recovering from birthវាជារឿងធម្មតាដែលស្រ្តីទូទៅគាត់មានអារម្មណ៍ឈឺខ្លួនប្រាណ ក្រោយពីសំរាលកូនរួច។ រាងកាយរបស់អ្នកបានធ្វើនូវរឿង ដ៏អស្ចារ្យមួយ តែវាក៏ត្រូវការពេលវេលាដើម្បីជាស្បះស្បើយដែរ។ ចូរធ្វើការសិក្សាអំពីរបៀបនៃការជាស្បះស្បើយ បន្ទាប់ពីអ្នកសំរាលកូនតាមទ្វារមាស រឺ ក៏តាមការវះកាត់ ហើយនិង បញ្ហាផ្សេងៗដែលកើតមានឡើងក្រោយពេលសំរាលដូចជា ការរមួលសាច់ដុំ ការហូរឈាម ការឈឺចាប់ និងភាពអស់កំលាំងជាដើម ។

បន្ទាប់ពីអ្នកសំរាលកូន តាមទ្វារមាស តើរាងកាយរបស់អ្នក អាចជាស្បះស្បើយដោយរបៀបណា?

ដើម្បីអោយស្បូនវិលមករកសភាពដើមវិញ តើត្រូវចំណាយពេលប៉ុន្មាន?

ការកន្តា្រក់ស្បូនបណ្តាលអោយសុកផ្តាច់ខ្លួនចេញពីជញ្ចាំងស្បូន។ ក្រោយពេលដែលសុកបានចេញមកក្រៅ នោះស្បូនក៍ចាប់ផ្តើមរួមតូចបន្តិចម្តងៗ ហើយនិងបិទរន្ធឈាមទៅចិញ្ចឹមសុក។ នៅពេលដែលស្បូននៅតែកន្តា្រក់ អ្នកនិងអាចមានអារម្មណ៍ឈឺរមួលសាច់ដុំ ។

ពីរទៅបីថ្ងៃក្រោយពីសំរាលកូន អ្នកនិងមានអារម្មណ៍ដឹងថាស្បូនចុះក្រោមមួយធ្នាប់ដៃបើគិតពីរន្ធផ្ចិតទៅ។ ក្នុងមួយអាទិត្យស្បូនរបស់អ្នកអាចស្រកទំងន់សល់ត្រឹមតែជាង១ផោន ប្រហែលជាពាក់កណ្តាលនៃទំងន់ស្បូនក្រោយពេលសំរាល។ រីឯ២អាទិត្យក្រោយមកទៀតវានិងអាចធ្លាក់មកនៅត្រឹមអាងត្រគាក ហើយប្រហែលជា៤សប្តាហ៍ក្រោយមកវាអាចមានទំងន់ប្រហែលនិងស្បូនស្រ្តីមុនពេលមានផ្ទៃពោះគឺ៨៣ក្រាម រឺ អាចតិចជាងនះទៅទៀត។ ចលនានេះគេហៅថាបំរែបំរួលរបស់ស្បូន។

បើទោះបីជាស្បូនធ្លាក់មកនៅក្នុងអាងត្រគាកក៏ដោយ ក៏ប៉ុន្តែអ្នកនៅតែមើលទៅដូចអ្នកមានផ្ទៃពោះនៅឡើយទេ ពីព្រោះសាច់ដុំក្បាលពោះរីកធំនៅពេលមានគភ៌ ហើយវាត្រូវការពេលវាលានិងការធ្វើលំហាត់ប្រាណជាប្រចាំដើម្បីអោយពោះរបស់អ្នកវិលមករកសភាពដើមវិញ ។

ក្រោយពេលសំរាលកូនរួច តើខ្ញុំនិងស្រកទំងន់ប៉ុន្មានផោន?

