រុមអាហារដែលរួមមាន សាច់ បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងទឹកដោះគោក៏ដោយ ។

ស្រ្តីភាគច្រើនគាត់ទទួលបានផលប្រយោជន៍ពីការទទួលទានវីតាមីនបន្ថែម និង ថ្នាំជាតិដែកមុនពេលគាត់មានផ្ទៃពោះ។ ការញ៉ាំថ្នាំវីតាមីនវាមានសារៈសំខាន់សំរាប់ស្រ្តីដែលចង់សំរកទំងន់ ស្រ្តីដែលមានបញ្ហាសុខភាព រឺក៏មានផលវិបាកក្នុងពេលមានផ្ទៃពោះ។ ក្នុងនោះរួមមានចំពោះស្រ្តីមួយចំនួនដែល៖

  • តមសាច់ញ៉ាំតែបន្លែ រឺអ្នកញ៉ាំអារហារបួស
  • មិនអាចញ៉ាំទឹកដោះគោបាន រឺក៏មិនអាចញ៉ាំម្ហូបបាន
  • ពិសារបារី រឺសារធាតុញៀនផ្សេងៗ
  • មានបញ្ហាជាមួយដំណើរឈាម
  • មានជំងឺរ៉ាំរ៉ៃផ្សេងៗ
  • មានការវះកាត់ក្រពះ
  • មានកូនភ្លោះជាដើម។

តើមានសារធាតុបន្ថែមអ្វីខ្លះ ដែលខ្ញុំមិនអាចទទួលយកបានក្នុងចំណីអាហារ?

បើសិនជាអ្នកជាមនុស្សដែលជាក់លាក់ជាមួយរបបចំនីអាហារ នោះអ្នកប្រហែលជា ទទួលបាននូវសារធាតុអ្វីដែលអ្នកត្រូវការគ្រប់គ្រាន់ ប៉ុន្តែមានអាហារូបត្ថម្ភ២មុខគឺ Folic acid និង ជាតិដែកដែលតែងតែស្ថិតនៅជាមួយក្រុមវីតាមីន វាមានសារៈប្រយោជន៍ សំរាប់ស្រ្តីមានផ្ទៃពោះ ហើយស្រ្តីភាគច្រើនគាត់មិនអាចទទួលបានអាហាររូបត្ថមទាំង២មុខនេះ ដោយគ្រាន់តែទទួលទានអាហារមួយមុខប៉ុណ្ណោះនោះទេ។ Folic acid ដែលចេញពីវីតាមីនបេអាចកាត់បន្ថយការប្រឈមមុខជាមួយនិងជំងឺភាពមិនប្រក្រតី នៃការលូតលាស់របស់បំពង់ប្រព័ន្ធប្រសាទ និងជំងឺគ្មានខួរក្បាលប្រហែលពី៥០ទៅ ៧០ភាគរយ។ ហើយFolic acid ក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺ Preeclampsia   ដែរ ។

រាងកាយរបស់អ្នកស្រូបយកFolic acidដែលសំយោគ ច្រើនជាងFolic acidដែលមាននៅក្នុងចំណីអាហារ ដូច្នេះបើទោះបីជាអ្នកញ៉ាំអាហារទៀងទាត់ត្រឹមត្រូវយ៉ាងណាក៏ដោយ ក៏អ្នកគួរតែញ៉ាំវីតាមីនបន្ថែមដែរ។

នៅក្នុងអំឡុងពេលស្រ្តីមានផ្ទៃពោះបើគាត់មិនបានបរិភោគអាហារដែលមានជាតិដែកគ្រប់គ្រាន់នោះទេ គាត់និងអាចមានងំងឺស្លេកស្លាំងដោយសារខ្វះជាតិដែក។ ការជៀសវាងការខ្វះជាតិដែក អាចកាត់បន្ថយការប្រឈមមុខជាមួយបញ្ហាសំរាលកូនមុនពេលកំណត់ កូនកើតមិនគ្រប់គីឡូ ឫក៏កូនកើតមកស្លាប់។

ក្រៅពីការបរិភោគវីតាមីនបន្ថែម តើខ្ញុំត្រូវការអ្វីខ្លះបន្ថែមទៀត?

ក្នុងវីតាមីនសំរាប់ស្ត្រីមានផ្ទៃពោះមានសារធាតុកាល់ស្យូមក្នុងនោះដែរ ប៉ុន្តែវាមិនគ្រប់គ្រាន់នោះទេ។ អ្នកត្រូវការកាល់ស្យូមដើម្បីជំនួយឆ្អឹងកូនអ្នក ធ្មេញ ប្រពន្ធ័ប្រសាទ និង សាច់ដុំ(រួមបញ្ចូលទាំងសាច់ដុំបេះដូង)ដើម្បីអោយវាលូតលាស់ល្អ។

ក្នុងវីតាមីនសំរាប់ស្ត្រីមានផ្ទៃពោះភាគច្រើនមានផ្ទុកសារធាតុកាល់ស្យូមពី១០០​ ទៅ២០០mg ប៉ុន្តែក្នុងថ្នាំវីតាមីនខ្លះវាមិនច្រើននោះទេ ព្រោះតែកាល់ស្យូមជាសារធាតុរ៉ែដែលមានមាឌធំ រីឯថ្នាំក៏មានមាឌធំហើយដែរ។

