. អាហារដំបូង រឺ អាហាររឹង (អាហារគោក)

. តើគួរចាប់ផើ្តមផ្តល់អាហារដំបូងនៅពេលណា?

នៅពេលដែលកូនរបស់អ្នករឹងកអាចអង្គុយនឹង ហើយទារកត្រូវមានអាយុចាប់ពីចន្លោះ៥ទៅ៦ខែជាសញ្ញាបញ្ជាក់ថាពួកគេបានត្រៀមខ្លួនជាស្រេចដើម្បីចាប់ផ្តើមលើការបរិភោគអាហាររឹង។ ការត្រៀមខ្លួនជាស្រេចរួមមានការចេះមើលម្ហូបអាហារនៅពេលដែលវាឆ្លងកាត់ពួកគេដោយការព្យាយាមចាប់យកអ្វីដែលអ្នកកំពុងបរិភោគ រឺរបស់ជុំវិញខ្លួនមកដាក់ចូលមាត់របស់ពួកគេ។

. តើអ្នកគួរតែចាប់ផ្ដើមដោយរបៀបណា?

អាហារដំបូងដែលអ្នកផ្តល់ឱ្យកូនរបស់អ្នកត្រូវតែមានភាពងាយស្រួលក្នុងការរំលាយនិងជៀសវាងមិនបង្កអោយមានប្រតិកម្មអាលាក់ស៊ីផ្សេងៗ។ បន្លែនិងផ្លែឈើស្រសដែលគ្មានជាតិគីមីគឺជាជម្រើសដ៏ល្អបំផុតប៉ុនែ្តបើសិនជាអ្នកមិនអាចរកបាននូវបនែ្លនិងផែ្លឈើដែលមិនមានជាតិគីមីនោះទេសូមបា្រកដថាអ្នកលាងសំអាតយកជាតិគីមីទាំងនោះចេញ និងចិតសំបករបស់បនែ្លនឹងផ្លែឈើចេញ។

ចូរកុំបន្ថែមអំបិលឬស្ករទៅក្នុងអាហាររបស់ទារកទោះបីជាអាហារគ្មានរស់ជាតិពីព្រោះអំបិលអាចនឹងប៉ះពាល់ដល់តម្រង់នោមរបស់ទារកហើយស្ករនឹងធ្វើឱ្យធ្មេញទារកខូចនៅថ្ងៃខាងមុខ។

នេះក៏ជាពេលវេលាដ៏ល្អដើម្បីស្វែងយល់ថាតើមានអាហារណាមួយដែលកូនរបស់អ្នកមានប្រតិកម្មរឺមិនមានប្រតិកម្មជាមួយផងដែរ។

ដូច្នេះក្នុងការចាប់ផ្តើមដំបូងអ្នកមិនគួរបញ្ចូលចំណីអាហារទាំងអស់រួមគ្នាក្នុងពេលតែមួយនោះទេ។ប៉ុន្មានសប្តាហ៍ដំបូង អ្នកគួរតែលាយជាមួយបន្លែតែមួយឬពីរមុខ លាយជាមួយផ្លែឈើប៉ុណ្ណោះ ដើម្បីឲ្យដឹងថាអាហារមួយណាដែលគ្មានប្រតិកម្ម អាលាក់ស៊ីដល់ក្មេង។ បន្ទាប់មកអ្នកអាច សាកល្បងជាមួយនឹងជាតិសាច់បន្តិចម្តងៗដូចជា៖សាច់មាន់និង សាច់ត្រីជាដើម……។

ខាងក្រោមនេះគឺបន្លែនិង ផ្លែឈើដែលអ្នកគួរប្រើ៖

+ អង្ករធញ្ញជាតិ(Rice Cereal) ដែលបានរកឃើញនៅក្នុងអង្ករស្រូវសាលីនឹងម្សៅពោត។ហើយអង្ករសំរូបក៏ជាជម្រើសដ៏ល្អបំផុតសំរាប់ទារកដោយសារតែសារធាតុទាំងអស់នោះវាមិនមានជាតិស្អិត (Gluten) និងមានប្រូតេអ៊ីន(Protein)ច្រើនដែនអាចជួយអោយពួកគេលូតលាស់បានល្អ។ប៉ុនែ្តសូមប្រុងប្រយត័ថាវាក៏អាចបង្ករឱ្យមានប្រតិកម្មអាលាក់ស៊ី អាហារដល់ទារកប្រសិនជាអ្នកផ្ដល់អោយទារកអាយុក្រោម៥រឺ៦ខែ។ អង្ករធញ្ញជាតិ (Rice Cereal) ជាប្រភេទអាហារដែអាចរំលាយបានយ៉ាងងាយស្រួលនិងមានរសជាតិ ដែលជួយអោយមានភាពងាយក្នុងការផ្លាស់ប្តូររបបអាហាររបស់ទារកពីសារធាតុទឹកដោះម្ដាយ(Breast Milk)រឺការបំបៅដោយទឹកដោះគោ (Baby Fomula)ទៅជារបបអាហាររឹង។