ទំងន់អ្នកនឹងមិនអាចវិលមករកភាពធម្មតាដូចកាលមិនទាន់មានផ្ទៃពោះនោះទេ ប៉ុន្តែអ្នកនិងស្រកទំងន់ខ្លះក្រោយពេលសំរាលកូនហើយភ្លាមៗ។ ព្រោះបើយើងដក ៧ ទៅ ៨ ផោននៃទំងន់កូន ប្រហែល១ផោននៃទំងន់សុក និង ប៉ុន្មានផោនទៀតនៃទំងន់ឈាមនិងទឹកភ្លោះនោះ និងធ្វើអោយម្តាយគាត់អាចមានទំងន់ស្រាលជាងមុន១២   ផោន។ ចំនួនទឹកដែលចាល់ក្នុងខ្លួនអ្នកក្នុងកំឡុងពេលមានផ្ទៃពោះក៏កំពុងរកផ្លូវចេញដែរ។ ដូចនេះអ្នកនិងបត់ជើងតូចញឹកជាងធម្មតា នៅ១ថ្ងៃរឺ២ថ្ងៃក្រោយពីសំរាលកូន ហើយអ្នកក៏ចេញញើសច្រើនដែរ។ នៅចុងបញ្ចប់នៃអាទិត្យដំបូងអ្នកប្រហែលជាស្រកទំងន់ពី៤ទៅ៦ផោន (ចំនួនដែលស្រកវាអាស្រ័យលើចំនួនទឹកដែលនៅក្នុងខ្លួនអ្នកក្នុងពេលមានផ្ទៃពោះ)។

ហេតុអ្វីបានជាខ្ញុំមិនអាចដឹងពេលណាខ្ញុំត្រូវការបត់ជើងតូចអញ្ចឹង?        

ការសំរាលកូន និង ការទំលាក់សុកបណ្តាលអោយមានបញ្ហាសង្កត់ទៅលើប្លោកនោម ដែលជាហេតុធ្វើអោយមានការហើម និង ការបាត់ញាណមួយរយះពេលខ្លី។ អ្នកប្រហែលជាគ្មានអារម្មណ៍ចង់បត់ជើងតូចក្រោយពេលអ្នកសំរាលកូនរួច ជាពិសេសនៅពេលអ្នកសំរាលកូនយូរដោយការប្រើ Forceps រឺក៏ Vacuum-assisted Vaginal delivery រឺ ប្រើថ្នាំសណ្តំ។ ហើយវាក៏អាចបណ្តាលមកពីអ្នកពិបាកនោមក្នុងពេលសំរាលកូននិងតំរូវអោយអ្នកត្រូវដាក់សុងទឹកនោមជាដើម​។

ដោយសារតែតំរងនោមអ្នកបន្តធ្វើការច្រោះទឹកនោម នោះនាំអោយប្លោកនោមឆាប់ផ្ទុកទឹកនោមពេញ ដូចនេះវាចាំបាច់អ្នកត្រូវព្យាយាមបត់ជើងតូចអោយបានញឹក បើទោះបីជាអ្នកមិនមានអារម្មណ៍ចង់នោមក៏ដោយ។ បើសិនជាចាល់ទឹកនោមច្រើនក្នុងប្លោកនោម នោះ​នាំអោយអ្នកនិងមានការពិបាកក្នុងការរត់ទៅបន្ទប់ទឹកហើយក៏អាចលេចនោមដោយមិនដឹងខ្លួនផងដែរ។ ម្យ៉ាងវិញទៀតវាអាចបណ្តាលអោយប្លោកនោមរីកធំ ដែលមានបញ្ហាដល់ការបត់ជើងតូច និង អាចធ្វើអោយស្បូនពិបាកក្នុងការកន្ត្រាក់ដែលជាហេតុនាំអោយមានការឈឺចាប់ និង ការហូរឈាមខ្លាំង ។ គេនិងដាក់សុងដើម្បីបង្ហូរទឹកនោមចេញពីប្លោកនោមអ្នកអោយអស់ បើសិនជាអ្នកមិនអាចនោមបាននៅ២ទៅ៣ម៉ោងក្រោយពេលសំរាលកូននោះទេ ។ ( បើសិនជាអ្នកសំរាលកូនដោយកាវះកាត់ គេនិងដាក់សុងទឹកនោមពេលវះកាត់ និង ប៉ុន្មានម៉ោងក្រោយពេលវះកាត់ )។

បើសិនជាអ្នកមានបញ្ហាពេលបត់ជើងតូច រឺក៏នោមចេញតិចៗអ្នកត្រូវប្រាប់គ្រូពេទ្យ អោយគាត់បានដឹង ព្រោះបើសិនជាប្លោកនោមអ្នកមានទឹកនោមពេញពេក វានិងធ្វើ អោយអ្នកពិបាកនោម។

តើទ្វាមាសនិងសាច់ដុំទ្វាមាស អាចវិលមករកសភាពដូចដើមវិញដែររឺទេ?

