Teaching manner

បង្រៀនកូនអ្នកពីការៀបឬកពារ ពេលទៅលេងផ្ទះអ្នដទៃ ការណែនាំបន្តិចបន្តួច ដើម្បីរៀបចំឬកពារពេលទៅលេងផ្ទះមិត្តភក្តិ

  • ត្រូវមានច្បាប់មូលដ្ឋានមួយៈ អ្នកត្រូវពន្យល់កូនអ្នកមុនពេលទៅជាមួយអ្នក និងសង្ឃឹមថាគេនឹងមិនរត់លេងផ្តេសផ្តាស រឺ ប៉ះពាល់គ្រឿងសង្ហារឹមអ្វីទាំងអស់ ។
  • កាត់បន្ដយការភ្ញាក់ផ្អើលៈ វាក៏មានប្រយោជន៍ដែរ ក្នុងការប្រាប់ត្រួសៗ ដល់កូនអ្នកពីអ្វីដែលអាចកើតឡើងនៅទីនោះដូចជា “ម៉ាក់ ប៉ា លោក និងលោកស្រី Jones និងអង្គុយនៅក្នុងផ្ទះបាយផឹកកាហ្វេ កូន និងJane អាចទៅលេងក្នុងនៅបន្ទប់ទទួលភ្ញៀវបាន”។
  • បង្វែនដានៈ បើសិនជាអ្នកទៅលេងផ្ទះណាដែលគ្មានកូនក្មេង ដូច្នេះអ្នកគួរ យកមកជាមួយនូវរបស់ដែលកូនអ្នកចូលចិត្តដូចជា សៀវភៅ ប្រដាប់លេង រឺ សៀវភៅព៌ណ។
  • អោយសញ្ញាៈ អ្នកអាចអោយជាសញ្ញា មុនពេលចូលទៅ​ដើម្បីអោយកូនអ្នកដឹង ថា អាប្បកិរិយាណាដែលមិនគួរគប្បីនឹងធ្វើ ។ ឩទាហរណ៍ៈ ពេលអ្នកទាញត្រចៀកមាន ន័យថាឈប់ ការធ្វើវិធីនេះអ្នកអាចហាមគេដោយមិនធ្វើអោយគេខ្មាសគេ ។
  • ត្រៀមខ្លួនមុននិងចាក់ចេញៈ បើសិនជាគេមិនបានចាប់អារម្មណ៍ពីការធ្វើសញ្ញា របស់អ្នក អ្នកគួរនាំគេចេញទៅខាងក្រៅ ដើម្បីសំរួលអារម្មណ៍ ដោយអោយគេរត់លេង បន្ទាប់មកអ្នកអាចនិយាយអោយស្រួលជាមួយគេនូវអ្វីដែលអ្នកចង់បាន ។
  • ជៀសវាងការបែកបាក់របស់របរៈ នៅពេលដែលអ្នកមិនអាចសង្ឃឹមថាម្ចាស់ផ្ទះ គាត់នឹងមើលថែរបស់បាននោះ អ្នកគួរសំលឹងមើលកន្លែងជុំវិញ ដើម្បីរកកន្លែងដែល​អាចមានរបស់បែកបាក់បាន បន្ទាប់មកអ្នកអាចនិយាយថា​ “នៅទីនោះមានរូបសត្វចាបដ៏ស្អាតមួយ ប៉ុន្តែមើលទៅកូនខ្ញុំក៏ចង់ប៉ះវាដែរ តើខ្ញុំអោយយកវាទុកលើធ្នើ​។ ដើម្បីអោយវាមានសុវត្ថិភាពបានដែររឺទេ?” តាមរយៈ Cindy Post Senning ដែលជាចៅទូតរបស់ Emily និងជាអ្នកនិពន្ធរបស់សៀវភៅរូប Emily’s Magic Words: Please, Thank you and Mor ។ បើសិនជាមានរបស់ដែលមានតំលៃជាច្រើន អ្នកអាចស្នើរសុំអោយទៅអង្គុយ ជជែកគ្នាលេងនៅខាងក្រៅផ្ទះ រឺ បន្ទាប់ផ្សេងទៀតដែលមិនសូវមានរបស់មានតំលៃ ។

