ការកន្ត្រាក់សាច់ដុំស្បូន គឺជាទូទៅជាសញ្ញាដែលបង្ហាញថាការពពោះបានចាប់ផ្តើមហើយ។ អ្នកអាចដឹងថាការកន្ត្រាក់នេះជាសញ្ញាប្រាប់ឲ្យដឹងមុន។ ការន្ត្រាក់សាច់ដុំផ្តល់អារម្មណ៍យ៉ាងណា គឺអាស្រ័យលើ កត្តាផ្សេងៗគ្នា គឺលើទីតាំងរបស់ទារក កំលាំងនៃភាពអាចសំរាលកូន ហើយអ្នកនឹងមានអារម្មណ៍ទាំងផ្លូវកាយ និងផ្លូវចិត្ត ខណៈពេលដែលអ្នកបានរៀបចំសំរាប់ការផ្តល់កំណើតអាចទាំងអស់គឺមានឥទ្ធិពលដល់អ្នក។ ការឈឺចាប់ដោយការន្ត្រាក់សាច់ដុំនេះ គឺវាខុសគ្នាពីការឈឺចាប់ធម្មតា។

ការឈឺចាប់ដោយការកន្ត្រាក់សាចដុំនេះជាទូទៅជាសញ្ញាបញ្ជាក់ថាសេរីរាង្គកាយអ្នកកំពុងតែធ្វើនូវរឿងដែលត្រឹមត្រូវហើយ។ វាក៏មានការកន្ត្រាក់សាច់ដុំនេះច្រើនប្រភេទដែរ ហើយបើតាមការធ្លាប់ឆ្លងកាត់វាមិនមែនរាល់ការកន្ត្រាក់សាច់ដុំទាំងអស់ គឺមានន័យថា អ្នកប្រហែលជាដល់ពេលត្រៀមខ្លួនផ្តល់កំណើតនោះទេ។

សាកល្បងខ្លួនអ្នកផ្ទាល់

ស្បូនគឺមានផ្ទាំងសាច់ដុំដ៏រឹងមាំ ដែលអាចបង្រួមហើយលាមកវិញ ដើម្បីរុញទារកអោយចុះក្រោមបន្តិចម្តងៗតាម កស្បូនរហូតដល់ទ្វាមាស។ អ្នកអាចធ្វើតេស្តខ្លួនអ្នកផ្ទាល់ដើម្បីអោយឃើញថាតើអ្នកកំពុងតែមានអារម្មណ៍ថាមានការកន្ត្រាក់សាច់ដុំពិតប្រាកដរឺទេ? ចូលផ្តេកខ្លួនរបស់អ្នកចុះ ហើយដាក់ដៃរបស់អ្នកត្រូវស្បូន។ ប្រសិនបើស្បូនរបស់អ្នកគ្រប់ផ្នែកឡើងរឹង ខណៈពេលវារមូល នោះហើយវាគឺប្រហែលជាការន្ត្រាក់សាច់ដុំស្បូន ប្រសិនបើវារឹងដោយកន្លែង នោះប្រហែលជាទារកវាផ្លាស់ប្តូរទីតាំងប៉ុណ្ណោះ។

ការកន្ត្រាក់សាច់ដុំដំបូង

ការកន្ត្រាក់សាច់ដុំមានលក្ខណផ្សេងៗពីគ្នា អាស្រ័យលើថាវាចំណាយពេលប៉ុណ្ណាសំរាប់សំរាលកូន។ អ្នកអាចនឹងជួបប្រទះវាអំឡុងពេលមានផ្ទៃពោះ៣ខែដំបូង ខណពេលដែលសេរីរាង្គកាយរបស់អ្នក កំពុងសំរបទៅនឹងភាពមានភគ៌។ ការកន្ត្រាក់សាច់ដុំដំបូងគឺ ទំនងជាមាអារម្មណ៍ថាឈឺចាប់ខ្លាំង។ អ្នកប្រហែលជាមានការរមួលសាច់ដុំ រឺឈឺខ្នង រឺក៏ទាំងពីរ អ្នកប្រហែលជាមានការឈឺចាប់ រឺធ្ងន់ត្រង់ផ្នែកខាងក្រោមនៃក្រពះ។ ប្រសិនបើអ្នកមានធ្លាក់ឈាមដុំៗ ហើយក៏ឈឺចាប់ក្នុងពោះ អ្នកត្រូវតែទៅជួបវេជ្ជបណ្ឌិត ព្រោះអាចប្រឈមមុខនឹងការរលូតកូន។