-ការ៉ុត(Carrot): ផ្តល់នូវជាតិសរសៃFiber, វីតាមីនC, កាល់ស្យូមCalcium និងជាតិដែកIron ដែលក្នុងនោះការ៉ុតមានវីតាមីនអាខ្ពស់និងសារធាតុ បេតាការ៉ូទីនBeta-Carotene* ល្អបំផុតដែលអាចប្រឆាំងអុកស៊ីតកម្មAntioxidant*ដែលជំរុញមានស្បែកមានសុខភាពល្អ,នឹងខ្លាំងក្នុងការប្រយុតប្រឆាំងទៅនឹងការឆ្លងមេរោគ។

ផ្លែល្ពៅ(Pumpkin): មានផ្ទុកនូវវីតាមីនអាA, បេតាការូអីន(Beta Carotene) ប៉ូតាស្យូម(Potassium),ប្រូតេអីននឹងសារធាតុដែកងាយស្រួលក្នុងការកទិញនឹងជាប្រភេទអាហារផ្តល់នូវប្រភពវីតាមីនខ្ពស់នៃហ្វាយប៊រ(Fiber)*និងផ្តល់សារធាត់ដ៏ល្អនៃជាតិម្សៅទន់នឹងមានជាតិផ្អែមតិចៗពីធម្មជាតិ។

-ដំឡូងជ្វា​ (Sweet Potato)៖ ដំឡូងជ្វាមានពីប្រភេទគឺដំទ្បូងសាច់ពណ៌ដូចទឹកក្រូចនិង ដំទ្បូង សាច់ស្អិត ដែលទាំងពីរនេះគឺជាប្រភពដ៏ល្អនៃប៉ូតាស្យូមវីតាមីនស៊ី និងជាតិសរសៃ។ ប្រភេទពណ៌ទឹកក្រូច គឺជាប្រភពដ៏ល្អនៃ សារធាតុបេតាការ៉ូទីនដែលអាចជួយការពារប្រភេទមួយចំនួននៃជំងឺមហារីក។

-ននោងបារាំង៖ គឺជាប្រភពដ៏ល្អនៃបេតាការ៉ូទីនដែលភាគច្រើនសារធាតុចិញ្ចឹមមាននៅផ្នែកសំបក,ដូច្នេះនូវពេលដែលអ្នកចំអិនគួតែកុំចិតសំបកចោលរឺចិតតែបន្តិចបន្តួចបានហើយ

ផ្កាខាត់ណាសរនឹងពណ៌ខៀវ៖ វាគឺជាប្រភពដ៏អស្ចារ្យមួយនៃវីតាមីនស៊ី និងក៏មានបេតាកូរ៉ាទីន អាស៊ីតហ្វូលិក, ជាតិដែក, ប៉ូតាស្យូមនិងជីវជាតិរុក្ខជាតិជាច្រើនទៀតដែលសំរាប់ប្រយុទ្ធប្រឆាំងនឹងជំងឺផ្សេងៗ អ្នកគួរតែជ្រើសយកវិធីចំអិនដោយកាចំហុយពីព្រោះចំហុយអាចរក្សាបាននូវ វីតាមីនបានល្អប្រសិនបើជាអ្នកស្ងោរវានឹងធ្វើអោយបាត់នូវវីតាមីនពាក់កណ្ដាល។ បើសិនជាកូនរបស់អ្នកមិនចូលចិត្តរសជាតិផ្ការខាត់ណាទេ,អ្នកអាចលាយវាជាមួយនិងដំឡូងជ្វា រឺដំឡូងបារាំងបានឬលាយជាមួយបន្លែដែរមានរសជាតិផ្អែម។

-ដំឡូងបារាំង(Potato)៖ មានផ្ទុកវីតាមីនស៊ី​ c និងគឺជាប្រភពដ៏ល្អនៃប៉ូតាស្យូម​ Potassium​ហើយក៏អាចយកទៅលាយជាមួយបន្លែដ៏ទៃទៀតផងដែរ។

-ផ្លែប៉ោម(Apple)៖ ភាពផ្អែមល្អែមធម្មជាតិនឹងមានផ្ទុកនូវវីតាមីនដូចជាភីចទីនដែលមានជាតិសរសៃ ងាយស្រួលសម្រាប់កុមាររំលាយអាហារ។ដំបូងអ្នកគួរតែធ្វើរកាចំអិនដោយចំហុយរឺស្ងោររួចកិនដើម្បីងាយស្រួលដល់ទារកក្នុងការបរិភោគ។

