ខាងក្រោមនេះ ជា បទសម្ភាសន៍ជាមួយអ្នកម្តាយចំនួន៣រូបពីបទពិសោធន៍​​ផ្ទាល់ខ្លួនដែលពួកគាត់ធ្លាប់បានឆ្លងកាត់ក្នុងការបំបៅកូនដោយទឹកដោះ។

សំនួរ៖តើអ្នកគួរតែធ្វើការបំបៅកូនដោយទឹកដោះរយះពេលប៉ុន្មានខែ?

ចំលើយ៖

អ្នកម្តាយទី១ដែលមានអាយុ៣៧ឆ្នាំនឹងមានកូន២នាក់មួយអាយុ៥ឆ្នាំនិងមួយទៀតអាយុ៣ឆ្នាំ បានប្រាប់ថា ខ្ញុំបានធ្វើការបំបៅកូនទាំងពីររូបរបស់ខ្ញុំអស់រយះពេល២ឆ្នាំហើយខ្ញុំបានអាននូវការណែនាំជាច្រើននឹងទទួលបានកាណែនាំពីវិជ្ជបណ្ឌិតដែលបាននិយាយថា យ៉ាងតិចណាស់អ្នកត្រូវបំបៅកូនដោយទឹកដោះអោយបានចំនួន៦ខែដំបូងបន្ទាប់ពីសំរាល។

ជាបទពិសោធន៍ ខ្ញុំមានការលំបាកខ្លះលើការរកកាយវិការសមស្រប ក្នុងការបំបៅដោះកូន។វិធីដែលខ្ញុំបានជ្រើសរើសយកមកប្រើនោះគឺ៖ ការបំបៅដោយទំរេធខ្នងដាក់ខ្នើយនូវផ្នែកខាងក្រោមនៃខ្នងរបស់ខ្ញុំដើម្បីជួយកុំអោយមានកាចុករោយ។ទោះបីជាខ្ញុំដឹងថាវាមានការលំបាកបន្តិចមែន ប៉ុន្តែតែខ្ញុំនៅតែព្យាយាមមិនបញ្ឈប់ក្នុងការបំបៅកូនដោយទឹកដោះនោះទេ ពីព្រោះខ្ញុំដឹងថាទឹកដោះម្តាយមានសារធាតុចិញ្ជឹមជាច្រើនដូចជាវីតាមីននិងសារធាតុបំប៉នដែលម្សៅទឹកដោះគោមិនមាន។

 

សំនួរ៖តើអ្នត្រូវធ្វើដូចម្តេចនៅពេលដែលដើមទ្រូងរបស់អ្នកមានការឈឺ់ចាប់ក្នុងកំឡុងពេលបំបៅកូនដោយទឹកដោះ?

ចំលើយ៖

អ្នកម្តាយមួយរូបទៀតដែលមានអាយុ ៣០ឆ្នាំហើយមានកូនចំនួន ១រូបអាយុ ១៣ខែ ខ្ញុំបានប្រើប្រាស់ឡេលាបដែលបានការណែនាំពីវិជ្ជបណ្ឌិតដោយធ្វើការលាបទៅលើបរិវេណក្រហមនៃដើមទ្រូងនឹងក្បាលសុដន់បន្ទាប់ពីធ្វើការបំបៅរួច។ ហើយឡេ​​​​នោះក៏អាចប្រើក្នុងការលាបទៅលើការរលាករបស់កុមារផងដែរ។

វាជាការសំខាន់ណាស់ដែលអ្នកគួរតែធ្វើការលាងសំអាតដើមទ្រូងរបស់អ្នក ដោយទឹកក្តៅឧណ្ហៗ ជាមុនសិនចាំធ្វើការបំបៅកូនរបស់លោកអ្នក ​ដើម្បីសំអាតជាតិញើស។ នៅពេលធ្វើការបំបៅខ្ញុំក៏បានធ្វើការម៉ាស្សាទៅលើបរិវេណដើមទ្រូងរបស់ខ្ញុំដើម្បីជួយកាត់បន្ថយការឈឺចាប់ នឹងជួយអោយទឹកដោះចេញកាន់តែងាយស្រួល នឹងចេញកាន់តែច្រើន។ បន្ទាប់ពីសំរាលកូនរួចខ្ញុំបានជួលអ្នកមើលថែទាំក្មេងមួយរូបដែលមានបទពិសោធន៍លើការមើលថែទាំក្មេងចំនួន១០នាក់ ដែលជាកូនរបស់គាត់ផ្ទាល់។ គាត់បានប្រាប់ខ្ញុំពីវិធីព្យាបាលសាមញ្ញពីរយ៉ាងគឺ:ចំពោះការឈឺចាប់ដើមទ្រូង​និងការស្នាមប្រេះក្បាលដោះ​​។

ទីមួយ៖

ច្រប៉ាច់ទឹកដោះរបស់អ្នកចេញ ដាក់ចូលក្នុងចាន យកទឹកដោះមកលាបលើបរិវេនដើមទ្រូង​និងក្បាលដោះហើយធ្វើការម៉ាស្ស៉ាអោយសព្វ។⁣

ទីពី៖

យកស្ពៃក្តោបបកជាស្រទាប់⁣ហើយយកមកលាងទឹកអោយស្អាតដាក់ទូទឹកកក ឬ ​ទឹកត្រជាក់​នៅពេលវាត្រជាក់រួចយកមកគ្របពីលើសុដន់

 

សំនួរ៖តើអ្នកត្រូវធ្វើយ៉ាងណានៅពេលកូនរបស់អ្នកមានបញ្ហាជាមួយនឹងការបៅដោះរបស់អ្នក?