ថ្នាំវីតាមីន Essential Fatty Acid មិនមានផ្ទុកសារធាតុ Essential Fatty Acids ដូចជាពួកOmega-3 fatty acid DHA និង EPA នោះទេ ដែលវាមានតួនាទីសំខាន់សំរាប់ការលូតលាស់នៃប្រព័ន្ធប្រសាទខួរក្បាល និង ជាលិការបស់កូនអ្នក។

ត្រីជាគឺប្រភពដ៏សំខាន់មួយរបស់ DHA and EPA ប៉ុន្តែគូតែប្រុងប្រយ័ត្នកុំញុំាត្រីណាដែលដំបូរសារធាតុបារ៉តច្រើនក្នុងអំឡុងមានផ្ទៃពោះ។

ព្រោះតែ Omega-3s វាផ្តល់សារសំខាន់ដល់បុត្រធីតារបស់អ្នក ដូច្នេះវាអាចជាគំនិតល្អក្នុងការពិភាក្សាជាមួយនិងអ្នកផ្តល់ប្រឹក្សាសុខភាព ថាតើអ្នកគូរតែត្រូវការសារធាតុបន្ថែមដែរឬទេ។

 វីតាមីន ដេ

រាង្គកាយរបស់អ្នកត្រូវការវីតាមីនដែលអាចរលាយក្នុងខ្លាញ់បានដើម្បីជួយ     អោយឆ្អឹង និង ធ្មេញរបស់កូនអ្នកលូតលាស់។ វីតាមីនដេ ដើរតួយ៉ាងសំខាន់ក្នុងការធ្វើអោយមានតុល្យភាពរវាងកាល់ស្យូមនិង​ផូស្វ័រផងដែរ។

ប្រសិនបើអ្នកខ្វះវីតាមីនដេក្នុងអំឡុងពេលមានផ្ទៃពោះ នោះនាំអោយកូនអ្នកក៏ខ្វះវីតាមីន​ដេដែរ ដែលជាហេតុបណ្តាលអោយកូនអ្នកអាចប្រឈមមុខជាមួយនិង រោគក្រិស(ដែលអាចធ្វើអោយមានការស្រួយបាក់ រឺឆ្អឹងខុសរូបរាង) ការវិវត្តឆ្អឹងខុសធម្មតា និងភាពយឺតយ៉ាវក្នុងការលូតលាស់។ កង្វះវីតាមីនដេ ក៏អាចអោយមានការប្រឈមមុខនៃការវិវត្តជំងឺPreeclampsia ដែរ ដែលតំរូវអោយមានការវះកាត់។

ដើម្បីអោយដឹងពីកំរិតនៃវីតាមីនដេដែលអ្នកត្រូវការនិង ពីរបៀបដែលអ្នកទទួលបានវា នោះចូរអានអត្ថបទពេញលេញរបស់ពួកយើងដែលនិយាយអំពីវីតាមីនដេក្នុងចំណីអារហារសំរាប់ស្ត្រីមានផ្ទៃពោះ។

ចុះបើការញុំាវីតាមីនវាធ្វើទុកដល់ក្រពះខ្ញុំ?

បើសិនជាអ្នកញុំាវីតាមីនដែលមានសារធាតុដែក៣០mgលើសពីការណែនាំ វានិងអាចនាំអោយអ្នកមានបញ្ហាក្រពះពោះវៀន(វីតាមីនដែលផ្ទុកសារធាតុ៣០mg ឬតិចជាងនេះប្រហែលមិនផ្តល់បញ្ហាអ្វីទេ)។

ការញុំាថ្នាំជាតិដែកច្រើនអាចបង្ករអោយអ្នកមានបញ្ហាទល់លាមក ដែលស្ត្រីមានផ្ទៃពោះភាគច្រើនតែងតែត្អូញត្អែរ ហើយវាក៏អាចធ្វើអោយគាត់ចង់ក្អួតរឺរាគផងដែរតែវាកំរណាស់។ បើសិនជាជាតិដែកវាធ្វើទុកក្រពះអ្នក នោះអ្នកគួរប្រាប់គ្រួពេទ្យ។ ហើយបើសិនជាអ្នកមិនមានអការៈស្លេកស្លាំងនោះទេ អ្នកអាចផ្លាស់ប្តូរជាមួយវីតាមីនណាដែលមានសារជាតិដែកតិច។ បើសិនជាគ្មានជំរើសនោះទេ អ្នកអាចព្យាយាមញុំាទឹកផ្លែ Pruneឬញុំាទឹកផ្លែឈើពីរឫបីមុខក្នុងមួយថ្ងៃ រឺក៏សារធាតុដែលជាសរសៃ​ដូចជា Psyllium ដើម្បីសំរួលដល់ការបត់ជើង។

ដើម្បីកុំអោយមានការក្អួត អ្នកគួរញុំាថ្នាំវីតាមីនមុនចូលគេង ហើយអ្នកប្រឹក្សាក៏ប្រហែលជាបានណែនាំអ្នកឲ្យញុំាថ្នាំក្រោយអារហារ ព្រោះវាអាចទប់ទល់បានពេលដែលអ្នកឆ្អែត។

Comments

Recommend to friends
  • gplus
  • pinterest