បើសិនជាអ្នកសំរាលកូនតា​មទ្វាមាស នោះវានិងអាចរីកធំជាងមុនបើប្រៀបធៀបជាមួយពេលអ្នកមិនទាន់មានផ្ទៃពោះ។ ក្រោយពេលសំរាលកូនភ្លាមៗទ្វាមាសអាចមានការរហែក ជាំ ហើយនិងហើម។ ប៉ុន្មានថ្ងៃក្រោយមកវាក៏ចាប់ផ្តើមស្រក និងសាច់ដុំទ្វារមាសចាប់ផ្តើមតឹងឡើងវិញ បន្ទាប់មកវានិងចាប់ផ្តើមរួមតូចបន្តិចម្តងៗនៅប៉ុន្មានអាទិត្យក្រោយមកទៀត។ ការធ្វើលំហាត់ប្រាណបែប Kegel អោយបានទៀងទាត់វានិងជួយអោយសាច់ដុំទ្វារមាសត្រឡប់មកសភាពដើមវិញ។

បើសិនជាសាច់ដុំទ្វារមាសរបស់អ្នករហែកតូច ដែលមិនតំរូវអោយដេរវិញ នោះវានិងជាដោយខ្លួនឯងបាន ប៉ុន្តែបើសិនជាពេលសំរាលកូនអ្នកត្រូវបានគេកាត់រន្ធយោនី នោះអ្នកនិងត្រូវការពេលវេលាមួយដើម្បីព្យាបាលវា ដូច្នេះគួរកុំទាន់អាលធ្វើការរួមភេទរហូតដល់ពេទ្យគាត់បញ្ជាក់ប្រាប់ថា អ្នកមានសុវត្តិភាពក្នុងការរួមភេទហើយ។ បើសិនជាអ្នកនៅតែមិនទាន់មានអារម្មណ៍ស្រណុកស្រួលទេ អ្នកគួរតែពន្យាពេលរួមភេទ      រ​ហូតដល់ពេលណាអ្នកយល់ថាអ្នកបានត្រៀមខ្លួនជាស្រេចហើយ។

ក្នុងពេលជាមួយគ្នានេះដែរអ្នកគួរតែពិភាក្សាគ្នាអំពីវិធីនៃការពន្យាកំណើត។ ពេលណាដែលអ្នកមានអារម្មណ៍ថាអ្នករៀបចំខ្លួនហើយ(ទាំងផ្លូវកាយ និង ផ្លូវចិត្ត) ដើម្បីរួមភេទម្តងទៀត អ្នកត្រូវចាប់ផ្តើមធ្វើវាបន្តិចម្តងៗ។

នៅពេលអ្នកចាប់ផ្តើមរួមភេទអ្នកមានអារម្មណ៍ថាទឹករំអិលមានចំនួនតិចជាងមុន ពេលអ្នកមានផ្ទៃពោះ ព្រោះអត្រាអឺសស្ត្រូសែនវាថយចុះ។ ហើយនៅពេលអ្នកបំបៅដោះកូននោះអត្រាអឺសស្ត្រូសែន ក៏កាន់តែថយចុះដែលជាហេតុបណ្តាលអោយទ្វារមាសកាន់តែមានភាពស្ងួត។ ដើម្បីជួយកុំអោយមានភាពស្ងួតពេក អ្នកអាចប្រើទឹករំអិលបន្ថែម (បើសិនជាអ្នកធ្វើការពន្យាកំណើត អ្នកគួរទិញទឹករំអិលណាដែលមានកំហាប់ខ្សោយ) ទឹករំអិលដែលមានកំហាប់ខ្ពស់អាចធ្វើដាច់រហែកជ័រកៅស៊ូដែលធ្វើ អោយស្រោមអនាម័យរហែក។

តើមានអ្វីដែលចេញពីទ្វារមាស?

វាជារឿងធម្មតាដែលគាត់មានធ្លាក់ឈាមចេញពីទ្វារមាសដែលគេហៅថា Lochia ហើយវាមានរយះពេលមួយខែទៅពីរខែក្រោយពីសំរាលកូន។ ក្នុងLochiaវាអាចជាឈាម ជាបាក់តេរី រឺ កាកសំណល់ផ្សេងៗរបស់ជាលិកាដែលនៅក្នុងស្បូន។

នៅ២ទៅ៣ថ្ងៃដំបូង បន្ទាប់ពីសំរាលកូន Lochiaអាចធ្លាក់ជាឈាមក្រហមស្រស់ដែលមើលទៅដូចជាឈាមពេលមករដូវដែរ។ ​​ហើយនៅ៣ទៅ៤ថ្ងៃបន្ទាប់ Lochia​ វានឹងប្តូរទៅជាពណ័ផ្កាឈូកថ្លា រីឯ១០ថ្ងៃបន្ទាប់មកទៀតវានឹងប្រែទៅជាពណ័លឿងថ្លា ដែលវានឹងរលប់បាត់ទាំងស្រុងក្នុងកំឡុងពេល២ទៅ៤សប្តាហ៍ក្រោយមក។

ការជាសះស្បើយបន្ទាប់ពីការសំរាលកូនដោយវះកាត់

តើខ្ញុំនឹងមានអារម្មណ៍ដួចម្តេចបន្ទាប់ពីវះកាត់រួច?

