យោងតាមការសិក្សារមួយចំនួនបានអោយឃើញថា ភាពងាយរងការបាក់ទឹកចិត្តនឹងក្តីព្រួយបារម្មណ៏ ក្រោយពេលសំរាល(Post-Partum) គឺជាធម្មជាតិមួយដែលតែងតែកើតមានចំពោះស្ត្រីគ្រប់រូប បន្ទាប់ពីសំរាលកូនរួច។ ចំនួនជាង៨០% នៃអ្នកធ្វើជាម្តាយលើកដំបូង តែងតែទទួលនូវបទពិសោធន៍ជាមួយភាពបារម្មណ៍បន្ទាប់ពីសំរាល។ អារម្មណ៍នេះជាទូទៅកើតមានឡើង ក្នុងរយះពេល២ទៅ៣ថ្ងៃដំបូងបន្ទាប់ពីសំរាលរួច ហើយជាទូទៅវាកើតឡើងយូរបំផុតត្រឹមតែ២ពីសបា្តហ៍ដំបូងប៉ុនោះ។ ប្រសិនបើអ្នកកើតមានជំងឺនេះឡើងចំពោះខ្លួនអ្នកវានឹងបង្ហាញនូវសញ្ញាមួយចំនួនដូចជា៖

ជួនកាលអ្នចង់យំដោយគ្មានហេតុផលហើយជួនកាល អ្នកមានអារម្មណ៍រំភើបដែលពិបាកនឹងពិពណ៍រនាគេងមិនលក់ នឹងជួនកាលអារម្មណ៍ប្រែប្រួលឆាប់ខឹង។

ទាំងនេះគឺជាសញ្ញាខ្លះៗដែលអ្នកគួរដឹង៖

ក្តីរំខានលើដំនេកនឹងលើការបរិភោគអាហារអ្នកនឹងមិនមានអារម្មណ៍ចង់ញាំអ្វីសោះ រហូតដល់២ថ្ងៃរឺជួនកាលធ្វើអោយអ្នកញាំមិនឈប់គេងមានលក់ រឺក៏ងងុយគ្រប់ពេលវាលាតែបែជាគ្មានពេលគ្រប់គ្រាន់នឹងញាំ។ ភាពរសាបរសល់ រឺការថប់អារម្មណ៍៖ អារម្មណ៍របស់អ្នកមានកាភយ័ខ្លាចនឹងបារម្មណ៏ច្រើន ហើយវាមានការលំបាកណាស់ក្នុងកាបញ្ឈប់ទៅវិញ រម្មណ៏នៃភាពមានកំហុស នឹងកាខ្មាស់អៀន៖ សញ្ញាទាំងនេះជាធម្មតាកើតមានឡើងក្នុងកំឡុងពេល៣ខែដំបូង បន្ទាបពីសំរាលរួចនឹងអាចបន្តររហូតដល់៤ខែ វិធីដ៏ល្អបំផុតសំរាប់កាត់បន្ថយនូវពេលដដែអ្នកមានអារម្មណ៍ថាមានសំពាធ នោះគឺស្វែងរកការព្យាលបាលនឹងកាពិភាគ្សាយោបល់។