នៅពេលពួកគេមានអាយុ ២ឆ្នាំ ក្មេងភាគច្រើនអាចៈ

  • អាចយល់ពីជំលោះទូទៅថា ច្បាប់នៅផ្ទះអ្នកដទៃ អាចមានលក្ខណៈខុសពីច្បាប់ នៅផ្ទះរបស់គេ នៅពេលគេមានអាយុ ៤ឆ្នាំ ក្មេងភាគច្រើនអាចៈ
  • យល់និងធ្វើតាមច្បាប់របស់ផ្ទះអ្នកដទៃជាធម្មតា គឺតាមការណែនាំរបស់អ្នក
  • យល់ និងស្តាប់បង្កាប់តាមការអោយសញ្ញាជាកាយវិការ នៅពេលយើងអោយគេ ឈប់ធ្វើអ្វីមួយ ( ប៉ុន្តែពេលខ្លះគេ ចូលចិត្ត)
  • ពួកគេចាំថាមិនត្រូដើរលើគ្រឿងសង្ហារឹម រឺ ជញ្ចាំង
  • ព្យាយាមហាមខ្លួនគេមិនអោយរត់លេងក្នុងផ្ទះ ប៉ុន្តែពេលខ្លះទាល់តែអ្នករំលឹកគេ ទើបគេស្តាប់បាន
  • ចៀសវាងការប៉ះពាល់របស់ឆាប់បែកបាក់ ជាពិសេសបើសិនជាអ្នករំលឹកប្រាប់គេ

របៀបបង្រៀនអោយគេចេះគោរពៈ

នៅអាយុប៉ុន្មានតើចង់បានអ្វីខ្លះពីគេ

ក្មេងដែលមានអាយុ២ឆ្នាំភាសានិយាយរបស់គេ គឺកំពុងតែវិវត្ត ។ គេនៅក្មេង ណាស់ ហើយត្រូវការពេលវេលាដើម្បីបង្រៀនគេអោយគេចេះពីរបៀបគួរសម ។