អ្នកនិងមានអាម្មណ៍ថាអស់កំលាំង និង ចង់ក្អួតក្រោយពេលវះកាត់។ ហើយការចង់ក្អួតនេះអាចមានរយះពេល៤៨ម៉ោង តែគ្រូពេទ្យគាត់នឹងអោយថ្នាំដើម្បីកាត់បន្ថយការឈឺចាប់ក្នុងខ្លួនរបស់អ្នក។ មាតាភាគច្រើនគាត់បានត្អូញត្អែរពីការឈឺចាប់រាង្គកាយជាពិសេសចំពោះមាតាណាដែលគាត់ប្រើសារធាតុ Narcotics ក្នុងថ្នាំសណ្តំ។ អ្នកអាចប្រាប់គ្រួពេទ្យដើម្បីអោយគាត់ប្រើថ្នាំបន្ថយការឈឺចាប់ ។

ក្រោយពេលសំរាលកូន តើខ្ញុំត្រូវប្រើថ្នាំអ្វីខ្លះដើម្បីបន្ថយការការឈឺចាប់?

បើសិនជាអ្នកប្រើថ្នាំសណ្តំពេលសំរាលកូនដោយវះកាត់ នោះអ្នកជំនាញផ្នែកថ្នាំសណ្តំកាត់និងចាក់បញ្ចូលថែមនូវពួក Morptine ដែលវាមានតួនាទីកាត់បន្ថយ ការឈឺចាប់ក្នុងរយះពេល២៤ម៉ោង និងមិនអោយមានការអស់កំលាំង។ អ្នកជំនាញខ្លះគាត់នៅតែបន្តប្រើវាពី១២ ទៅ២៤ម៉ោងក្រោយការវះកាត់ ដូច្នេះអ្នកអាចប្រើថ្នាំផ្សេងទៀតបានតាមរយះវាបើសិនជាចាំបាច់។

បន្ទាប់មកគេនឹងអោយថ្នាំបំបាត់ការឈឺចាប់ ដែលជាធម្មតាវាមានសារធាតុ Narcotics និង Acetaminophen ហើយអ្នកក៏អាចប្រើពួក Ibuprofen ដែរ។ ការប្រើប្រាស់ថ្នាំ Narcotic​ ច្រើនបណ្តាលអោយមានបញ្ហាជាមួយការបត់ជើងធំ ដូច្នេះគេអាបន្ថែមជាមួយថ្នាំបន្ទន់លាមកផងដែរ។

ប្រសិនបើអ្នកប្រើថ្នាំសន្លប់ក្នុងការវះកាត់ រឺក៏មិនបានប្រើ Morptine ក្នុងពេលអ្នកប្រើថ្នាំសណ្តំ នោះអ្នកនឹងត្រូវប្រើពួក Narcotic ភ្លាមៗបន្ទាប់ពីវះកាត់រួចដើម្បីកាត់បន្ថយការឈឺចាប់។ គេអាចចាក់ថ្នាំពី៣ទៅ៤ម៉ោងម្តង រឺ គេអាចប្រើប្រពន្ធ័មួយដែលគេហៅថា << Patient-Controlled-analgesia >>ដែលអ្នកអាចចុចប៊ូតុងនៅពេលដែលមានអារម្មណ៍ឈឺចាប់ពេលនោះថ្នាំវានឹងបញ្ចូនដោយផ្ទាល់ចូលក្នុងសេរ៉ូមរបស់អ្នក។ ម៉ាស៊ីននេះវាត្រួតពិនិត្យរាល់ការចេញថ្នាំ ដូច្នេះអ្នកមិនអាចទទួលថ្នាំលើសកំរិតនោះទេ។