ខាងក្រោមនេះគឺជាវិធីមួយចំនួនដើម្បីជួយដល់ភាពទុកព្រួយនឹងកាបាក់ទឹកចិត្ត៖

ការប្រើបា្រស់ថ្នាំស្ត្រីជាច្រើនដែលទទួលបានបទពិសោធន៍ជាមួយជំងឺផ្លូវអារម្មណ៍ តែងតែស្វែងរកជំនួយថ្នាំប្រឆាំង នឹងព្យាបាលជាមួយនឹងជំងឺទុកព្រួយ ចំពោះស្រ្តីដែលបំបៅកូនដោយទឹកដោះ គួរតែធ្វើការពិភាក្សាជាមួយវិជ្ជបណ្ឌិត របស់ពួកគេ មុននឹងប្រើប្រាស់ថ្នាំ នឹងដើម្បីជួយសំរាលដល់ការបាក់ទឹកចិត្តរបស់ពួកគាត់ ការបង្កើតជាក្រុមដើម្បីធ្វើការពិភាក្សា៖ ការពិភាក្សាផ្តល់យោលបល់ អាចជួយដល់ចំនុចចាក់លាក់ជាច្រើនដូចជា បច្ចេកទេសលើការសំរាកលំហែរលើផ្នែករាង្កកាយ នឹងស្មារតី ជាទូទៅសំរាប់ស្រ្តីដែលមានអារម្មណ៍ ខ្វល់ខ្វាយ រសាប់រសល់ នឹងមានកាគិតផ្តេសផ្តាស លើផ្លូវអវិជ្ជមាន ការផ្សព្វផ្សាយលើប្រពន្ធ័គាំទ្រ លើកទឹកចិត្តការជួយពីមិត្តភក្កិនឹងជាពិសេសបានជួបពិភាក្សាជាមួយអ្នកម្តាយ ដែលបានឆ្លងកាត់ នឹងបានទទួលនូវបទពិសោធន៍មុន សកម្មភាពនឹងរបៀបរបបរស់នៅ៖ កែលំអរលើអាហារូបត្ថមនឹងចាប់ផ្តើម លើកាគ្រប់គ្រងដំណេកដើម្បីកាត់បន្ថយភាពបបារម្មណ៍ ម្យ៉ាងទៀត គូរស្វាមីភរិយា ត្រូវតែយកចិត្តទុកដាក់ចំពោះគ្នា នឹងជួយលើកទឹកគ្នាទៅវិញទៅមក ក្នុងកំលុងពេលមើលថែកូនតូចរបស់អ្នកបន្ទាប់ពីសំរាល

ការចែកចាយបទពិសោធន៍របស់អ្នកម្តាយ៣រូបទៅលើសំពាធនឹងការបាក់ទឹកចិត្តបន្ទាប់ពីសំរាលរួច

 

សំនួ៖តើអ្នកមានបទពិសោធន៍យ៉ាងដូចម្តេចជាមួយនឹងការបាក់ទឹកចិត្តបន្ទាប់ពីសំរាលកូនរបស់អ្នក?

ចំលើយ៖

អ្នកម្តាយអាយុ៣១ឆ្នាំដែលមានកូនពីនាក់ គឺអាយុ៣ឆ្នាំ នឹង អាយុ១៨ខែ វាពិតជាមានកាលំបាកសំរាប់ខ្ញុំ នូវពេលដែលកូនតូចរបស់ខ្ញុំមិនសហការជាមួយខ្ញុំ ហើយខ្ញុំពិតជាឈឺក្បាលណាស់ នូវពេលដែលខ្ញុំមានអាចធ្វើអោយកូនខ្ញុំ ឈប់យំបានទោះបីជាខ្ញុំបានព្យាយាមបំបៅដោះគេ ប្តូរកន្ទបទឹកនោមនឹងបីគេក្នុងដៃហើយរលាក់ចុះឡើងក៏ដោយ នូវពេលដែលខ្ញុំចាប់ផ្តើមមិនអាចគ្រប់គ្រងស្ថានភាពបានទៀតនោះខ្ញុំចាប់ផ្តើមសួរខ្លួនឯង ខ្ញុំក៏បានចាប់អារម្មណ៍លើកំហឹង នឹង ការឆាប់ខឹងរបស់ខ្ញុំឧទាហរណ៍៖ បើសិនជាស្វាមីខ្ញុំបានជួយខ្ញុំនូវការងារផ្ទះននឹងជួយមើលកូនខ្លះនោះខ្ញុំពិតជាមិនពិបាកដូចេ្នះទេ។

 

សំនួរ៖តើអ្នកធ្វើការដោះស្រាយជាមួយនឹងភាពតានតឹងរបស់អ្នកដូចម្តេច?