-ផ្លែល្ហុង(Papaya)៖គឺវាសម្បូរទៅដោយវីតាមីនស៊ីនឹងបេតាការ៉ូអីនហើយមានមុខងារយ៉ាងសំខាន់ដល់ការធ្វើការនៃពោះវៀនធំនិងជួយទប់ស្កាត់កុំអោយមានជំងឺទល់លាមកនឹងព្យាបាលជំងឺរាករ៉ុសផងដែ។ អ្នកអាចកិនរឺបំប៉ន់អោយម៉ត់លហើយផ្តល់ជាដំរូវការប្រចាំថ្ងៃរបស់ទារក។ ម្យ៉ាងវិញទៀតល្ហុងអាចជួយដល់ការំលាយអាហារដល់ក្មេង។

-ផ្លែចេក(Banana)៖ សំបូដោយជាតិស្ករពីធម្មជាតិដែលផ្ដល់នូវថាមពលប្រកបដោយនិរន្តរភាព។ ផ្លែចេកជាអាហារដ៏ល្អឥតខ្ចោះមួយសំរាប់ទារកចាប់ពីអាយុ៥ទៅ៦ខែឡើង។ចេកក៏ជាអាហារដែលងាយស្រួលក្នុងកាវិចខ្ចប់តាមខ្លួនផងដែរ។

-ផ្លែប៊ឺ(Avocado)៖ គឹជាប្រភេទផ្លែឈើដែលជាជំរើសយ៉ាងល្អបំផុតសំរាប់ទារកចាប់ពីអាយុ៦ខែឡើងនូវក្នុងផ្លែប៊ឺសំបូដោយអាហារបំប៉នយ៉ាងច្រើនលើសលប់ដូចជា វីតាមីន អ៊ីអូមេហ្គា៣ និង ជាតិដែកជាដើម។

-ប្រភេទសាច់(Meat)

មានដូចជាសាច់ត្រី, សាច់មាន់, សាច់គោជាដើមគឺសំបូទៅដោយជាតិវីតាមីនខ្ពស់ក្នុងកាផ្តល់នូវសារធាតុចិញ្ចឹមក៏ ដូចជាធ្វើអោយទារកមានសុខភាពរឹងមាំនឹងលូតលាស់បានល្អ។ ហើយនៅក្នុងនោះមានជាច្រើនដូចជា៖ជាតិដែកប្រូតេអីនរីបូហ្វេវីនវីតាមីនបេស៊ីកនឹងជាតិសង្ក័សី។

អាហារដែលគួរតែជៀសវាងសំរាប់ក្មេងអាយុ១ឆ្នាំដំបូង

-ទឹកឃ្មុំ៖

តើអ្នកគិតថាចង់យកទឹកឃ្មុំមកបន្ថែមរស់ជាតិផ្អែមលើមុខម្ហូបកូនរបស់អ្នកមែនទេ? យោងទៅតាមកាសិក្សាស្រាវជ្រាវលើរអាហាររូបត្ថម្ភកុមារបានអោយឃើញថា៖ ទឹកឃ្មុំមានផ្ទុកសារធាតុម្យ៉ាងដែលអាចបង្ករគ្រោះថ្នាក់ដល់ក្រពះកុមារ សារធាតុនោះគឺ Botulism

-គ្រាប់ធញ្ញជាតិនិងសណ្តែកដី៖

ដោយសារតែប្រិតិ្តកម្ម អាលាក់ស៊ីមាននៅក្នុង គ្រាប់ធញ្ញជាតិនឹងសណ្តែកដីមានការកើនឡើងជាលំដាប់, ក៏ដូចជាបង្ការកុំអោយកូនតូចរបស់លោកអ្នកស្លាក់ដែលនាំឲ្យ មានគ្រោះថ្នាក់ដល់អាយុជីវិតនោះ សូមជៀសវាងកុំឲ្យយកូនអ្នកញាំយ៉ាងហោចណាស់ដល់ពួកគេមានអាយុ៤ឆ្នាំឡើង។

-ទឹកដោះគោរស្រស់៖

ទឹកដោះគោស្រស់ជាសារធាតុដែលអាចបង្ករអោយកូនរបស់អ្នកទល់លាមក។ នេះគឺជាហេតុផលមួយដែលអ្នកជំនាញណែនាំងអាយរងចាំរហូតដល់កុមារមានអាយុគ្រប់មួយឆ្នាំសិន។

 

*បេតាការ៉ូទីន៖ ជាប្រភពយ៉ាងល្អនៃវីតាមីនអាដែលជួយពង្រឹងចក្ខុវិសយ័នឹងពង្រឹងភាពសាំ។

*អង្ទីអុកស៊ីដេន៖ អាចជួយប្រឆាំងការពារការចំលងមេរោគនឹងជំងឹឆ្លងផ្សេងៗ។

*ជាតិសរសៃ៖ ជួយកុមារកុំអោយមានជំងឹទល់លាមក។

Comments

Recommend to friends
  • gplus
  • pinterest