ការបំបៅដោះកូនគឺជាការសម្រេចចិត្តរបស់ម្តាយ ប៉ុន្តែអ្នកគួរតែត្រូវដឹងអំពីអត្ថប្រយោជន៍នេះ។ នេះបើយោងតាមគ្រូពេទ្យវះកាត់ទូទៅ, លោក Steven K Galson “ការបំបៅដោះកូនជួយកាត់បន្ថយអត្រាទាប ក្នុងការមានគ្រោះថ្នាក់”
*** ជំងឺស្លាប់ទារក ភាពធាត់កុមារ, ជំងឺទឹកនោមផ្អែមប្រភេទទី 2និងជំងឺមហារីកឈាម។ មាតាមានសុខភាពល្អ មានអត្ថប្រយោជន៍ច្រើនក្នុងការបំបៅដោះកូន ជួយកាត់បន្ថយនូវហានិភ័យនៃ ជំងឺទឹកនោមផ្អែមប្រភេទទី 2 ជំងឺមហារីកសុដន់ និង មហារីកក្រពេញអូវែ “។

លោក វេជ្ជបណ្ឌិត Jim Sears coauthor ជាអ្នកនិពន្ធសៀវភៅ ដែលនិយាយអំពីទារក បាននិយាយថា “ការបំបៅដោះអ្នកដល់កូន កូននឹងទទួលបានការទប់ស្កាត់ជំងឺផ្តាសាយតិចជាងមុន និង ការការពារប្រហោងឆ្អឹងត្រចៀកក្នុងការឆ្លងមេរោគ ហើយប្រឆាំងជំងឺរាគ និង ទល់លាមក”។
ការបំបៅដោះដល់កូន កូនអ្នកនិងទទួលបានភាពកក់ក្តៅពីអ្នក វាបង្ខំឱ្យអ្នកអង្គុយនៅស្ងៀមនិងការផ្តោតលើការបំបៅ។ វាជាការសំខាន់ដែលអ្នកយកចិត្តទុកដាក់ក្នុងការសម្រាក ព្រោះភាពតានតឹងក្នុងអារម្មណ៍ អាចប៉ះពាល់ដល់លំហូរទឹកដោះរបស់អ្នក។ ថ្ងៃដំបូងដែលអ្នកអាចមានអារម្មណ៍តឹងនិងឈឺខ្លាំង ប៉ុន្តែនៅពេលដែលកូនរបស់អ្នកបៅជាប់បានត្រឹមត្រូវ អារម្មណ៍តឹងនិងឈឺបានបន្ថយក្នុងអំឡុងពេលបំបៅ និង ថែទាំ ហើងនិងបាត់ទៅវិញទាំងស្រុងបន្តិចម្តងៗ។
រក្សាការលេបថ្នាំវីតាមីន ជាតិកាល់ស្យូម បរិភោគផ្លែឈើ បន្លែឱ្យបានច្រើន និងផឹកទឹកយ៉ាងហោចណាស់ 64 អោនក្នុងមួយថ្ងៃខណៈពេលបំបៅម្តង។

នេះគឺជារបៀបមួយចំនួនដែលយីងបានមកពីគ្លីនីក Mayo សំរាប់អ្នកធ្វីការបំបៅដោះដល់កូនរបស់អ្នក។

ការបីកូនរបស់អ្នក

Cradle-holdការបីទារករបស់អ្នកនៅក្នុងដៃជាមួយនឹងក្បាលរបស់កូនអ្នកឲ្យបានត្រឹមត្រូវក្នុងរង្វង់នៃកែងដៃរបស់អ្នកខណៈពេលដែលទារកកំពុងបំបៅ។ ចំពោះជំនួយបន្ថែម អ្នកអាចដាក់ខ្នើយនៅលើភ្លៅរបស់អ្នក។

ការទ្រក្បាលកូន

Football-holdការធ្វើដូចនេះអាចជាជម្រើសដ៏ល្អប្រសិនបើអ្នកកំពុងជាសះស្បើយឡើងវិញពីការសម្រាលកូនដោយការវះកាត់ ឬ អ្នកមានដើមទ្រូងធំ។ការកាន់កូនរបស់អ្នកដោយទប់កូននៅក្បែរអ្នកជាមួយនឹងរង្វង់នៃកែងដៃ។ការពន្លាដៃររបស់អ្នកដោយដៃទ្រក្បាលរបស់កូនអ្នកនិងការដាក់មុខទារកទៅរកសុដន់របស់អ្នក។ខ្នងរបស់ទារកនឹងបានសម្រាកនៅលើកំភួនដៃរបស់អ្នក។វាអាចជួយគាំទ្រដល់សុដន់ក្នុងការបំបៅរបស់អ្នកនៅក្នុងការកាន់រាងជាអក្សរ “c” ជាមួយនឹងដៃម្ខាងទៀតរបស់អ្នក។ សម្រាប់ភាពកក់ក្តៅដល់ទារកអ្នកអាចដាក់ខ្នើយមួយនៅលើភ្លៅរបស់អ្នកនិងប្រើកៅអីមួយនឹងទូលំទូលាយ និង មានភ្នាក់ដៃទាប។

ការគេងផ្តេកខ្លួន

Lying-position

ការគេងផ្តេកអាចជាជម្រើសដ៏ល្អនៅពេលដែលអ្នក អស់កម្លាំង ហើយវាជាការសំខាន់ក្នុងការឲ្យទារកគេងត្រលប់តាមធម្មតារបស់ទារក។ ការគេងនៅផ្នែកម្ខាងរបស់អ្នក និងកូនបែរមុខទៅរកសុដន់របស់អ្នកដោយទ្រទារកដៃម្ខាងទៀតរបស់។ ជាមួយនឹងដៃផ្សេងទៀតដែលយកសុដន់របស់អ្នកនិងប៉ះក្បាលសុដន់របស់អ្នកទៅឱ្យបបូរមាត់របស់ទារក។ ពេលដែលកូនរបស់អ្នកបានបៅហើយ អ្នកប្រើដៃដើម្បីទ្រក្បាលរបស់ទារក។

*** ជំងឺស្លាប់ទារក: (SIDS) ជំងឺស្លាប់ទារកគឺជាការស្លាប់ដែលមិនអាចពន្យល់ជាធម្មតាក្នុង អំឡុងពេលនៃការគេងរបស់ទារកមានសុខភាពល្អហាក់ដូចជាមានអាយុតិច ជាងមួយឆ្នាំ។

Comments

Recommend to friends
  • gplus
  • pinterest