ក្នុងករណីណាក៏ដោយ មិនត្រូវមានការអៀនខ្មាស់ក្នុងការសុំថ្នាំពីគលានុប្បដ្ឋា យិកា​បើសិនជាអ្នកមានអារម្មណ៍មិនទាន់ស្រណុកក្នុងខ្លួន។ អ្នកមិនបាច់លាក់ទុកក្នុងខ្លួនទេ ព្រោះថាបើអ្នកកាន់តែលាក់ នោះកំរិតឈឺចាប់កាន់តែខ្លាំង។ ហើយបើសិនជាថ្នាំមិនសូវមានប្រសិទ្ធិភាព អ្នកត្រូវរាយការណ៍ប្រាប់គាត់។ ក្នុងករណីដែលគិលានុប្បដ្ឋាយិកាគាត់មិនអាចជួយបាន អ្នកគួរជួបជាមួយអ្នកជំនាញផ្នែករោគស្ត្រី រឺ អ្នកជំនាញផ្នែកថ្នាំសណ្តំ។ បើអ្នកមានអារម្មណ៍ស្រណុកស្រួលក្នុងខ្លួន នោះការបំបៅដោះកូនក៏កាន់តែមានភាពងាយស្រួលដែរ។

តើការជាសះស្បើយមានលក្ខណះដូម្តេចក្នុងអំឡុងពេលពីរបីថ្ងៃដំបូង?

អ្នកអាចមានអារម្មណ៍ថាស្ពឹក រឺ ឈឺចាប់ត្រង់តំបន់ដែលវះ ហើយសន្លាកស្នាមវាមានលក្ខណៈហើមនិង ពណ៌ងងឹតជាងពណ៌ស្បែកធម្មតា។ គ្រូពេទ្យនឹងមកពិនិត្យជារៀងរាល់ថ្ងៃដើម្បីតាមដានពីមុខរបួស ។

ពេលដំបូងអ្នកអាចមានអារម្មណ៍ឈឺត្រង់មុខរបួស តែវានិងមានភាពធួរស្រាលពីមួយថ្ងៃទៅមួយថ្ងៃ។ ពេលដែលអ្នកក្អក ញើសសំបោរ រឺសើច អ្នកត្រូវចាំថាត្រូវយកដៃ រឺ ខ្នើយទប់ចំកន្លែងមុខរបួស។

​គិលានុប្បដ្ឋាយិកានិងមកពីរ ទៅបីម៉ោងម្តងដើម្បីពិនិត្យអាការៈរបស់អ្នក មកយកពីជីពចរ កំដៅ សំពាធឈាម មកមើលពីឈាមដែលហូរចេញពីរទ្វារមាស និង មកបញ្ចាក់ពីទំហំរបស់ស្បូនអ្នក។ ការហូរឈាមចេញពីទ្វារមាសក៏មានលក្ខណៈដូចគ្នានិងស្រ្តីដែលសំរាលកូនតាមទ្វារមាសដែរ។

អ្នកថែទាំគាត់និងប្រាប់ពីរបៀបនៃការក្អក របៀបនៃការធ្វើលំហាត់ប្រាណដោយការដកដង្ហើមវែងៗដើម្បីកុំអោយមានចាល់ទឺកក្នុងសួត ជាពិសេសចំពោះស្ត្រីដែលគាត់ប្រើថ្នាំសន្លប់។ វាអាចកាត់បន្ថយហានិភ័យនៃជំងឺមេរោគក្នុងសួតដែរ។

បើសិនជាសភាពទូទៅក្នុងខ្លួនអ្នកមានភាពល្អប្រសើរ នោះគិលានុប្បដ្ឋាយិកា គាត់និងដកសេរ៉ូម និង សុងទឺកនោមចេញក្រោយពីវះកាត់រួច ជាទូទៅវានៅចន្លោះពេល១២ម៉ោង ។

អាស្រ័យលើស្ថានភាពទូទៅរបស់អ្នក អ្នកអាចញុំាទឹក រឺ ចំណីបានខ្លះៗនៅចន្លោះ៦ ទៅ ៨ម៉ោងក្រោយការវះកាត់។ ប៉ុន្តែក្នុងករណីខ្លះគ្រូពេទ្យសុំឲ្យយើងកុំទាន់អាលញាំចំណីអី។

ក្នុងអំឡុងពេល២ថ្ងៃដំបូង អ្នកនិងមានអារម្មណ៍ហើមពោះហើយ ការហើមនេះ បណ្តាលមកពីការស្ទះខ្យល់ដោយសារប្រពន្ធ័រំលាយអាហារមិនទាន់មានដំណើរការស្រួលបួលក្រោយការវះកាត់។ ការធ្វើចលនាតិចៗជុំវិញគ្រែរបស់អ្នកអាចជួយអោយប្រពន្ធ័រំលាយអាហារមានដំណើរការឡើងវិញ។