ចំលើយ៖

អ្នកម្តាយអាយុដំបូងខ្ញុំបានប្តេជ្ញាចិត្តធ្វើអ្វីៗដោយខ្លួនខ្ញុំផ្ទាល់បន្ទាប់ពីសំរាលកូនរួចប៉ុនែ្តវាអាចក្លាយជាច្រើនហូសពេក វាបានមានភាពងាយស្រួល ជាមួយនឹងកូនដំបូងរបស់ខ្ញុំ ប៉ុនែ្តនូវពេលដែលខ្ញុំចាប់ផ្តើមមានកូនទី២របស់ខ្ញុំ នោះវាបានក្លាយជាភាពរវល់ដ៏ខ្លាំងចំពោះរូបខ្ញុំ ហើយខ្ញុំក៏ចាប់ផ្តើមដឹងថាខ្ញុំពិតជាមិនអាចធ្វើអ្វីៗគ្រប់យ៉ាងតែម្នាក់ឯងបានទេ ពីព្រោះស្វាមីខ្ញុំ គាត់ធ្វើការពេញម៉ោង ដូចេ្នះយើងបានជួលអ្នកមើលក្មេង ដើម្បីមកជួយធ្វើការងារមួយចំនួន ដែលខ្ញុំមានអាចមានពេលធ្វើបាន ពីព្រោះចំពោះខ្ញុំការមើលថែទាំកូនដោយផ្ទាល់វាពិតជាសំខាន់ណាស់សំរាប់ខ្ញុំ

 

សំនួ៖តើអ្នកមានបទពិសោធន៍យ៉ាងដូចម្តេចជាមួយនឹងការបាក់ទឹកចិត្តបន្ទាប់ពីសំរាលកូនរបស់អ្នក?

ចំលើយ៖

អាយុ៣០ឆ្នាំ ជាអ្នកម្តាយដែលមានកូនមួយអាយុ១៣ខែ ហើយក្តីបារម្មណ៍ចំបងរបស់ខ្ញុំនោះគឺនូវពេលដែលខ្ញុំមានទឹកដោះគ្រប់គ្រាន់សោរាប់កូនខ្ញុំ។  ខ្ញុំបានចាបើផ្តើមមានការបារម្មណ៍ ពិបាកចិត្តយ៉ាងខ្លាំង នៅពេលដែលដល់ពេលបំបៅម្តងៗ ពីព្រោះខ្ញុំដឹងថា នឹងមិនមានទឹកដោះគ្រប់គ្រាន់ សំរាប់គាត់ប៉ុន្តែខ្ញុំនូវតែព្យាយាមធ្វើវា ទោះបីជាខ្ញុំដឹងហើយថាសំរាប់អ្នកម្តាយដំបូងគ្រប់រូបតែងតែជួបប្រទះនឹងបញ្ហានេះក៏ដោយ ហើយស្វាមីរបស់ខ្ញុំតែងតែជួយលើកទឹកចិត្តខ្ញុំ ជានិច្ចប៉ុន្តែខ្ញុំនៅតែមានអារម្មណ៍ថាខ្ញុំឯកកោ។

 

សំនួរ៖តើអ្នកគួរដោះស្រាយយ៉ាងណាចំរម្មណ៍ឯកកោរបស់អ្នក?