  • បង្ហាញអោយគេមើលពីឥរិយាបទរមរម្យរម សុភាពរាបសារ: ជាទូទៅពួកយើងមិន ដែលសំដែងនូវឥរិយាបថ រម្យរមដូចដែលយើងចង់បានពីគេនោះទេ ។ ពួកយើងមាន ការភ័ន្តច្រលំ ព្រោះពេលខ្លះការអប់រំរបស់យើងធ្វើអោយយើងគិតថា ការគោរព ការអោនលំទោនគឺ មានន័យស្រដៀងគ្នាទៅនឹងការខ្លាចដែរ​។ ជំនួសដោយការស្តាប់វិញ វាអាចមានការពិបាកក្នុងការកាត់យល់ន័យរបស់ក្មេង២ឆ្នាំ នូវពាក្យដែលគេចង់និយាយ ប៉ុន្តែ វាពិតជាមានប្រយោជន៍ណាស់ ។ អ្នកគួរបន្ទាបខ្លួនអោយដល់កំរិតគេ បន្ទាប់មក សំលឹងមើលភ្នែកគេ ហើយធ្វើអោយគេដឹងថាអ្នកកំពុងចាប់អារម្មណ៍នូវពាក្យសំដីដែល គេបាននិយាយ ។ វាជាវិធីដ៏ល្អមួយ ដើម្បីបង្រៀនអោយគេចេះស្តាប់អ្នកដោយយកចិត្តទុក   ដាក់ ។
  • បង្រៀនគេអោយឆ្លើយតបដោយសំដីស្លូតបូត: កូនរបស់អ្នកអាចបង្ហាញការយក ចិត្តទុកដាក់ រឺ ការគោរពទៅលើអ្នកដទៃទាមរយៈ ការរៀបឥរិយាបទត្រឹមត្រូវថ្លៃថ្នូរ ។ នៅពេលដែលគេអាចនិយាយគ្នាស្តាប់បានហើយគេអាចរៀននិយាយពាក្យ “សូមមេត្តា” និង “អរគុណ” ។ អ្នកអាចពន្យល់ប្រាប់គេថា អ្នកនឹងជួយគេបើសិនជាគេចេះគួរសមដាក់អ្នក ហើយអ្នកមិនចូលចិត្តពេលដែលគេប្រើពាក្យបញ្ញាអ្នកនោះទេ។ ម្យ៉ាងទៀតការចេះគោរពខ្លួនឯង វាមានប្រសិទ្ធភាពជាងការប្រដៅទៅទៀត មានន័យថា បើអ្នកនិយាយពាក្យ “សូមមេត្តា” និង “អរគុណ” ជារៀងរាល់ពេលជាមួយកូនអ្នកនោះ គេនឹងយល់ថា ពាក្យទាំងនេះគឺជាផ្នែកមួយនៃការសន្ទនាប្រចាំថ្ងៃទាំងជាមួយគ្រួសារ និងនៅខាងក្រៅ។
  • ជៀសវាងការមានប្រតិកម្មជ្រួលហួសហេតុៈ បើសិនជាគេវាយអ្នក ចូរព្យាយាមកុំ ខឹង ។ ក្មេងដែលចូលចិត្តបង្ករឿងនឹងអាចអត់ធន់នូវការមិនពេញចិត្តទាំងឡាយ ដើម្បីទាញយកចំណាប់អារម្មណ៍ពីអ្នក ។ អ្នកអាចជំនួសដោយការនិយាយទល់មុខគ្នា ដោយ តិចៗតែច្បាស់លាស់ដូចជា “ពួកយើងមិនដែលវាយ រឺ និយាយរបៀបនេះនៅក្នុងគ្រួសារនេះទេ”។ បន្ទាប់មកបង្ហាញគេអោយដឹងពីរបៀបដែលគេគួរធ្វើ ដើម្បីយករបស់អ្វីដែលគេចង់បាន តាមលក្ខណៈសុភាពរាបសារ “នៅពេលដែលកូនចង់អោយម៉ាក់លេងជាមួយកូន” កូនអាចនិយាយដោយសុភាព ”ម៉ាក់កូនចង់អោយម៉ាក់អានរឿងនិទាន អោយកូន ស្តាប់ឥឡូវនេះ”។ ​
  • អាចមានការខ្វែងគំនិតគ្នាៈ អ្នកត្រូវចង់ចាំថា នៅពេលដែលកូនអ្នកមិនព្រមតាម ការស្នើសុំអ្នកនោះ មិនមែនមាន័យថា គេមិនគោរពអ្នកនោះទេ ប៉ុន្តែគេគ្រាន់តែមានគំនិតផ្សេងពីយើងតែប៉ុណ្ណោះ ។ បង្រៀនគេថា គេនឹងអាចបានផលច្រើនជាងនេះ បើសិនជាគេអាចឈប់បញ្ចេញអាប្បកិរិយាមិនគោរព ហើយជំនួសមកវិញដោយការស្នើរសុំ ដែលមានលក្ខណៈសុភាពរាបសារដូចជា “តើយើងអាចទៅលេងសួនកំសាន្តបន្ទាប់ពីទិញទំនិញរួចបានដែររឺទេ?”។ នៅពេលដែលភាសានិយាយរបស់គេមានភាពចាស់ទុំបន្ទិចហើយនោះ គេអាចចាប់ផ្តើមស្នើរសុំអ្វីមួយដោយទន់ភ្លន់ ស្របពេលជាមួយគ្នានោះ អ្នកអាចបង្រៀនគេបន្ថែមដោយការផ្តល់ជាឧទាហរណ៍។
  • កំណត់ព្រំដែនៈ តាមរយៈ Jane Nelsen ដែលមានជំនាញខាងការអប់រំ និងជាអ្នក និពន្ធរបស់សៀវភៅ Positiv Discipline for Prischooles បាននិយាយថា “វិធីដែលល្អជាងគេក្នុងការបង្ហាត់បង្ហាញពីការគោរពគឺត្រូវមានទាំងការចិត្តល្អ និងភាពម៉ត់ចត់។” “ការចិត្តល្អបង្ហាញពីការគោរពដល់កូនអ្នក “ រឹង “ភាពម៉ត់ចត់ បង្ហាញពីការគោរពនូវអ្វីដែលត្រូវធ្វើ” ។ ដូច្នេះបើសិនជាកូនអ្នកមួរមៅ រញ៉េរញ៉ៃ នៅក្នុងផ្សារទំនើប ហើយអ្នកប្រើវិធីសាស្រ្តអ្វីក៏គេមិនព្រមស្តាប់ តើអ្នកគួរធ្វើដូចម្តេច? គឺ “ចិត្តល្អតែម៉ត់ចត់ ដោយយកគេចូលក្នុងឡានបន្ទាប់មកអ្នកអានកាសែតរហូតដល់ គេស្ងប់អារម្មណ៍” នេះជាយោបល់របស់ Nelsen ។ ហើយអ្នកអាចនិយាយដោយ ស្រួលបួលថា ”ឥឡូវនេះកូនអាចសាកធ្វើវាម្តងទៀត” បន្ទាប់មកអ្នកចូលហាងវិញ។ ពេលនោះគេនឹងយល់ថា ការដែរមួរម៉ៅរបស់គេ មិនបានផ្លាស់ប្តូរ ការពិតនោះទេ ពោលគឺ ហាងនៅតែលក់ទំនិញដែល។
  • អួតសសើរនូវឥរិយាបទដែលស្លូតបូតៈ បន្ថែមការអួតសសើរកូនអ្នកអោយបាន ច្រើនតាមតែអាចធ្វើទៅបាន ។ ប៉ុន្តែវាត្រូវមានលក្ខណៈច្បាស់លាស់ “ការអួតសរសើរត្រូវមានលក្ខណៈជាការបរិយាយអំពីឥរិយាបទដោយលំអិត” WycKoff emphasize ។ “ពួកយើងចូលចិត្តនិយាយ (កូនស្រីល្អ) (កូនប្រុសល្អ) រឺ (ធ្វើបានល្អ) អ្នកគួរជំនួសវា ដោយការនិយាយថា “អរគុណនូវការនិយាយថាសូមមេត្តាពេលដែល កូនចង់អោយម៉ាក់នាំទៅញុំាំអី” រឺក៏ “អរគុណចំពោះការរង់ចាំតំរង់ជួរ ពេលដែលក្មេងផ្សេងៗ ចាំយកការ៉េមដែរ” ។ អ្នកត្រូវអោយច្បាស់ដើម្បីអោយកូនអ្នកឃើញថាការខិតខំរបស់គេគឺមានតំលៃ។