ចម្លើយ៖

អ្នកម្តាយអាយុ៣០ឆ្នាំនឹងមានកូនម្នាក់​ អាយុ១៣ខែ បាននិយាយប្រាប់ថា ម្តាយរបស់ខ្ញុំបានយកបង់ក្រណាត់រំដែលមានជាតិសំលាប់មេរោគមកជូតផ្នែកខាងក្នុងនៃមាត់របស់កូនខ្ញុំ។ គាត់ជូតថ្នមៗលើអណ្តាតនិងខាងក្នុងបបូរមាត់កូនរបស់ខ្ញុំដែលអាចជួយសំអាតនូវកាកសំណល់ទឹកដោះ​​ ដែលវិធីនេះនឹងអាចជួយអោយទឹកដោះ មិនបាត់បង់រសជាតិនៅពេលទារកបៅ។ម៉ាក់របស់ខ្ញុំធ្វើបែបនេះពីរថ្ងៃម្តងក្នុងរយៈពេល១ខែ។ក្រោយពេលកូនរបស់អ្នកបៅដោះហើយប្រសិនបើអ្នកមិនអាចរកបង់ក្រណាត់បាននោះទេអ្នកអាចប្រើក្រណាត់ធម្មតាដែលស្អាតមកស្ងោជាមួយទឹកក្តៅទុកអោយត្រជាក់រួចយកមកប្រើជាមួយកូនរបស់អ្នកក៏បាន។ យើងនៅតែបន្តសំអាតបបូមាត់ អញ្ជាញ និង អណ្តាត ដើម្បីរក្សារនូវអនាម័យ និង ការពារ​ធ្មេញកូនរបស់អ្នក​។

បញ្ហាធម្មតាដែលតែងតែកើតឡើងជាទូទៅនៅពេលអ្នកធ្វើការបំបៅដោះកូននោះគឺការជាប់ផ្នែកស្បែកខាងក្រោមនៃអណ្តាត និងក្រអូមមាត់របស់ទារក។ ទាំងនេះច្រើនកើតមានចំពោះទារកដែលមានស្បែកក្រអូមមាត់​​​​​​​ និង អណ្តាតតឹងនូវចន្លោះផ្នែកខាងក្រោមនៃគល់ អណ្តាត។ ពេលខ្លះអាចប៉ះពាល់ការបំបៅដោះដល់ទារកហើយធ្វើអោយមានការលំបាកដល់ទារកក្នុងការបៅទឹកដោះម្តាយ។ សូមយកកូនរបស់អ្នកទៅជួបនឹងវេជ្ជបណ្ឌិតធ្វើការពិនិត្យបើសិនកូន របស់អ្នកជួបបញ្ហាបែបនេះ។ដំណើរការនៃការព្យាបាលមានភាពងាយស្រួលរហ័ស និងមិនមានការឈឺចាប់អ្វីទាំងអស់ដោយវេជ្ជបណ្ឌិតធ្វើការកាត់សាច់ស្បែកស្តើងដែលជាប់នូវផ្នែកខាងក្រោមនៃអណ្តាតរបស់ទារកនោះបន្តិចប៉ុណ្ណោះ។

 

សំនួរ៖ហេតុអ្វីបានជាអ្នកជ្រើសរើសយកការបំបៅកូនដោយទឹកដោះ?

ចំលើយ៖

អ្នកម្តាយទី៣ ដែលមានអាយុ២៩ឆ្នាំនឹងមានកូនពីនាក់អាយុ៤ឆ្នាំនឹងអាយុ១៨ខែ បានឆ្លើយថា ខ្ញុំធ្វើការបំបៅកូនទាំងពីរបស់ខ្ញុំដោយទឹកដោះអស់រយះពេល១២ខែ។ខ្ញុំធ្វើការជ្រើសរើសបំបៅកូនទាំងពីរបស់ខ្ញុំ ដោយទឹកដោះពីព្រោះវេជ្ជបណ្ឌិតបានណែនាំប្រាប់ខ្ញុំថាទឹកដោះម្តាយពិតជាសំខាន់សំរាប់ការលូតលាស់របស់ទារក និង ជួយពង្រឹងការលូតលាស់នៃប្រពន្ធ័ការពាររបស់ទារកផងដែរ។ ហើយទឹកដោះ ម្តាយពិតជាល្អជាងម្សៅទឹកដោះគោហើយជាពិសេសនៅរយះពេល៣ខែដំបូងបន្ទាប់ពីទារកសំរាល ទឹកដោះអាចជួយកំចាត់នូវមេរោគនិង ការពារកូនរបស់អ្នក ពីជំងឺផ្សេងៗ។

BEPC100

Comments

Recommend to friends
  • gplus
  • pinterest