ចំលើយ៖

ខ្ញុំសូមណែនាំនូវចំនុចសំខាន់បំផុតដល់មាតាគ្រប់រូបថា៖អ្នកត្រូវស្នើរសុំអោយស្វាមីរបស់អ្នកនៅជាមួយអ្នកក្នុងបន្ទប់សំរានពេលអ្នកសំរាលកូន។ យោងតាមបទពិសោធន៍ខ្ញុំផ្ទាល់ ស្វាមីរបស់ខ្ញុំបាននៅជិតខ្ញុំនូវពេលដែលខ្ញុំកំពុងសំរាលកូនប្រុសរបស់ពួកយើង ហើយគាត់បាននៅទីនោះដើម្បីទទួលយកបទពិសោធន៍ជាមួយខ្ញុំ។ ដូចេ្នះបន្ទាប់ពីសំរាលរួចមក រាល់ពេលដែលខ្ញុំចាប់ផ្តើមមានអារម្មណ៍ថាមានទុកព្រួយ រឺក៏ឯកកោខ្ញុំតែងតែគិពីអតីតកាល ដែលស្វាមីរបស់ខ្ញុំបានចំណាយពេលជាមួយខ្ញុំដើម្បីលើកទឹកចិត្តនៅពេលសំរាលការចងចាំ នោះគឺជាសកម្មភាពមួយដែល អាចលួងលោមចិត្តអារម្មណ៍ខ្ញុំអោយបានធូស្រាលដោយបានកាគាំទ្រពីស្វាមីខ្ញុំ ខ្ញុំក៏បានគិតដែលថានូវពេលដែលយើងក្លាយ ជាអ្នកម្តាយម្នាក់យើងជឿថាគ្មាននណាអាចយល់អំពីអ្វីដែលយើងកំពុងឆ្លងកាត់នោះឡើយ ដូច្នេះសំរាប់ខ្លួនខ្ញុំផ្ទាល់បានស្គាល់ស្វាមីខ្ញុំគឺជាភាពរីករាយមួយហើយគាត់បានយល់ដឹងអំពីវាខ្លះៗផងដែរ។

 

សំនួ៖តើអ្នកមានបទពិសោធន៍យ៉ាងដូចម្តេចជាមួយនឹងការបាក់ទឹកចិត្តបន្ទាប់ពីសំរាលកូនរបស់អ្នក?

ចំលើយ៖

អ្នកម្តាយអាយុ៣៧ឆ្នាំ ដែលមានកូនពីនាក់មួយអាយុ៥ឆ្នាំនឹងមួយទៀតអាយុ៣ឆ្នាំ ចំនុចសំខាន់ដំបូងគឺអារម្មណ៍នឹងកាគិតដំបូងនៃការបាក់ទឹកចិត្តក្រោយពេលសំរាលដូចជាក់ស្តែង ខ្ញុំនូវតែបន្តរគិតពីផ្លូវអវិជ្ជមាន ចំពោះកូនរបស់ខ្ញុំហើយ ខ្ញុំបានចាប់ផ្តើមដាក់សំនួរលើជីវិត នឹងគោលដៅរបស់ខ្ញុំថាតើនឹងមានអ្វីកើតឡើងបន្តរទៀតលើជីវិតខ្ញុំ តើជីវិតខ្ញុំនឹងត្រូវបញ្ឈប់នូវពេលដែលខ្ញុំមានកូនរបស់ខ្ញុំ ខ្ញុំមានប្រាកដទេថាហេតុអ្វីបានជាខ្ញុំមានការគិតបែបនេះ

 

សំនួរ៖ តើអ្នកនឹងដោះស្រាយយ៉ាងណាជាមួយនឹងការគិតអវិជ្ជមាន

ខ្ញុំពិតជាសំណាងណាស់ដែលមានគ្រួសារមួយដែលតែងតែលើកទឹកចិត្តខ្ញុំជានិច្ច ហើយពួកគេតែងតែផ្តល់ការលួងលោមដល់រូបខ្ញុំ ដែលអាចកាត់បន្ថយនូវកាគិតលើផ្លូវអវិជ្ជមាន ខ្ញុំយល់ឃើញថា យើងគួរតែបើកចំហរពីអារម្មណ៍នឹងកាគិតរបស់យើង វាបានជួយខ្ញុំជាច្រើននូវពេលដែលខ្ញុំបានបង្ហាញអារម្មណ៍ចេញមកខាងក្រៅ។

Comments

Recommend to friends
  • gplus
  • pinterest