ប្រសិនជាអ្នកពិបាកក្នុងខ្លួនខ្លាំង នោះគ្រួពេទ្យនិងឲ្យថ្នាំអ្នកដែលមានជាតិ Simethicone ដែលវាមានតួនាទីជួយឲ្យអ្នកដើរខ្យល់ស្រួល ហើ ថ្នាំនេះវាគ្មានផលប៉ះពាល់ដល់ការបំបៅដោះកូនទេ។

គ្រួពេទ្យគាត់និងណែនាំអ្នកអោយធ្វើចលនាតិចៗជុំវិញគ្រែយ៉ាងហោចណាស់បាន២ដងក្នុងមួយថ្ងៃ រឺក្នុងថ្ងៃដែលវះកាត់នោះ។ ចូរកុំព្យាយាមងើបដោយខ្លួនឯង អ្នកថែទាំគាត់និងនៅក្បែអ្នកជានិច្ច) ស្របពេលជាមួយគ្នានេះដែរដើម្បីអោយមានឈាមរត់ទៅដល់ចុងជើង អ្នកគួរតែហាត់ប្រានដោយការគ្រវីជើង ការបង្វិលកជើង ហើយនិងធ្វើចលនាចុងជើង។

មុនដំបូងគ្រាន់តែដើរទៅបន្ទប់ទឹកក៏ពិបាកដែរ ប៉ុន្តែការធ្វើចលនាតិចៗវាពិតជាមានសារៈសំខាន់ណាស់ក្នុងការជាសះស្បើយ ព្រោះវាជួយអោយឈាមដំណើរការល្អ និង មិ​នមានការកកស្ទះនៅសរសៃឈាម។ ហើយម្យ៉ាងទៀតវាក៏ជួយអោយ ប្រពន្ធ័រំលាយអាហាររបស់អ្នក ធ្វើការដែលជាមូលហេតុនាំអោយអ្នកមានអារម្មណ៍ធូរស្បើយលឿន។ ដូច្នេះបានជាមានការជំរុញអោយអ្នកធ្វើចលនាជារៀងរាល់ថ្ងៃ។

ការទៅបត់ជើងតូចអោយញឹកក៏មានសារៈសំខាន់ដែរ ព្រោះពេលដែលប្លោកនោមអ្នកផ្ទុកទឹកពេញ វាធ្វើអោយស្បូនមានការពិបាកក្នុងការកន្ត្រាក់ និង ធ្វើអោយមានសម្ពាធកើនឡើងនៅលើមុខរបួស។ គ្រូពេទ្យគាត់និងកាត់ចេសចេញ នៅថ្ងៃទី៣​ រឺ ទី៤។

ការកាត់ចេសចំណាយពេលប្រហែលមួយនាទីហើយអ្នកក៏គ្មានការឈឺចាប់អ្វីខ្លាំងណាស់ ដែរ។ ជាធម្មតាគេកាត់ចេសនៅមុនថ្ងៃដែលអ្នកចេញពីមន្ទីពេទ្យ រឺ ក៏គេអាចធ្វើនៅពេលក្រោយនៅក្នុងការិយាល័យធ្វើការរបស់គ្រូពេទ្យក៏បានដែរ។ វាអាចមកពីអ្នកសំរេចចិត្តទៅផ្ទះនៅ២ថ្ងៃក្រោយការវះកាត់ រឺក៏ អ្នកត្រូវការពេលវេលាបន្ថែមដើម្បីអោយមុខរបួសជាសះស្បើយ(ក្នុងករណីអ្នកមានជំងឺធាត់ រឺមានជំងឺទឹកនោមផ្អែម)។

ជាចុងបញ្ចប់មុននិងអ្នកចេញពីមន្ទីពេទ្យអ្នកនិងត្រូវចាក់វ៉ា់ក់សាំងនូវជំងឺខ្លះៗដែលអ្នកមិនទាន់បានចាក់ពីមុនៗមក(ដូចជា ជំងឺកញ្រ្ជិល ជំងឺខាន់ស្លាក់ ជំង ក្អកមាន់ និង ជំងឺផ្តាសាយ) ហើយគ្រូពេ្យគាត់និង ពិភាក្សាជាមួយអ្នកដើម្បីបញ្ចាក់អោយច្បាស់ថាអ្នកមានគម្រោងពន្យាកំណើត ឬក៏អត់។

តើមានចំនុចអ្វីខ្លះដែលបញ្ចាក់ថាខ្ញុំជាសះស្បើយ ក្រោយពីខ្ញុំចេញពីមន្ទីពេទ្យ?

