ជាទូទៅការបង្រៀនកូន ប្រើប្រាស់បង្គន់ ដែលយើងហៅថាបង្គន់សំរាប់ កុមារតូចគឺមិនមានការកំនត់នូវអាយុជាក់លាក់នោះឡើយថា នៅពេលណាដែលកុមារមានការរួចរាល់ជាស្រេចដើម្បីបញ្ឈប់ការស្លៀកកន្ទប និងចាប់ផ្តើមក្នុងការប្រើប្រាស់បង្គន់
ជាធម្មតាកុមារមិនបានមានការត្រៀមផ្លូវកាយ និងផ្លូវចិត្តដើម្បីចាប់ផ្តើមប្រើបង្គន់មួយរហូតដល់ពួកគេមានអាយុពីចន្លោះ18ខែនិងអាយុ៣ឆ្នាំដោយសារក្នុងកំឡុងពេលនេះពួកគេបានទទួលបានការយល់ដឹងច្រើនជាងមុនដើម្បីចាប់ផ្តើមទទួលការ បង្រៀនកូន លើការប្រើប្រាស់បង្គន់។ ជាទូទៅក្មេងស្រីមានការត្រៀមខ្លួនរូចរាល់ជាស្រេច ក្នុងកំឡុងពេលការប្រើប្រាស់បង្គន់២ទៅ៣ ខែមុនក្មេងប្រុស។
២. ឪពុកម្តាយភាគច្រើនចាប់ផ្តើមធ្វើការបង្រៀនកូនរបស់ពួកគេនូវចន្លោះពីអាយុ២ទៅ៣ឆ្នាំ។ ប្រសិនបើអ្នកមិនមែនជាឪពុកម្តាយដែលមិនចូលចិត្តបង្ខំកូននោះអ្នកអាចរងចាំរហូត ដល់កូនរបស់អ្នកបានត្រៀមខ្លួនរួចរាល់ហើយអ្នកអាចឱ្យកូនរបស់អ្នករៀនធ្វើតាមបងនូវផ្ទះបើមានរឺដោយចម្លងពីអ្នកដទៃ។ឬប្រសិនបើកូនរបស់អ្នកមិនចង់ធ្វើតាមអ្នកគួរតែទុកទុកពេលដល់គាត់ឱ្យរៀនតាមសំរួល។ដូចគ្នានេះផងដែរនៅអាយុនេះកុមារទំនងជានឹងធ្វើតាមអ្វីដែលកុមារដ៏ទៃទៀតធ្វើ។ដ៏រាបណាអ្នកនូវតែបង្ហាញនូវអ្វីដែលពួកគាត់ត្រូវធ្វើនិងកន្លែងដែលពួកគាត់ត្រូវធ្វើរឿងទាំងនោះកូនរបស់អ្នកគង់តែរៀនចេះ។
+ខាងក្រោមនេះជាសញ្ញាមួយចំនួនដើម្បីជួយអ្នកអោយអ្នកបានដឹងថាពេលណាគួរកំណត់ពេលវាលាចាប់ផ្តើមក្នុងការបណ្តុះបណ្តាលកូនរបស់អ្នកដើម្បីប្រើប្រាស់បង្គន់។
- មានពេលវេលាទៀងទាត់មួយដែលកុមារ បត់ជើងធំរបស់ពួកគេទៀងទាត់រាល់ថ្ងៃ ហើយមិនបត់ជើងធំនៅពេលយប់
- ជាទូទៅបើកន្ទបរបស់កុមារស្ងួតក្នុងកំឡុងពេលពី២ទៅ៣ម៉ោងរឺ២ម៉ោងឬភ្ញាក់ឡើងពីការគេងពេលថ្ងៃជាមួយនឹងកន្ទបស្ងួតទាំងនេះគឺជាសញ្ញាបង្ហាញថាសាច់ដុំប្លោកកនោមរបស់គាត់ត្រូវបានអភិវឌ្ឍគ្រប់គ្រាន់ក្នុងការស្តុកទុកនៅក្នុងនិងរក្សាទុកវាបានរយះពេលយូជាងមុន។
- អ្នកអាចទាញខោទឹកនោមរបស់គាត់ឡើងលើនិងចុះក្រោមដើម្បីជួយសំរួល បង្ហាញពីការចាប់អារម្មណ៍មួយ នៅពេលដែលអ្នកចង់ចូលបន្ទប់ទឹក។
- បង្ហាញពីចំណាប់អារម្មណ៏និងមានការកោតសរសើរ
- លើអ្វីដែលកូនរបស់អ្នកបានធ្វើដើម្បីលើកទឹកចិត្តពួកគាត់។
- បង្ហាញកូនរបស់អ្នកអោយចេះឯករាជ្យដោយខ្លួនគាត់។
- បង្ហាញភាពមិនងាយស្រួលនៅពេលដែលខោទឹកនោមរបស់គាត់សើមឬកខ្វក់។
- ព្យាយាមយល់និងធ្វើការណែនាំដ៏សាមញ្ញដល់កូនរបស់អ្នកនិងអាចសួរទៅគាត់:
តើកូនចង់បត់ជើងតូចទេ? តើបង្គន់នូវណានូវទីណា?
- អ្នកគួរប្រើប្រាស់ពាក្យជាសញ្ញាងាយយល់មួយសម្រាប់បត់ជើងធំនិងតូចដល់កូនអ្នក។
- អ្នកអាចដឹងពីសញ្ញាបង្ហាញពីមុខកូនរបស់អ្នកមុនពេលគាត់ចង់បន្ទោបង់លាមករឺនោម។
- គាត់អាចប្រាប់អ្នកដោយកាយវិការយ៉ាងច្បាស់មុនពេលដែលគាត់បត់ជើងតូចនឹងធំ។