ការកន្ត្រាក់សាច់ដុំមុនខែ

ការកន្ត្រាក់សាច់ដុំមុនខែដែលកើតឡើង ក្រោយពីសប្តាហ៍ទី៣៤ គឺមិនទៀងទាត់ទេ ហើយប្រែប្រួលទៀត។ ប្រសិនបើការកន្ត្រាក់សាច់ដុំ កើតឡើងជាធម្មតារាល់១០នាទីម្តង រឺក៏តិចជាងនេះ អ្នកប្រហែលជាស្ថិតក្នុងអំឡុងពេលសំរាលកូនមុនខែ។ សូមអោយវេជ្ជបណ្ឌិតរបស់អ្នកវិនិច្ឆ័យនូវអ្វីដែលកំពុងកើតឡើង។

ការកន្ត្រាក់សាច់ដុំខុសប្រក្រតី

ការកន្ត្រាក់សាច់ដុំនេះគឺវាមិនទៀងទាត់ទេ ហើយជាធម្មតាវានឹងឈប់វិញប្រសិនបើអ្នកផ្លាស់ប្តូរទតាំង ប្រសិនបើអ្នកមិនមាននូវការកន្ត្រាក់សាច់ដុំជាទៀងទាត់ទេជាសញ្ញាបញ្ជាក់ថាការរលូតកូន។ ចូលព្យាយាមផឹកទឹកឲ្យបានច្រើន, ងូតទឹកក្តៅឧណ្ណៗ, នោមឲ្យបានច្រើន, ដកដង្ហើមមួយ។

ការកន្ត្រាក់សាច់ដុំពេលសំរាលកូន

ប៉ុន្មានសប្តាហ៍មុនពេលបង្កកំណើត អ្នកទំនងជាជួបនូវសញ្ញាជាធម្មតានៃការសំរាលកូន។ សញ្ញានៃការសំរាលកូនពិតប្រាកដមានដូចជា៖

  • មានការឈឺខ្លាំងរាល់ពេលធ្វើសកម្មភាព ហើយវាមិនបញ្ឍប់ហើយមានការឈឺចាប់គ្រប់ទីកន្លែង។
  • បន្តឈឺចាប់ជាញឹកញាប់ ហើយកាន់តែខ្លាំងឡើង ហើយកាន់តែទៀងទាត់ឡើង ហើយជាទូទៅមាន រយៈពេល១នាទីម្តង រឺក៏អាច៥នាទីម្តង។
  • រាល់ការកន្ត្រាក់សាច់ដុំម្តងៗគឺវាយូជាងមុន ប៉ុន្តែវាកាន់តែឈឺខ្លាំងឡើងៗការឈឺចាប់នេះវារមែងតែមិនកើតឡើងក្នុងចន្លោះពេលដ៏ទៀងទាត់ទេ តែវានឹងកើតឡើង។
  • ប្រហែលជាមាននូវការឈឺក្រពះ, ចុករមួល, រឺក៏រាករូស។
  • ប្រហែលជាមានការបាត់បង់ជាតិទឹកផងដែរ។

យល់ដឹងពីការហូរឈាម

ថាតើការហូរឈាមមាន រឺអត់គឺអាស្រ័យលើការកន្ត្រាក់សាច់ដុំ វាជាការល្អបំផុតដែលត្រូវពិភាក្សាជាមួយវេជ្ជបណ្ឌិត មិនមែនគ្រប់មូលហេតុទាំងអស់គឺវាធ្ងន់ធ្ងរនោះទេ ឧទាហរណ៍ អំឡុងពេលមានផ្ទៃពោះ៣ខែដំបូង ការធ្លាក់ឈាមនេះគឺកើតឡើងនៅពេលសសៃឈាមតូចៗ នៅក្នុងកស្បូនឡើងប៉ោង ប្រែជាក្តៅហើយផ្ទុះ។

Comments

Recommend to friends
  • gplus
  • pinterest