អ្នកនិងត្រូវការជំនួយជាច្រើនពេលដែលអ្នកនៅផ្ទះ។ ដោយអ្នកអាចសុំជំនួយពីដៃគួរបស់អ្នក ឪពុកម្តាយ រឺក៏ឪពុកម្តាយក្មេករបស់អ្នក។ បើសិនជាអ្នកនៅតែបារម្ភថាវាមិនទាន់គ្រប់គ្រាន់ទៀតនោះអ្នកអាចជួលអ្នកថែទាំមួយទៀត បើសិនជាអ្នកមានលទ្ធភាព។

គ្រូពេទ្យគាត់និងបន្តអោយថ្នាំបំបាត់ការឈឺចាប់និង ថ្នាំជួយបន្ទន់លាមកមុនពេលអ្នកចេញពីមន្ទីពេទ្យ។អ្នកប្រហែលជាត្រូវប្រើថ្នាំនេះរយះពេលមួយអាទិត្យក្រោយវះកាត់។

ញុំាទឹកអោយបានច្រើនជួយកុំអោយមានបញ្ហាទល់លាមក ។ ស្នាមមុខរបួសអ្នកនិងមានសភាពល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ត្រូវឧស្សាហ៍ពិនិត្យមើលស្នាមរបួសបើសិនជាវានៅតឹង ជាច្រើនអាទិត្យ។

អ្នកគួរតែទូរស័ព្ទទៅអ្នកប្រឹក្សាយោបល់បើសិនជាអ្នកមានសញ្ញានៃការឆ្លងមេរោគនៅមុខរបួសដែលមានលក្ខណៈដូចខាងមក្រោម៖

  • នៅមុខរបួសមានពណ៌ក្រហម ក្តៅ ហើម រឺក៏មានហៀទឹកចេញមកក្រៅ
  • មានអារម្មណ៍ឈឺចាប់ខ្លាំងនៅត្រង់មុខរបួស
  • មានអារម្មណ៍ក្តៅខ្លួន(បើទោះបីជានៅមុខរបួសមើលទៅធម្មតាក៏ដោយ)
  • ធ្លាក់សមកមានក្លិនមិនល្អ
  • បត់ជើងតូចក្រហាយហើយឈឺចាប់ខ្លាំង និងមានអារម្មណ៍បត់ជើងតូចញឹក ហើយនោមចេញតិចៗ រឺក៏ទឹកនោមពណ៌តែចាស់ រឺអាចមានលាយឈាម។

ការធ្លាក់ឈាមនៅទ្វារមាស​និងថយចុះជាលំដាប់ និងបាត់នៅរយះពេល២អាទិត្យ ។ វានិងប្តូរ​ពណ៌ពីក្រហមទៅផ្កាឈូក និង​ចុងក្រោយទៅជាពណ័លឿងថ្លា។ បើសិនជាការធ្លាក់ឈាមក្រហមនៅតែបន្តលើសពី៤ថ្ងៃក្រោយពីការសំរាល រឺក៏វាត្រលប់មកពណ៌ក្រហមវិញបន្ទាប់ពីវាមានពណ៌ផ្កាឈូកថ្លា នោះអ្នកគួតែ​​​ផ្តល់ដំណឹងដល់អ្នកផ្តល់សេវាថែទាំសុខភាព។

នៅពេលដែលអ្នកសង្កេតឃើញថាមានសញ្ញាទាក់ទងជាមួយ​​បញ្ហានៃការកកស្ទះសរសៃឈាម ដូចជាមានអារម្មណ៍ឈឺ ​ រឺ តឹង ​ ហើយក្រហាយនៅត្រង់តំបន់ណាមួយនៃជើង រឺក៏ជើងមួយចំហៀងហើមធំជាងមួយចំហៀងទៀត នោះអ្នកគួរប្រញាប់ទាក់ទងទៅអ្នកថែទាំជាបន្ទាន់។

សំរាប់ព័ត៍មានបន្ថែមដែលទាក់ទងជាមួយ និងសញ្ញាអាសន្នក្រោយពេលសំរាលកូន១អាទិត្យ សូមចូលទៅមើលអត្ថបទរបស់ពួកយើងដែលនិយាយអំពី”តើពេលណាដែលយើងគួរទូរស័ព្ធទៅរកគ្រូពេទ្យរបស់យើង”។

តើខ្ញុំគួរធ្វើសកម្មភាពអ្វីខ្លះ?