របៀបគ្រប់គ្រងស្ថានការណ៍ពេលដែលកូនអ្នកប្រមាទមើលងយអ្នកៈ

វាងាយនិងខឹងណាស់ពេលដែលកូនអ្នកនិយាយថា ”ម៉ាក់ឯងឆ្កួត”!! ប៉ុន្តែ វាអាចមានប្រយោជន៍ជាងបើសិនជាអ្នកសាកល្បង ប្តូរពាក្យដែលកូនអ្នកនិយាយនោះ។ ដូចជា “មើលទៅកូនហាក់ដូចជាខឹងម៉ាត់ ដែលបិទទូរស្សន៍” អ្នកអាចនិយាយថា “ហេតុអ្វីបានជាកូនមិនប្រាប់ម៉ាក់ថាកូនខឹង ជំនួសអោយពាក្យមិនសមរម្យទៅ”? អ្នកក៏អាចប្រាប់គេថា “ម៉ាក់មិនដែលនិយាយបែបនេះជាមួយកូនទេ ហើយម៉ាក់ក៏នឹងមិននិយាយបែបនេះដែរ” បន្ទាប់មកដើរចញពីមុខគេ ហើយមិនត្រូវខ្វល់ពីគេពេលដែលគេនិយាយពាក្យមិនល្អ។ គោលដៅគឺជួយអោយកូនអ្នកបញ្ចេញអារម្មណ៍របស់គេ តាមលក្ខខ័ណ្ឌមួយដែលសមស្របក៏ដូចជាការបន្ថយអារម្មណ៍ខឹងសម្បារផងដែរ ។

នៅពេលដែលគេមានអាយុ៤ឆ្នាំ ក្មេងភាគច្រើនៈ

  • ដឹងពីរបៀបបញ្ចេញកំហឹងដោយត្រង់ និងតាមលក្ខខណ្ឌមួយដែលសមរម្យដោយ មានការលើកទឹកចិត្តពីអ្នក
  • យល់ថាក្នុងស្ថានភាពខ្លះ រឺ តើការប្រមាទ និងពាក្យសំដីមិនសមរម្យអាចធ្វើបាប ផ្លូវចិត្តអ្នកដទៃដូចម្តេចខ្លះ

Comments

Recommend to friends
  • gplus
  • pinterest