បើទោះបីជាអ្នកត្រូវសំរាកអោយបានច្រើនពេលអ្នកនៅផ្ទះក៏ដោយ ប៉ុន្តែអ្នកគួរតែធ្វើចលនាខ្លះៗតិចតួចជាប្រចាំ។ ដូចជា ការដើរវាជួយពន្លឿននូវការជាសះស្បើយ និង ជួយការពារកុំអោយមានផលវិបាកដោយសារការកកស្ទះសរសៃឈាមផងដែរ។

អ្នកមិនចាំបាច់ប្រឹងធ្វើវានោះទេអ្នកអាចធ្វើវាបន្តិចម្តងៗក៏បាន។ អ្នកទើបតែធូរស្រាលពីការវះកាត់នៅលើពោះ ដូច្នេះក្បាលពោះអ្នកនឹងនៅមានអារម្មណ៍ឈឺចាប់ ដូចនេះអ្នកគួរជៀសវៀងការលើករបស់ណាធ្ងន់ជាងទំងន់កូនអ្នកដែលមានអាយុ៨សប្តាហ៍ រឺក៏ធ្វើការងារផ្ទះណាដែលត្រូវប្រើកំលាំងខ្លាំង។

ក្នុងរយះពេលពី៦ទៅ​៨​សប្តាហ៏ អ្នកអាចចាប់ផ្តើមធ្វើលំហាត់ប្រាណដែលមានលក្ខណៈខ្លាំងល្មម ប៉ុន្តែគួររង់ចាំអ្នកថែទាំគាត់បញ្ជាក់ប្រាប់ថាមិនមានបញ្ហាទើបចាប់ ផ្តើមក៏បានដែរ។ វាអាចប្រហែលជាត្រូវការពេលជាច្រើនខែរឺ​យូរជាងនេះដើម្បីអោយអ្នកវិលមករកសភាពដើមវិញ។

អ្នកអាចចាប់ផ្តើមធ្វើការរួមភេទប្រហែលជា៦សប្តាហ៍ក្រោយការសំរាលកូន ក្នុងករណីដែលអ្នកផ្តល់ប្រឹក្សាគាត់មិនមានបញ្ហា ហើយអ្នកក៏មានអារម្មណ៍ជាស្រួលបួលហើយដែរ។ ចូរពិភាក្សាជាមួយគ្រួពេទ្យអ្នកអំពីវិធីណាដែលល្អបំផុតសំរាប់អ្នកក្នុងការពន្យារកំណើត អ្នកអាចបន្តវិធីពន្យារកំណើតដែលអ្នកធ្លាប់ប្រើកាលពីមុន រឺក៏អ្នកត្រូវផ្លាស់ប្តូរ។ ឧទាហណ៍អ្នកធ្លាប់ប្រើ diaphragmពីមុនមក តែអ្នកត្រូវមកសាកវាម្តងទៀតពីព្រោះប្រហែលជាអាចត្រូវការទំហំផ្សេង ក្រោយពេលអ្នកមានផ្ទៃពោះនិងសំរាលកូនរួចមក។

តើស្នាមមុខរបួសខ្ញុំ និង វិវត្តន៍ទៅជាយ៉ាងណា?

មុនដំបូងស្នាមរបួសអ្នកអាចមានពណ៌ក្រម៉ៅជាងស្បែកធម្មតា បន្ទាប់មកវានិងចាប់ផ្តើមរួមតូចបន្តិចម្តងៗក្នុងរយះពេល៦អាទិត្យក្រោយថ្ងៃវះកាត់។ ស្នាមវះប្រវែងប្រហែលជា៤ទៅ៦អ៊ីងនិងទំហំប្រហែល១/៨អ៊ីង។ នៅពេលស្នាមរបួសជិតជា វានិងប្រែពណ៌មកដូចសាច់យើងវិញ រីឯទំហំក៏រួមតូចប្រហែល១/៦អ៊ីងដែរ ហើយមុខរបួសដែលជិតសះវាមានអាការរមាស់បន្តិចបន្តួច។

ស្នាមវះជាធម្មតាគេវះជាទម្រង់ដេក ហើយនៅផ្នែកខាងក្រោមនៃតំបន់ពោះដែលវាអាចបិទបាំងដោយរោមលើថ្ងាសរបស់អ្នក រឺក៏ចង្កេះខាងក្នុងរបស់អ្នក។

Comments

Recommend to friends
  • gplus
  • pinterest